កុមារី​មាន​ជំងឺ​ចំលែក ព្រោះ​នាង​មាន​សាច់​«សាហាវ»?

មន្ទីរពេទ្យគន្ធបុប្ផាមិនមានថ្នាំព្យាបាលជំងឺក្មេងស្រីអាយុបីឆ្នាំ ដែលមានផ្ទៃមុខធំមួយចំហៀងនេះបានទេ ព្រោះ​សាច់​របស់​នាង​មាន​លក្ខណៈ​កាច​សាហាវ​ខុស​ពី​ក្មេង​ដ៍ទៃ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ២៩ មករា ២០១៥
  • កែប្រែចុងក្រោយ: January 30, 2015
  • ប្រធានបទ: រន្ធត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទំនង​ជា​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​អស់​លទ្ធភាព​ក្នុង​ការ​ព្យាបាល កុមារី សា ណាស់ អាយុ​៣ឆ្នាំ ដែល​មាន​ជំងឺ​ហើម​ភ្នែក​និង​ថ្ពាល់​មួយ​ចំហៀង ត្រូវ​បាន​បញ្ជូន​ក្នុង​ពេល​នេះ ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព កម្ពុជា​-រ៉ូស្សី ក្នុង​ក្ដី​សង្ឃឹម​ថា​នឹង​អាច​ជួយ​នាង​តូច​បាន។ បើ​តាម​ម្ដាយ​កុមារី បាន​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​លើក​ឡើង​ថា សាច់​របស់​កូន​ស្រី​អ្នក​ស្រី មាន​លក្ខណៈ​កាច​សាហាវ​ណាស់ ហើយ​មន្ទីរពេទ្យ​ជំនាញ​ខាង​កុមារ​នេះ គ្មាន​ថ្នាំ​សំរាប់​ព្យាបាល​ឲ្យ​ជំងឺ​របស់​នាង​នោះ​ទេ។

អ្នកស្រី សុស ម៉ារី ត្រូវ​ជា​ម្តាយ​កុមារី សា ណាស់ បាន​និយាយ​រៀប​រាប់​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា​ កូន​ស្រី​របស់​គាត់​ដំបូង​ឡើយ​មិន​ដែល​មាន​ជំងឺ​អ្វី​នោះ​ទេ។ ប៉ុន្តែ​ក្រោយ​ពី​នាង​លេង​ជា​មួយ​បង​ស្រី​របស់​នាង ហើយ​បាន​ត្រូវ​កំប៉ុង​មួយ​ធ្លាក់​ចំ​សៀត​ផ្កា​របស់​នាង​រួច​មក វា​បាន​បណ្តាល​ឲ្យ​ហើម​ស្បែក​នៅ​ត្រង់​ចំណុច​នោះ។ អ្នក​ស្រី​ថា អ្នក​ស្រី​បាន​យក​ក្រមា​ស្អំ​លើ​របួស​នោះ​ឲ្យ​ស្រក​ហើម ប៉ុន្តែ​វា​បែ​ជា​មិន​ស្រក វា​ទៅ​ជា​ហើម​ទៅ​លើ​ថ្ពាល់​ធំ​ឡើងៗ។

ជំងឺនេះបានធ្វើឲ្យនាងតូច សា ណាស់ ចេះតែហើមទៅៗពេញមួយចំហៀងថ្ពាល់ ហើយវាបានកើតឡើង​មក​លើរូបនាងជាង ៦ ខែមកហើយ។ ម្តាយរបស់កុមារដដែលនេះ បានបន្តថាគាត់ធ្លាប់បានយក សាណាស់ ទៅ​ព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផាម្តងរួចមកហើយ និងបានទទួលការវៈកាត់ព្យបាលជាទៅហើយដែរ។ ប៉ុន្តែ​ក្រោយពេលដែលគាត់បាននាំកូនត្រឡប់ទៅផ្ទះវិញ មិនបានប៉ុន្មានថ្ងៃផង ជំងឺក៍ចាប់ផ្តើមសើរើឡើងវិញ។

កុមារី សា ណាស់ ត្រូវបានម្តាយនាំយកមកមន្ទីរពេទ្យគន្ធបុប្ផាម្តងទៀត ប៉ុន្តែជាអកុសល មន្ទីរពេទ្យដែល​ធ្លាប់​តែជួយស្រោចស្រង់ជីវិតក្មេងៗ នៅកម្ពុជាកន្លងមក បានប្រាប់ទៅម្តាយនាងតូចនេះថា មន្ទីរពេទ្យមិនមាន​ថ្នាំ​ព្យាបាលឲ្យកូនរបស់គាត់នោះទេ ព្រោះនាងមានសាច់កាចសាហាវពេក។

អ្នកស្រី សុស ម៉ារី បាននាំកូនវិលទៅផ្ទះវិញ ទាំងអស់សង្ឃឹម។ ក្រោយមកស្រាប់តែមានជនជាតិ​អាមេរិកាំង​ម្នាក់ បានទៅនាំយកក្មេងស្រី ដែលមានជំងឺចម្លែកហើមថ្ពាល់មួយចំហៀងនេះ មកព្យាលបាននៅមន្ទីរពេទ្យ រ៉ូស្សី ម្ដង។ នៅលើកនេះ ការសម្រាកព្យាបាលទាំងអស់ដែលជាបន្ទុកក្នុងការព្យាបាលជំងឺដ៏ចម្លែកនេះ ត្រូវ​បានឧបត្ថម្ភឲ្យទាំងស្រុង ដោយលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។ នេះបើតាមការអះអាងរបស់ស្ត្រីជាម្ដាយរូបនេះ។

រហូតមកទល់ពេលនេះកុមារី សា ណាស់ បានកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរុស្សីបានចំនួន ៤ថ្ងៃហើយ ហើយនាងនឹងត្រូវធ្វើការវៈកាត់ម្តងទៀតបន្ទាប់ពីគ្រូពេទ្យចាក់សារធាតុគីមីនៅត្រង់ចំណុចហើមនោះរួច។ គ្រូពេទ្យបានប្រាប់ម្តាយរបស់ សា ណាស់ថាការវៈកាត់នេះមិនប្រាកដថានឹងជួយឲ្យនាងជាសះស្បើយ ១០០​ភាគរយនោះទេ ប៉ុន្តែពួកគាត់នឹងព្យាយាមធ្វើយ៉ាងណាឲ្យការវៈកាត់នេះទទួលបានជោគជ័យ។

គួរបញ្ជាក់ថា ក្រៅពីទទួលការឧបត្ថម្ភសំរាប់ថ្លៃព្យាបាលពីលោក ហ៊ុន ម៉ាណែត កុមារីនេះក៍បានទទួល​ប្រាក់​ឧបត្ថម្ភពីសម្បុរសជនទាំងក្នុង និងក្រៅស្រុងផងដែរ តាមរយៈក្រុមយុវជនមួយឈ្មោះ កម្ពុជាជាទីស្រលាញ់ (Cambodia is my love )៕

គ្រួសាររបស់ក្មេងដែលមានជំងឺចំលែកនេះ មានទីលំនៅ នៅខេត្តកោះកុង មានមុខរបរជាអ្នកនេសាទត្រី។ អ្នក ស្រី សុស ម៉ារី បាននិយាយទៀតថាគ្រួសាររបស់គាត់គ្មានមុខរបរពិតប្រាកដ ក្រៅតែប្រកបរបរ​ជាអ្នកនេសាទ​ត្រី រកព្រឹកហូបព្រឹក រកល្ងាចហូបល្ងាចប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...