Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

វិភាគ៖ វៀតណាម​ចូល​រំដោះ ឬ​ឈ្លានពាន​កម្ពុជា?

វិភាគ៖ វៀតណាម​ចូល​រំដោះ ឬ​ឈ្លានពាន​កម្ពុជា?

កងទ័ពរបស់ប្រទេសវៀតណាម បានវាយលុកចូលប្រទេសកម្ពុជា ក្រោមផ្លាកជាអ្នករំដោះនៅឆ្នាំ១៩៧៩ ដើម្បីបណ្ដេញ​របបខ្មែរក្រហម ប៉ុល ពត ឲ្យចេញពីអំណាច។ ការចូលវាយលុកនេះ ត្រូវទទួលបានការបកស្រាយផ្សេងៗពីគ្នា ជាពិសេស​ក្នុងឱកាសនៃទិវាចងកំហឹង រំលឹកវិញ្ញាណក្ខ័ន្ធ និងឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី២០ខែឧសភាម្សិលម៉ិញ។


ទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ខែមិនាឆ្នាំ១៩៧៩។ (រូបថត ina របស់បារាំង)

ពលរដ្ឋកម្ពុជា ដែលសុទ្ធសឹងជាអ្នករងគ្រោះ នៅក្នុងរបបកុម្មុយនីសប្រល័យពូជសាសន៍ប៉ុលពត ក្នុងពេលនោះមាន​សេចក្ដី​រីករាយណាស់ ដែលខ្លួនម្នាក់ៗត្រូវបានរំដោះចេញពីរបប ដែលពោរពេញទៅដោយភាពខ្លោចផ្សារនេះ។ តែនៅពេលបាន​ឈានជើងចេញពីកម្ពុជាប្រជាធិបតេយ្យ [...]

លីយ៉ូនែល ម៉េស៊ី៖ ខ្ញុំ​អាច​លេង​ឲ្យ​តែ​ក្រុម​បាសេឡូណា​មួយ​គត់

លីយ៉ូនែល ម៉េស៊ី៖ ខ្ញុំ​អាច​លេង​ឲ្យ​តែ​ក្រុម​បាសេឡូណា​មួយ​គត់

តារាបាល់ទាត់ជម្រើសជាតិអាស្សង់ទីន លីយ៉ូនែល ម៉េស៊ី (Lionel Messi) បាននិយាយកាលពីថ្ងៃច័ន្ទថា គាត់មិនអាច​លេងឲ្យក្រុមណាផ្សេង ក្រៅពីក្រុមបាសេឡូណា (Barcelona) នោះទេ ព្រោះវាជាទីកន្លែងដែលគាត់បានមករស់នៅ និង​ហ្វឹកហាត់តាំងតែពីវ័យ១៣ឆ្នាំ។

ម៉េស៊ី បានប្រាប់កាសែតក្នុងប្រទេសកាតា ក្នុងព្រឹត្តិការណ៏សប្បុរសធម៌ថា «ខ្ញុំមិនអាចលេងឲ្យក្រុមណាផ្សេង ក្រៅពីក្រុម​បាសេឡូណានោះទេ។»

ប៉ុន្តែគាត់បានឆ្លើយនឹងសំនួរ ដែលគេចោទសួរទាក់ទងទៅនឹងការដោះដូរណាមួយ ដែលអាចនឹងកើតមានឡើងថា គាត់​មិនអាចដឹងអ្វី ដែលជាអាថ៏កំបាំងនាពេលអនាគតទេ។

ម៉េស៊ី បានមកចូលរួមជាមួយក្រុមបាសេឡូណា តាំងតែពីវ័យ១៣ឆ្នាំ និងបានហ្វឹកហាត់ និងលេងក្នុងក្រុមបាសេឡូណា​ឈុតតូច ជាច្រើនឆ្នាំ។ ដោយសារតែក្រុមឃើញ សមត្ថភាពកីឡាករវ័យក្មេងរូបនេះ [...]

អាសិណល ឈ្នះ​ដំណែង​ឆែមពានលីក តែ​ហ្វឺកឺសិន​បញ្ចប់​អាជីប​ទាំង​ក្រៀម​ក្រំ

អាសិណល ឈ្នះ​ដំណែង​ឆែមពានលីក តែ​ហ្វឺកឺសិន​បញ្ចប់​អាជីប​ទាំង​ក្រៀម​ក្រំ

ក្រុមកាំភ្លើងធំអាសិណល (Arsenal) បានឈ្នះក្នុងការប្រជែងយកដំណែងលេខ៤ ក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) បន្ទាប់ពីបានយកឈ្នះ ១-០ លើក្រុមញូកាស្សល (Newcastle)។ ចំណែកឯការបញ្ចប់អាជីពរបស់លោក អាឡិច ហ្វឺកឺសិន (Alex Ferguson) មានសភាពក្រៀមក្រំបន្តិចបន្ទាប់ពីក្រុមម៉ែនឆេស្ទើយូណៃ ធីត (Manchester United) ប្រកួត​ចុងក្រោយបានត្រឹមស្មើ ៥-៥ ជាមួយក្រុមវែសប្រូមវិច អាល់បៀន (West Bromwich) កាលពីយប់មិញ។


ក្រុមអាសិណល សប្បាយដោយបានឈ្នះក្រុមញូកាស្សល។

ក្រុមរបស់លោកអាសិង វ៉ិងកឺ (Arsene Wenger) ត្រូវការឈ្នះ៣ពិន្ទុ ដើម្បីមានសិទ្ធទៅលេងក្នុងក្រមខ័ណ្ឌឆែមពានលីក (Champions League) និងដើម្បីឈ្នះក្រុមទទិនហេម (Tottenham) ដែលមានគម្លាតពីគ្នាត្រឹមតែ១ពិន្ទុនោះ។ ហើយគ្រាប់​បាល់របស់ខ្សែការពារ [...]

​​«ល្អាងភ្នំឡុងមៀន» តំបន់​ទេសចរណ៍​ចិន ទើប​នឹង​បើក​ជា​សាធារណៈ (រូបថត)

​​«ល្អាងភ្នំឡុងមៀន» តំបន់​ទេសចរណ៍​ចិន ទើប​នឹង​បើក​ជា​សាធារណៈ (រូបថត)

តំបន់ទេសចរណ៌ដ៏ល្បីល្បាញមួយ ដែលមានឈ្មោះថា ​​«ល្អាងភ្នំឡុងមៀន» បានបើកជាសាធារណៈ កាលពីដើម‌ខែមេសា កន្លងមក​។ តំបន់ដែលត្រូវបានចារ ក្នុងបញ្ជីបិតិកភ័ណ្ឌពិភពលោករបស់អង្គការ យូនេស្កូ (UNESCO) មួយ​នេះ ស្ថិតនៅក្នុង ស្រុក លួងយ៉ាង នៃខេត្តហៃណានរបស់ប្រទេសចិន។ ពីមុនមក គេច្រើនឃើញតំបន់ទេសចរណ៍នេះ តែតាមខ្សែភាពយន្ដ​ប៉ុណ្ណោះ។ តែឥឡូវនេះ លោកអ្នកពិតជាសប្បាយភ្នែកត្រជាក់អារម្មណ៍ ជាមួយនឹងរូបភាពពិសេសៗមួយចំនួន ស្ដីពីតំបន់​នេះ ដែលយើងសូមលើកយកមកជូនគ្រាន់នឹងទស្សនាដូចតទៅ៖

ស្វារែស ឈ្នះ​ពាន​រង្វាន់​កិត្តិយស របស់​អ្នក​គាំទ្រ​សមាគម​ជន​ពិការ

ស្វារែស ឈ្នះ​ពាន​រង្វាន់​កិត្តិយស របស់​អ្នក​គាំទ្រ​សមាគម​ជន​ពិការ

ខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុមហង្សក្រហមលីវើភូល (Liverpool) ល្វីស ស្វារែស (Luis Suarez) បានឈ្នះពានរង្វាន់​កីឡាករលេងល្អដាច់គេប្រចាំរដូវកាល របស់ក្រុមអ្នកគាំទ្រសមាគមជនពិការក្រុមលីវើភូល នាកីឡាដ្ឋាន អេនហ្វៀល (Anfield) កាលពីល្ងាចថ្ងៃព្រហស្បតិ៏។


ល្វីស ស្វារែស ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមលីវើភូល។

សមាជិកទាំងអស់របស់សមាគមជនពិការ បានពេញចិត្តបោះឆ្នោតឲ្យខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ ជាកីឡាករ​ល្អជាង​គេ បើទោះបីកីឡាកររូបនេះ កំពុងតែជាប់បំរាមហាម១០ប្រកួតក៏ដោយ។

ស្វារែស បានប្រាប់ដល់ទូរទស្សន៏លីវើភូលថា «វាពិតជាមិនគួរឲ្យជឿ ដែលពួកគាត់បានជ្រើសរើសបោះឆ្នោតឲ្យខ្ញុំ។ នេះ​ជាកិត្តិយស ដ៏ធំធេងសម្រាប់ខ្ញុំ ហើយខ្ញុំពិតជារីករាយខ្លាំងណាស់។ នៅពេលក្រុមយើងលេងក្នុងការប្រកួត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...