Posts by "ក. សោភណ្ឌ"

អភិបាល​រង​ខណ្ឌ​ទួលគោក និង​មេ​ផ្សារ​ដើម​គ «ឆេះដុំ»

អភិបាល​រង​ខណ្ឌ​ទួលគោក និង​មេ​ផ្សារ​ដើម​គ «ឆេះដុំ»

ប្រធានផ្សារដើមគរ និងអភិបាលរងខណ្ឌទួលគោក បានបង្កើតការជួបប្រជុំមួយ ស្តីពីការបួកសរុប លទ្ធផល​ប្រចាំ​ខែ ដែលបានសម្រេច។ ការប្រជុំនេះបានធ្វើឡើង បន្ទាប់ពីនៅក្នុងខណ្ឌមួយនេះ ចេះតែមានរឿងរហូត ជាពិសេសគឺរឿងសណ្តាប់ធ្នាប់ នៅក្នុងផ្សារដើមគ ដែលមានអ្នកលក់កាន់តែច្រើនឡើងៗ មករាលដាល​លក់​កណ្តាលផ្លូវ ដោយមិនខ្វល់ ពីសណ្តាប់ធ្នាប់ចររាចរណ៍ ដែលមន្រ្តីកំពុងតែអនុវត្ត៍ យ៉ាងតឹងរឹងនោះទេ។

ក្នុងនោះមានការចូលរួមពីលោក សេង សារ៉ន ប្រធានផ្សារដើមគ និងលោក ប៉ាង លីដា អភិបាលខណ្ឌទួលគោក និងប្រធានផ្នែកសណ្តាប់ធ្នាប់ តាមគោលដៅមួយចំនួនទៀត នៅក្នុងខណ្ឌនេះ។ ការប្រជុំនេះ បានចាប់ផ្តើម នៅ​វេលាម់ោង៣រសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងទីស្នាក់ការផ្សារដើមគ ស្ថិតក្នុង សង្កាត់ផ្សារដើមគ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។

តាមការលើកឡើង របស់លោក ប៉ាង លីដា អភិបាលរងខណ្ឌ ក្នុងអង្គប្រជុំនោះ បានបញ្ជាក់ខ្លាំងៗថា រាល់គ្រប់​ប្រធានគោលដៅនានា [...]

«ជាន់​ហ្វ្រាំង មិន​ជាន់​ហ្រ្វាំង ទៅ​ជាន់​ហ្គែរ​ថែម!»

«ជាន់​ហ្វ្រាំង មិន​ជាន់​ហ្រ្វាំង ទៅ​ជាន់​ហ្គែរ​ថែម!»

អ្នកនៅក្នុងព្រឹត្តិការណ៍នេះលោក កឿន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា ដំបូងឡើយ ឡាន​ខាង​លើបានបើកយឺតៗទេ បម្រុងនឹងឈប់នៅស្តុប ផ្លូវភ្លោះអូរឬស្សី តាមបណ្តោយផ្លូវមុន្នីវង្ស ពីត្បូងទៅជើង។ ឡាន​នោះ បានឈប់ចាំរហូតដល់ភ្លើងស្តុបពណ៍ខៀវ បានបើកចេញតិចៗទៅ នៅពេលបត់តិចៗបម្រុង នឹងទៅឆ្វេង ស្រាប់តែមិនដឹងយ៉ាងម៉េច ឡានបានតម្លើង«ហ្គែរ» កាន់តែលឿន រហូតដល់បុកបង្គោលស្តុប មិនឈប់រុលទៅបុក ហាងលក់កាមេរ៉ា នៅជាប់នោះទៀត បណ្តាលឲ្យមានការខូចខាតមួយចំនួន។

បន្ទាប់ពីឡានអស់ខ្យល់ ដោយបុកជាប់ពីមុខហាងកាមេរ៉ានោះទាំង រំលងអាធ្រាតយប់ អ្នកទាំងបួន​បាននាំគ្នា​ចេញ​ពីឡាន ហើយដើរចេញមកក្រៅ គ្មានអ្នកណារងរបួសធ្ងន់នោះទេ។ សាក្សីបានឲ្យដឹងទៀតថា អ្នកបើក​រថយន្ត​បង្ករគ្រោះថ្នាក់ ឈ្មោះ សុទ្ធា អភារាជ ជានិស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបើកបរ​ឡាន​មួយគ្រឿងនេះ មានពណ៍ខៀវទឹកប៉ិច និងពាក់ស្លាកលេខ ភ្នំពេញ ២P-៤៤៦៤។

[...]
«នរណា​យក​ថ្ម មក​ដាក់​កណ្ដាល​ផ្លូវ ឲ្យ​អញ​បើក​បុក?»

«នរណា​យក​ថ្ម មក​ដាក់​កណ្ដាល​ផ្លូវ ឲ្យ​អញ​បើក​បុក?»

