បវរកញ្ញាបារាំងឆ្នាំ២០១៥ ជានិស្សិតឯកទេសពាណិជ្ជកម្ម មកពីភាគខាងជើង (vdo)
ក្នុងអាយុ១៩ឆ្នាំ យុវតី កាមី សេហ្វ៍ (Camille Cerf) បានក្លាយជាបវរកញ្ញាបារាំងដំបូងគេ ដែលចេញពីតំបន់ភាគខាងជើង ន័រប៉ាឌឺកាឡេ (Nord-Pas-de-Calais) របស់ប្រទេសបារាំង ហើយក៏បានក្លាយជាបវរកញ្ញាដែលមានសក់ពណ៌មាសជាថ្មីទៀត បើរាប់ពីបវរកញ្ញាសក់មាស តាំងពីឆ្នាំ២០០៦ នាង អាឡិចសង់ដ្រា រ៉ូសេនហ្វែលដ៍ (Alexandra Rosenfeld) នោះមក។ នាងត្រូវបានគណកម្មការប្រលងជ្រើសរើសបវរកញ្ញា ប្រកាសឈ្មោះនាង ឲ្យក្លាយជានារីដែលល្អស្អាតតំណាងឲ្យនារីបារាំង ពេញមួយឆ្នាំបន្តវេនពីនាង ផ្ល័រ៉ា កូគេរ៉េ (Flora Coquere) បវរកញ្ញាឆ្នាំ២០១៤។
រាជនីសម្ផស្ស កាមី សេហ្វ៍ បានថ្លែងឡើង ក្នុងកិច្ចសម្ភាសជាលើកដំបូង បន្ទាប់ពីនាងបានជាប់ជាបវរកញ្ញា ក្នុងយប់ដដែលថា៖ «ខ្ញុំសប្បាយរីករាយណាស់ [...]