Posts in ‘ពីនេះពីនោះ’ Category

អង់គ្លេស៖ ធ្លាក់​ស្លាប់​ពី​ជាន់​ទី​៦ ព្រោះ​ចេញ​មក​រួមរ័ក្ស​នៅ​រាន​ហាល

អង់គ្លេស៖ ធ្លាក់​ស្លាប់​ពី​ជាន់​ទី​៦ ព្រោះ​ចេញ​មក​រួមរ័ក្ស​នៅ​រាន​ហាល

ដៃគូរយុវវ័យមួយគូរ បានស្លាប់កាលពីសប្ដាហ៍មុននេះ នៅក្នុងគ្រោះថ្នាក់ធ្លាក់ពីលើរានហាលខាងមុខផ្ទះ ទីកន្លែង​ដែល​ពួកគេបានរួមរ័ក្សភិសម័យ។ នេះបើតាមការផ្សាយឲ្យដឹង របស់បណ្ដាញវិទ្យុនិងទូរទស្សន៍ ប៊ីប៊ីស៊ី (BBC)។


យុវតីរងគ្រោះ និងអាគារដែលគូរស្នេហ៍ទាំងពីរធ្លាក់។ (រូបថតផ្ដិតពីវីដេអូ ប៊ីប៊ីស៊ី)

រួមរ័ក្សលុះក្ស័យ - សាក្សីដែលបានឃើញហេតុការណ៍ដ៏អាណោចអាធមនេះ បានឲ្យដឹងថា ដៃគូរស្នេហាទាំងពីរ​នាក់ ដែលបានទៅចូលរួមគ្នុងពិធីជប់លៀងមួយ បានចេញមកខាងក្រៅលើរានហាលរបស់អាផាតធើមេន (appartement) ដែលស្ថិតនៅជាន់ទី៦ ដើម្បីអោបថើបគ្នា។ សាក្សីដដែលបាននិយាយទៀតថា បន្ទាប់មកទៀត គូរស្នេហ៍ទាំងទ្វេ ដែល​​ដុតរោលរាលទៅដោយភ្លើងតណ្ហាយុវវ័យ បានឡើងទៅលើបង្កាន់ដៃនៃរានហាលនេះ [...]

ដំណឹង ហ៊ុន សែន មាន​ជំងឺ​ធ្ងន់ បង្អើល​អ្នក​លេង​ហ្វេសប៊ុក!

ដំណឹង ហ៊ុន សែន មាន​ជំងឺ​ធ្ងន់ បង្អើល​អ្នក​លេង​ហ្វេសប៊ុក!

ដំណឹងផ្សព្វផ្សាយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាក់ខ្លួនឈឺជាទំងន់នោះ បានកើតចេញមកព្រោងព្រាត កាល​ពីថ្ងៃអាទិត្យទី៨ ខែមិថុនានេះ។ បើទោះជាគ្មានអំណះអំណាងណា បញ្ជាក់បានថាតើលោក ហ៊ុន សែន ពិតជាឈឺ​មែន ឬគ្រាន់ជាព័ត៌មានបោកប្រាសក៏ដោយ តែក្រុមអ្នកលេងបណ្ដាញហ្វេសប៊ុក បានយកវាមកផ្សព្វផ្សាយបន្តៗ ជា​មួយ​នឹងមតិយោបល់ជាច្រើន ប្លែកៗ និងមួយចំនួនធំមានលក្ខណៈគួរឲ្យភ្ញាក់ផ្អើល។


លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្ត្រីឈឺ? - ការចែកចាយបន្តគ្នា នូវព័ត៌មានដែលថា លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន កំពុងមានជំងឺឈឺ​ធ្ងន់  បានបង្កឲ្យមានការភ្ញាក់ផ្អើល ស្ទើស្ទើពេញបណ្តាញសង្គមហ្វេសប៊ុក។ ផ្ទុយពីព័ត៌មាន​ដ៏គួរតែមានលក្ខណៈ​ក្រៀម​ក្រំ​នេះ អ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក [...]

អក្សរ​កាត់ ឡុល (LOL) មាន​អាយុ​២៥​ឆ្នាំ​ហើយ!

អក្សរ​កាត់ ឡុល (LOL) មាន​អាយុ​២៥​ឆ្នាំ​ហើយ!