បើស្រវឹង កុំបើកបរ ហើយបើបើកបរ កុំផឹកឲ្យស្រវឹង។ ការបើកបរទាំងស្រវឹង ជាទង្វើល្មើសច្បាប់ ហើយការ​បើក​បរទៅបុក ថ្មខណ្ឌចែកទ្រូងផ្លូវ ក៏ជាទង្វើ«បំផ្លាញទ្រព្យសម្បត្តិសាធារណៈដែរ»។ ប៉ុន្តែសួរថា តើអង្កាល់ទៅ ទើប​ច្បាប់អាចត្រូវគេអនុវត្តន៍ ទៅលើអ្នកបើកបរ ទាំងស្រវឹងទាំងនេះ?

នេះជាករណី បើកបរទាំងស្រវឹង មើលឃើញថ្មពុះចែកថ្នល់ ថាជាផ្លូវ បើកទៅបុក លុះត្រារបើកខ្ចាត់ខ្ចាយអស់។ សំណាងល្អ ដែលបានបើកឡាន ឡើងទ្រូងផ្លូវ ខ្ទេចទ្រូងផ្លូវ ឡានរងការខូចខាតខ្លះ តែម្ចាស់អ្នកបើកបរ នៅមាន​សុវត្តិភាពធម្មតា។ ហើយបុរសអ្នកបើកឡាន ដែលគេបានឃើញ បើកឡើងបុកទ្រូងផ្លូវនោះ ឈ្មោះ ឈ្មោះ អ៊ុន ចន្ថា បច្ចុប្បន្ន ជាអ្នកធ្វើការ នៅក្នុងក្រសួងពាណិជ្ជកម្ម។

សាក្សីដែលបានឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចររាចរណ៍ បើកឡានបុកទ្រូង​ផ្លូវ​ពេញទំហឹងនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង៣០ នាទីយប់ថ្ងៃទ០៧ ឈានចូលថ្ងៃទី០៨ ខែ​មិថុនា ឆ្នាំ២០១៥ [...]

ជន​​បរទេស​​ស្លាប់​​ក្នុង​​ផ្ទះ៖ ធ្វើ​អត្តឃាត ឬ​ជា​ឃាតកម្ម?

ជន​​បរទេស​​ស្លាប់​​ក្នុង​​ផ្ទះ៖ ធ្វើ​អត្តឃាត ឬ​ជា​ឃាតកម្ម?

ករណី បុរសជនជាតិបរទេស ដេកស្ទើរអង្គុយ ស្លាប់នៅមាត់ទ្វាចូលផ្ទះ ត្រង់បង្អួចនេះ បានកើតឡើង ក្នុង​លំនៅ​ដ្ឋានជួលរបស់លោក ដែលបើកជាផ្ទះសំណាក់ ស្ថិតក្នុងក្រុមទី១៨ ផ្ទះលេខ ១៤២ ផ្លូវ ១៤៧ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសរងគ្រោះឈ្មោះ ហានូ អីម៉ារី (Jokinnem Timo Hannu Ilmari) ជាជន​ជាតិ​ហ្វាំងឡង់ មានអាយុ ៤៩ ឆ្នាំ ដែលកំពុងប្រើប្រាស់លិខិតឆ្លងដែន លេខ PV០៩០៧០០៨ ត្រូវបានគេ​ស្គាល់​ថា ជាអ្នកជួលផ្ទះ បើកជាផ្ទះសំណាក់ ពីអ្នកស្រី គីម ហួរ អាយុ៣៧ឆ្នាំ នៅក្នុងទីតាំងខាងលើជាមួយស្វាមី។ បច្ចុប្បន្ន​អ្នកទាំងពីរ​ រស់នៅផ្ទះលេខ ៧៣Eo ផ្លូវ១៧២ ភូមិទី៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

ម្ចាស់ផ្ទះទាំងពីរនាក់ប្តីប្រពន្ធខាងលើ បានបដិសេធមិនឆ្លើយតប ជាមួយអ្នកសារព័ត៌មាននោះទេ ហើយបាន​បិទទ្វារបង ចូលទៅទៅតាំងកើតហេតុ ដោយមិនផ្តល់ភាពលំអិតអ្វីច្រើនឡើយ។ អ្នកស្រី គីម ហួរ គ្រាន់តែ​បាន​និយាយថា [...]

សតិ​មិន​គ្រប់ តែ​ទៅ​លោត​សម្លាប់​ខ្លួន ពី​លើ​ស្ពាន​ស្ទឹង​មាន​ជ័យ

សតិ​មិន​គ្រប់ តែ​ទៅ​លោត​សម្លាប់​ខ្លួន ពី​លើ​ស្ពាន​ស្ទឹង​មាន​ជ័យ

ទោះជាមានជម្ងