RIO២០១៦៖ ស៊ន សៀវម៉ី ចាញ់កីឡាការិនីហូឡង់ ១-៧
បើសិនជាកីឡាករកម្ពុជា បានឡើងមកដល់វគ្គ១ភាគ៨ ឬវគ្គ១៦នាក់ នៃវិញ្ញាសារតៃក្វាន់ដូស្ត្រី សម្រាប់ប្រភេទទម្ងន់លើសពី៦៧គីឡក្រាម ក៏មិនមែនជារឿងចៃដន្យនោះដែរ។ ប៉ុន្តែគឺលទ្ធផល ចេញពីការប្រកួតក្នុងយប់ថ្ងៃទី ២០ ខែសីហានេះ (ព្រឹកនៅក្រុង រីយ៉ូ ប្រទេសប្រេស៊ីល) ដែលធ្វើឲ្យកីឡាការិនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាសរបស់កម្ពុជា ក្នុងអាស៊ានហ្គេមឆ្នាំ២០១៤ ត្រូវបានជម្រុះចេញជា«បណ្ដោះអាសន្ន» ក្រោយពីការប្រកួត ជាមួយកីឡាការិនីជាតិហូឡង់ ឈ្មោះ រេស៊ីមី អូហ្គីង (Reshimie Oogink) ដោយលទ្ធផល១ទល់នឹង៧។
នៅចុងបញ្ចប់ការប្រកួត កញ្ញា ស៊ន សៀវម៉ី បានសំដែងការសោកស្ដាយ និងប្រកាសសុំអភ័យទោស ពីសំណាក់បណ្ដាជនខ្មែរ ដោយនិយាយថា នាងប្រកួតមិនបានល្អទេ។ ប៉ុន្តែនៅមុនការប្រកួត កីឡាការិនីកម្ពុជា បានអះអាងក្នុងនាម ជាកីឡាករថា៖ «គេក៏ចង់ឈ្នះ (រីឯ)យើងវិញកាន់តែចង់ឈ្នះ។ តែទោះយ៉ាងណា [...]