Posts by "សេក មនោរកុមារ"

ទទួលទាន​ក្នុង​ភោជនីយដ្ឋាន​លែង​ព្រួយ បន្ទាប់​ពី​រឿង​អាស្រូវ​សាច់​សេះ

ទទួលទាន​ក្នុង​ភោជនីយដ្ឋាន​លែង​ព្រួយ បន្ទាប់​ពី​រឿង​អាស្រូវ​សាច់​សេះ

បន្ទាប់ពីរឿងអាស្រូវ ក្នុងការលួចបន្លំសាច់សេះ ដាក់ក្នុងសាច់គោមក ពួកអ្នកប្រកបរបរអាជីប ទាក់ទងនឹងគ្រឿងឧបភោគ​បរិភោគ ត្រៀមខ្លួននឹងនិយាយពីតម្លាភាព នៅក្នុងសាច់ដែលពួកខ្លួនប្រើប្រាស់នៅក្នុងចានម្ហូប តែទន្ទឹមនឹងនេះ ពួកគេ​បាននិយាយចោទប្រកាន់អ្នកទទួលទាន ថាចង់បានតែតម្លៃថោកជ្រុល។


មើលទៅម្ហូបក្នុងភោជនីយដ្ឋាននេះ គួរអោយឆ្ងាញ់ តែវាជាសាច់អ្វី?

ជារឿងអាស្រូវដ៏ធំនៅអ៊ឺរ៉ុប ដែលចរាចរណ៍សាច់សត្វ ត្រូវបានគេរកឃើញថា មានការបន្លំយកសាច់សេះ មកដាក់ជំនួស​សាច់គោ នៅក្នុងមុខម្ហូបជាច្រើន ជាពិសេសនៅក្នុងម្ហូបដែលធ្វើរួចស្រេចដាក់កក លក់ក្នុងទីផ្សារធំៗ។

សូមអាន

ដុំផ្កាយអវកាស ធ្លាក់​នៅ​រ៉ូស្សី៖ រូបភាព​ពិសេស និង​កំប្លែង

ដុំផ្កាយអវកាស ធ្លាក់​នៅ​រ៉ូស្សី៖ រូបភាព​ពិសេស និង​កំប្លែង

រូបភាពជាច្រើន បានពន្លេចរូបរាងរបស់ខ្លួន នៅលើបណ្ដាញអាំងធើណែត។ នៅក្នុងចំណោមនោះ មានមួយចំនួន ជា​រូបភាព​ពិត តែរូបភាពខ្លះទៀត ត្រូវបានគេយកទៅបន្ថែមបន្ថយ មើលទៅគួរអោយ ... អស់សំណើច។


ដុំផ្កាយអវកាស បានធ្លាក់ជាច្រើន នៅប្រទេសរ៉ូស្សី ក្នុងតំបន់ ឆឹលីយ៉ាបាំង :

ដុំផ្កាយអវកាស បានធ្លាក់ជាច្រើន នៅប្រទេសរ៉ូស្សី ក្នុងតំបន់ ឆឹលីយ៉ាបាំង (Tcheliabinsk) ហើយបានធ្វើអោយ​មនុស្ស​ច្រើនជាង ១១០០នាក់រងរបួស។ ប៉ុន្តែលើសពីព្រឹត្តិការណ៍ ដែលកម្រនឹងជួបបែបនេះ អ្នកចេះធ្វើក្រាហ្វិច ជាច្រើននាក់ បានបង្កើតគំនិតចម្លែកៗ គួរអោយចាប់អារម្មណ៍។ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពីថ្ងៃកើតហេតុ និងបន្ទាប់ពីខ្សែរវីដេអូ ប្រមាណ​ជាជាង១០ខ្សែរ ត្រូវបានបង្ហោះ នៅលើអាំងធើណែតនោះ រូបភាពដ៍ពិសេសៗជាច្រើន [...]

ចុះបញ្ជីថា«បានស្លាប់»​ពីរ​ដង ខណៈ​នៅ​រស់​ជ្រងោរ

ចុះបញ្ជីថា«បានស្លាប់»​ពីរ​ដង ខណៈ​នៅ​រស់​ជ្រងោរ

ចុះបញ្ជីថា បាន«ស្លាប់»ពីរដងរួចមកហើយ ដោយរដ្ឋបាលបារាំង  លោក ហ្សង់-ក្លូដ កុងស្តង់តាំង ប្ដេជ្ញានៅថ្ងៃនេះ ថានឹង​តស៊ូដើម្បីបញ្ជាក់ថា លោកនៅរស់ទេ។ នេះជាការផ្សាយអោយដឹង នៃកាសែតបារាំងប្រចាំតំបន់មួយ ដែលបានបង្កអោយ មានការភ្ញាក់ផ្អើលឡើង។


លោក ហ្សង់-ក្លូដ កុងស្តង់តាំង អាយុ៦៤ឆ្នាំ ត្រូវបានគេចុះបញ្ជីថា«ស្លាប់»ពីរលើក។ រូបថត ouest-france.fr។

