Posts by "ជ័យវិបុល"

១០ឆ្នាំ​ក្រោយ កីឡាករ​រង​ការ​បុក​ក្បាល​ពី ហ្សីដាន់ និយាយ​ការ​ពិត

១០ឆ្នាំ​ក្រោយ កីឡាករ​រង​ការ​បុក​ក្បាល​ពី ហ្សីដាន់ និយាយ​ការ​ពិត

បើព្រឹត្តិការណ៍នៃការប្រកួតនោះ គឺដើម្បីដណ្ដើម​ពានរង្វាន់ ជា«ជើងឯក»ពិភពលោកនោះ តែហេតុការណ៍​នៃ​ការយកក្បាល របស់អតីត​កីឡាករបារាំង ហ្សីណាឌីន ហ្សីដាន់ (Zinedine Zidane) ទៅបុក​ទ្រូង​អតីត​កីឡាករ​អ៊ីតាលី ម៉ាកូ ម៉ាតេរ៉ាហ្សី (Marco Materazzi) ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៃជំនួបដ៏ធំបំផុតនេះ បាន​ក្លាយ​ជា​រឿង​រ៉ាវ​ដ៏​អាស្រូវ បង្ក​ការ​ភ្ញាក់​ផ្អើល​ក្នុងពិភពបាល់ទាត់ នៅគ្រប់ទិសទីទាំងអស់។

ថ្ងៃនោះ គឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៦ ដែលរហូតមកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦នេះ មានរយៈពេល​១០ឆ្នាំ​កន្លង​ទៅហើយ។ ពេលវេលាបានកន្លងទៅលឿនមែន ប៉ុន្តែកីឡាករ ម៉ាតេរ៉ាហ្សី ដែលទាត់នៅខ្សែការពារ នៅ​ក្នុង​ក្រុមជម្រើសជាតិអ៊ីតាលី នាពេលនោះ នៅតែចង់ចាំហេតុការណ៍នោះនៅឡើយ។ ជាការប្រកួតនៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ (ក្នុងពេលបន្ថែមម៉ោង) ដ៏តានតឹង​(ពិន្ទុ១ស្មើ) រវាងក្រុមបាល់ទាត់ មកពីប្រទេសបារាំង និងអ៊ីតាលី ដែល​បាន​ប្រព្រឹត្តិ​ទៅ [...]

អ៊ឺរ៉ូ២០១៦៖ «បរាជ័យ​នេះ មិន​ស័ក្ដិសម»

អ៊ឺរ៉ូ២០១៦៖ «បរាជ័យ​នេះ មិន​ស័ក្ដិសម»

ការជម្រុះចេញពីការប្រកួត ជាលក្ខណៈអន្តរជាតិដ៏ធំ ដូចយ៉ាង «អ៊ឺរ៉ូ២០១៦» ដូច្នេះ មិនមែនជាទិដ្ឋភាព ដែល​ក្រុមជម្រើសជាតិ ណាមួយចង់បាននោះទេ។ ជាពិសេសក្រុមជម្រើសជាតិ​អាល្លឺម៉ង់ ដែលកំពុងកាន់​ពាន​ជើង​ឯក​​ពិភពលោក (ឆ្នាំ២០១៤) នៅក្នុងដៃ និងតែងប្រកួតឈ្នះបារាំង តាំងពីឆ្នាំ១៩៥៨រហូតមក បែរជាត្រូវ​ក្រុម​បារាំង​ម្ចាស់​ផ្ទះ បំបាក់ក្នុងពិន្ទុពីរទល់នឹងសូន្យ កាលពីយប់ថ្ងៃទី៧ ខែកក្កដាម្សិលម៉ិញ។