សំណើចចុកពោះ ឬសើចចង់ងាប់។ (រូបថត MONOROOM.info/ Soben)

ពីនេះពីនោះ - ធ្មេចបើកៗ អក្សរដែលគេតែងតែយក មកប្រើប្រាស់ក្នុងវាចា យោបល់ ឬឆ្លើយឆ្លង​សារ​ដាក់​គ្នា ទៅ​វិញទៅមកនោះ វាមានអាយុ២៥ឆ្នាំហើយ។ តែអ្នកដែលប្រើប្រាស់វា មិនសូវជាដឹងពីប្រភព និងពេល​វេលានៃ​ការចាប់​កំណើតរបស់អក្សរកាត់នេះទេ។

តាមពិតទៅ​ ផុតខែឧសភាឆ្នាំនេះ អក្សរកាត់នេះចាប់ផ្ដើមឆ្នាំទី២៦របស់វាហើយ តែវានៅតែទទួលនូវ​ការ​ពេញនិយម ហើយមនុស្សនៅតែប្រើប្រាស់វា បើទោះជាមានពាក្យផ្សេងទៀត មកជំនួសក៏ដោយ។

គេហទំព័រសារព័ត៌មានមួយរបស់អាមេរិក Slate.com បានរំលឹកឡើងមកវិញពីប្រភពរបស់វា ថាយ៉ាងហោច​ណាស់​កាលពី២៥ឆ្នាំមុន ពោលគឺនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៨៩ គេបានឃើញអក្សរកាត់នេះ [...]

ទីក្រុង​ដែល​លិច​ទឹក ដោយ​ប្រើ​ពេល​មិន​ដល់​៥​នាទី​ផង (vdo)

ទីក្រុង​ដែល​លិច​ទឹក ដោយ​ប្រើ​ពេល​មិន​ដល់​៥​នាទី​ផង (vdo)

អ្នកចង់ធ្វើការប្រៀបធៀប តើទីក្រុងណាមួយក្នុងពិភពលោក ដែលលិចទឹក គ្រាន់តែត្រូវបានភ្លៀងធ្លាក់មកមួយមេ ដូចរាជធានី ភ្នំពេញ? រូបភាពពីទីក្រុងនេះ នឹងធ្វើឲ្យអ្នកឈប់រអ៊ូ នឹងការលិចទឹកនៅក្នុងរាជធានីភ្នំពេញ តទៅទៀត ព្រោះគេត្រូវការរយៈពេលតែ៥នាទីប៉ុណ្ណោះ ដើម្បីឲ្យទឹកជន់លិចដងផ្លូវ ដែលអ្នកឃើញក្នុងវីដេអូ។ ប៉ុន្តែមិនមែន​ដោយសារទឹកភ្លៀងទេ តែជាទឹកជំនន់ពិតៗ នៅក្នុងប្រទេសប៊ូសនី កាលពីប៉ុន្មានថ្ងៃមុន។


ទីក្រុងលិចទឹក ដោយប្រើពេលមិនដល់៥នាទីផង។ (រូបថតផ្ដិតពីវីដេអូ)

គ្រោះទឹកជំនន់ - នៅក្នុងសប្ដាហ៍ចុងក្រោយនេះ ប្រទេសប៊ូសនី និងសែបប៊ី បានស្គាល់នូវការលិចជន់ ដោយទឹក​ជំនន់មិនដែលធ្លាប់ជួប តាំងពីជាងមួយសតវត្សមកហើយ។ ទឹកជំនន់ដែលបានធ្វើឲ្យមនុស្សច្រើនជាង ១០នាល់ [...]

ជនជាតិ​កាណាដា​មួយ​រូប សុំ​សង្សា​រៀប​ការ​យ៉ាង​ចម្លែក (vdo)

ជនជាតិ​កាណាដា​មួយ​រូប សុំ​សង្សា​រៀប​ការ​យ៉ាង​ចម្លែក (vdo)

ដើម្បីធ្វើពាណិជ្ជកម្ម ឲ្យអ្នកផងស្គាល់ស្គាល់ពីក្រុមហ៊ុនរបស់ខ្លួន ដែលជំនាញខាងការរៀបចំពិធីមង្គលការនោះ នាយកក្រុមហ៊ុន​វ័យក្មេងមួយរូប រស់នៅទីក្រុងកេប៊ិច ប្រទេសកាណាដា បានសម្រេចចិត្តបង្កើតគម្រោងមួយ ដែល​មានឈុតឆាក ប្រយុទ្ធ​ជាមួយមនុស្សខ្មោចរស់ (zombi) ដើម្បីជួយយុវជនម្នាក់ទៀត សេបាស្ទៀន ប្រូវ៉ូ (Sébastien Provost) បានសុំសង្សារបស់ខ្លួន នាង ជូស្យាន ម៉ៃយើរ (Josiane Mayer) រៀបការ។


សេបាស្ទៀន ប្រូវ៉ូ នៅពេលសុំនារីជាទីស្រឡាញ់របស់ខ្លួនរៀបការ។ (រូបថតផ្តិតពីវីដេអូ)

ពីនេះពីនោះ - ជាមួយនឹងអ្នកចូលប្រមាណជាជាង១០នាក់ មានទាំងអ្នករបាំ និងក្រុមអ្នកថតវីដេអូនោះផង ការ​រៀប​ចំ​​នេះត្រូវបានធ្វើឡើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...