សំនុំរឿងបានចាប់ផ្ដើមស្មុគ្រស្មាញ នៅពេលដែលឪពុករបស់លោក បានធ្វើមរណភាពនៅឆ្នាំ១៩៩៥។ លោក ហ្សង់-ក្លូដ កុងស្តង់តាំង (Jean-Claude Constantin) ធ្លាប់បំរើក្នុងជួរកងទ័ព អស់រយះពេល១០ឆ្នាំ និងជាវិស្វករផ្នែកភស្តុភារមួយរូប។ សព្វថ្ងៃនេះ លោករស់នៅតែ​ឯង ក្នុងឃុំឡារ៉ូស្សសៀរអ៊ីយ៉ុង (La Roche-sur-Yon) នៃតំបន់ វង់ដេ (Vendée)។ តែនៅឆ្នាំ​២០០៨ [...]

យន្ដហោះអ៊ែរប៊ូស អា៣៥០​ចេញថ្មី ឈប់​ប្រើ​អាគុយ​លីចូម ព្រោះ​នៅ​សង្ស័យ

យន្ដហោះអ៊ែរប៊ូស អា៣៥០​ចេញថ្មី ឈប់​ប្រើ​អាគុយ​លីចូម ព្រោះ​នៅ​សង្ស័យ

ក្រុមហ៊ុនផលិតយន្ដហោះ របស់អ៊ឺរ៉ុប អ៊ែរប៊ូស (Airbus) បានកំណត់បន្ថែមទៀត ពីសុវត្ថិភាពនៃគ្រឿងមាស៊ីន ដែលនឹង ត្រូវបំពាក់អោយអនាគតយន្តហោះ អា៣៥០ (A350) របស់ខ្លួន។ ការកំណត់នេះ បានលប់បំបាត់ចោល នូវអាគុយស្ងួត ដែលធ្លាប់បង្ក អោយមានបញ្ហាសុវត្ថិភាព និងបច្ចេកទេស ទៅលើយន្ដហោះ បេ៧៨៧ (B787) របស់ក្រុមហ៊នផលិត​យន្ដហោះអាមេរិកាំង ប៊ូអ៊ីញ (Boeing) កន្លងមក។

អ្នកនាំពាក្យរបស់អ៊ែរប៊ូស បានពន្យល់ថា «អ៊ែរប៊ូស ទុកចិត្តលើអាគុយស្ងួត របស់ក្រុមហ៊ុនស័ហ្វ (Saft) ថាមានគុណភាព និងច្បាស់លាស់ សម្រាប់យន្ដហោះ អា៣៥០របស់យើង។ ប៉ុន្តែមកទល់នឹងបច្ចុប្បន្ន មូលហេតុដែលធ្វើអោយមាន ឧប្បត្តិហេតុចំនួនពីរកន្លងមក [...]

ប្រកាសមុនតាមហ្វេសប៊ុក ពី«ការ​សម្លាប់​ខ្លួន​ដ៏​អស្ចារ្យ» មុន​នឹង​ធ្វើ​មែន

ប្រកាសមុនតាមហ្វេសប៊ុក ពី«ការ​សម្លាប់​ខ្លួន​ដ៏​អស្ចារ្យ» មុន​នឹង​ធ្វើ​មែន

យុវជនជនជាតិអ៊ីតាលីម្នាក់ បានប្រកាសកាលពីថ្ងៃច័ន្ទទី១១ខែកុម្ភះនេះ ពី«ការសម្លាប់ខ្លួនដ៏អស្ចារ្យ»មួយ របស់ខ្លួន តាម​បណ្ដាញសង្គមហ្វេសប៊ុក ហើយបន្ទាប់មកក៏បាន ហក់ពីស្ពានដ៏ខ្ពស់មួយ នៅការីនទី (Carinthie) ផ្នែកនារតីនៃទីក្រុង​វីយ៉ែន។


ស្ពានមានកំពស់ជាង៥០ម៉ែត្រ នៅតំបន់ការីនទីនៃប្រទេសអូទ្រីស។

«ការសម្លាប់ខ្លួនដ៏អស្ចារ្យ»

នគរបាលប្រចាំតំបន់បាននិយាយថា យុវជនអាយុ២៤ឆ្នាំ ដែលមានដើមកំណើតមកពីតាវីស៊ីយ៉ូ (Tarvisio- នៃខេត្ត Frioul-Vénétie julienne ប្រទេសអ៊ីតាលី) មិនបាននិយាយពីមូលហេតុ ដែលនាំអោយគាត់ឈានទៅសម្លាប់ខ្លួនយ៉ាងដូច្នេះទេ។ តែយុវជនគ្រាន់តែបានប្រកាស ជូនដំណឹងជាមុន តាមបណ្ដាញសង្គមហ្វេសប៊ុក ថាជា«ការសម្លាប់ខ្លួនដ៏អស្ចារ្យ»មួយ។

បន្ទាប់មកយុវជននេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...