អង់គ្លេស៖ ធ្លាក់​ស្លាប់​ពី​ជាន់​ទី​៦ ព្រោះ​ចេញ​មក​រួមរ័ក្ស​នៅ​រាន​ហាល

ដៃគូរយុវវ័យមួយគូរ បានស្លាប់កាលពីសប្ដាហ៍មុននេះ នៅក្នុងគ្រោះថ្នាក់ធ្លាក់ពីលើរានហាលខាងមុខផ្ទះ ទីកន្លែង​ដែល​ពួកគេបានរួមរ័ក្សភិសម័យ។ នេះបើតាមការផ្សាយឲ្យដឹង របស់បណ្ដាញវិទ្យុនិងទូរទស្សន៍ ប៊ីប៊ីស៊ី (BBC)។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៤ ខែមិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 15, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដៃគូរយុវវ័យមួយគូរ បានស្លាប់កាលពីសប្ដាហ៍មុននេះ នៅក្នុងគ្រោះថ្នាក់ធ្លាក់ពីលើរានហាលខាងមុខផ្ទះ ទីកន្លែង​ដែល​ពួកគេបានរួមរ័ក្សភិសម័យ។ នេះបើតាមការផ្សាយឲ្យដឹង របស់បណ្ដាញវិទ្យុនិងទូរទស្សន៍ ប៊ីប៊ីស៊ី (BBC)។


យុវតីរងគ្រោះ និងអាគារដែលគូរស្នេហ៍ទាំងពីរធ្លាក់។ (រូបថតផ្ដិតពីវីដេអូ ប៊ីប៊ីស៊ី)

រួមរ័ក្សលុះក្ស័យ - សាក្សីដែលបានឃើញហេតុការណ៍ដ៏អាណោចអាធមនេះ បានឲ្យដឹងថា ដៃគូរស្នេហាទាំងពីរ​នាក់ ដែលបានទៅចូលរួមគ្នុងពិធីជប់លៀងមួយ បានចេញមកខាងក្រៅលើរានហាលរបស់អាផាតធើមេន (appartement) ដែលស្ថិតនៅជាន់ទី៦ ដើម្បីអោបថើបគ្នា។ សាក្សីដដែលបាននិយាយទៀតថា បន្ទាប់មកទៀត គូរស្នេហ៍ទាំងទ្វេ ដែល​​ដុតរោលរាលទៅដោយភ្លើងតណ្ហាយុវវ័យ បានឡើងទៅលើបង្កាន់ដៃនៃរានហាលនេះ ដើម្បី​សាកល្បង​ធ្វើ​ដំណើរ​ឡើង​ថានសួគ៌។ ប៉ុន្តែជាអកុសល ពួកគេបានរបូតក្បាច់ ធ្លាក់មកក្រោម។

បុរសអ្នកជិតខាងម្នាក់ អាយុ៣២ឆ្នាំ ដែលរស់នៅក្នុងអាគារជាមួយ ស្ថិតនៅកណ្ដាលសង្កាត់មួយនៃរាជធានីឡុងដ៍ បាន​រៀប​រាប់ដែរថា៖ «ពួកគេសាកល្បងរួមរ័ក្ស​ភិសម័យ។ ប្រុសក្មេងនោះ បានលើកនាងស្រីដាក់លើខ្លួន ហើយឡើង​ទៅ​អង្គុយ​លើបង្កាន់ដៃរានហាល។ ពួកគេ​គួ​តែ​ដឹងហើយថា អ្វីដែលពួកគេធ្វើ មានគ្រោះថ្នាក់សម្បើមណាស់។ រឿង​ចុង​ក្រោយ ដែលខ្ញុំកំពុងតែនឹកភ្នក់នោះ គឺ​ពួកគេ​បានធ្លាក់ ពីជាន់ទី៦ មកដី។»

បុរសនោះ បានស្រែកឡើង។ តែគ្រាន់តែបានស្រែកប៉ុណ្ណោះ ព្រោះអ្វីៗវាបានហួសពេលទៅហើយ។ គាត់បាន​ប្រញាប់​​ចុះមកខាងក្រោមភ្លាម ហើយបានឃើញពួកគេទាំងពីរ ដេកស្ដូកស្ដឹង នៅលើកំរាលឈាម។

នគរបាលបានបើកការស៊ើបអង្កេត ទៅលើករណីនេះនៅពេលបន្ទាប់មក។ តែបើតាមនគរបាល បានបញ្ជាក់ថា នេះ​មិនអាចជាករណីណាផ្សេង ក្រៅពីការសង្ស័យ ដែលទាក់ទងនឹងគ្រោះថ្នាក់ដោយចៃដន្យនោះទេ។ អ្នកនាំពាក្យរបស់​នគរបាល បានថ្លែងថា៖ «យើងសូមចូលរួមមរណទុក្ខទៅដល់ក្រុមគ្រួសារ និងមិត្តភ័ក្ររបស់គូរស្នេហ៍នេះ»៕

គូរស្នេហ៍ទាំងពីរនាក់៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...