តាមពិតទៅ សាច់បាល់ និងបច្ចេកទេសទាត់ របស់ក្រុមអាល្លឺម៉ង់ មានលក្ខណៈគ្រាន់បើជាង និងគ្របសង្កត់​យ៉ាងច្រើន​ ពីលើក្រុមបារាំង នៅក្នុងការប្រកួត នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​យប់ម៉ិញ នៅចំពោះ​អ្នក​ចូល​រួម​ទស្សនា​​ប្រមាណជាង ៦ម៉ឺន៤សែននាក់ នាកីឡាដ្ឋានក្រុមម៉ារសីយ៍ (ខាងត្បូងបារាំង)។ ប៉ុន្តែទោះ​ការគ្រប់​គ្រង​សាច់​បាល់ និងបច្ចេកទេសទាត់​ល្អប្រសើរ​បែបណាក៏ដោយ ក៏វាមិនគ្រាប់គ្រាន់​ឡើយ សម្រាប់​ក្រុមបាល់​ទាត់​មួយ [...]

អ៊ឺរ៉ូ២០១៦៖​ បារាំង​ម្ចាស់​ផ្ទះ​ដេញ​អាល្លឺម៉ង់​ជើង​ឯក​ពិភពលោក ដើម្បី​ឡើង​ទៅ​ផ្ដាច់​ព្រ័ត្រ

អ៊ឺរ៉ូ២០១៦៖​ បារាំង​ម្ចាស់​ផ្ទះ​ដេញ​អាល្លឺម៉ង់​ជើង​ឯក​ពិភពលោក ដើម្បី​ឡើង​ទៅ​ផ្ដាច់​ព្រ័ត្រ

ទីបំផុតទៅ ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ «អ៊ឺរ៉ូ២០១៦» បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីបាន​ជម្រុះ​ចេញ នូវក្រុមជម្រើសជាតិនានា ដែលខ្លួនបានជួបប្រកួតជាមួយ ជាបន្តបន្ទាប់។ នាយប់នេះជា​ថ្មី​ទៀត ជា​មួយ​គ្រាប់​បាល់​ទាំង​ពីរគ្រាប់ របស់កីឡាករខ្សែប្រយុទ្ធ អង់ទ័ន គ្រីស្មាន់ (Antoine Griezmann) ក្រុម​​មាន់​គក​​បារាំង បាន​ជម្រុះ​ក្រុមអាល្លឺម៉ង់ ដែលកំពុងកាន់ពានជើងឯកពិភពលោក ឆ្នាំ២០១៤ នៅនឹងដៃនៅឡើយ ឲ្យ​​ត្រឡប់​ទៅ​​ផ្ទះ​​វិញ ទាំង​សោកស្ដាយ និងនៅចំពោះអ្នកចូលទស្សនា ក្នុងកីឡាដ្ឋានក្រុង ម៉ារសីយ៍ (ភាគ​​ខាង​​ត្បូង) ប្រមាណ​​ជាង ៦ម៉ឺន៤ពាន់នាក់។

យ៉ាងណាក៏ដោយ នៅចំពោះក្រុមអាល្លឺម៉ង់ ដែលមានសាច់បាល់ដ៏ល្អ បច្ចេកទេសទាត់ ការគ្រប់គ្រង និង​ការ​វាយសន្ធាប់ដ៏ខ្លាំងក្លានោះ ក្រុមបារាំងដង្ហក់មិនស្ទើរឡើយ ជាពិសេសនៅ ក្នុងពាក់កណ្ដាលម៉ោងទីមួយ ដែល​ក្រុម​ឥន្ទ្រីយ៍​ដែក​អាល្លឺម៉ង់ គ្រប់គ្រងសាច់បាល់បានរហូត ដល់ទៅជាង៣០នាទី។ [...]

អ៊ឺរ៉ូ២០១៦៖ ៣នាទី​២គ្រាប់ បញ្ជូន​ព័រទុយហ្គាល់​ទៅ​ផ្ដាច់​ព្រ័ត្រ

អ៊ឺរ៉ូ២០១៦៖ ៣នាទី​២គ្រាប់ បញ្ជូន​ព័រទុយហ្គាល់​ទៅ​ផ្ដាច់​ព្រ័ត្រ

ក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិ វៀល្ស៍ (Wales - ទឹកដី​នៅ​ភាគ​ខាងលិច នៃចក្រភពអង់គ្លេស) ក្នុង​វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមជម្រើសជាតិព័រទុយហ្គាល់ មិនបានរងចាំរហូតដល់១២០នាទី នៃការប្រកួត ដូច​ការ​ប្រកួត​មុនៗ នៃ«អ៊ឺរ៉ូ២០១៦»នោះទេ។ ផ្ទុយទៅវិញ ក្រុមព័រទុយហ្គាល់​បានរកឱកាសរវាងគ្នា តែ​៣នាទី​ប៉ុណ្ណោះ ដើម្បីរកបានគ្រាប់បាល់​ដល់ទៅ២គ្រាប់ នៅពេលចាប់ផ្ដើម​ពាក់កណ្ដាល​ម៉ោង​ទីពីរ។

គ្រាប់បាល់ដំបូង នៅនាទីទី៥០ ជារបស់កីឡាករអន្តរជាតិល្បីឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលបានទទួលបាល់​ទាត់ចេញពីចំហៀង មុននឹងប្រើក្បាលរបស់ខ្លួន បុកបាល់នេះ​ចូលក្នុង​សំណាញ់​​ទី​​របស់​ក្រុម វៀល្ស៍ ដូចបំណង (១-០)។​ នៅបីនាទីក្រោយមក កីឡាករម្ចាស់បាល់មាសបីជំនាន់ រ៉ូណាល់ដូ ដដែល​​ បាន​បញ្ជូន​បាល់រាបផ្ទាល់ដី មកចំកណ្ដាលទីលាន ដើម្បីឲ្យកីឡាកររួមជាតិ ឈ្មោះ ណានី (Nani) ផ្ដួល​ខ្លួន​យក​ជើង​ទៅ​ឆ្កឹះ​បាល់ [...]

ម៉េស៊ី ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២១ខែ ពី​បទ​គេច​ពន្ធ

ម៉េស៊ី ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២១ខែ ពី​បទ​គេច​ពន្ធ

សាលក្រមទើបនឹងធ្លាក់ចុះមក នៅមុននេះបន្តិច ក្នុងថ្ងៃពុធទី៦ ខែកក្កដានេះ។ លីយ៉ូនែល ម៉េស៊ី (Lionel Messi) កីឡាករខ្សែប្រយុទ្ធអន្តរជាតិ មកពីប្រទេសអាហ្សង់ទីន ដែលកំពុងទាត់ឲ្យក្រុមបាល់ទាត់ បាសឺឡូន (FC Barcelone - ក្នុងប្រទេសអេស្ប៉ាញ) និងឪពុករបស់កីឡាករផង ត្រូវបានតុលាការនៃក្រុងបាសឺឡូន ផ្ដន្ទា​ទោស​ម្នាក់ៗ ឲ្យជាប់ពន្ធនាគារ ២១ខែ និងតម្រូវអ្នកទាំងពីរ ឲ្យបង់ប្រាក់ពិន័យ ៣,៧លានអ៊ឺរ៉ូ (ប្រមាណជា ៤លាន​ដុល្លារ) ពី​បទគេចវេស​មិនបានបង់ពន្ធ តាមច្បាប់ស្ដីពីកាតព្វកិច្ចពន្ធដារ នៅក្នុងប្រទេសអេស្ប៉ាញ។

ប៉ុន្តែការផ្ដន្ទាទោស ដែលទាក់ទងនឹងការបង់ពន្ទទៅលើតម្លៃខ្លួន (តាមរយៈការប្រើប្រាស់រូបភាពខ្លួន) រវាង​ពី​ឆ្នាំ​២០០៧ មកទល់នឹងឆ្នាំ២០០៩នោះ នឹងអាចបញ្ជៀសកីឡាករ មិនឲ្យជាប់ឃុំបានឡើយ។ នៅក្នុងរាជាណាចក្រ​អេស្ប៉ាញ ទោសជាប់ពន្ធនាគារ ដែលមានរយៈពេលក្រោម២៤ខែ មិនសូវជាត្រូវបានអនុវត្តនោះទេ ឬតែង​ត្រូវ​បាន​ព្យួរ។

[...]

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...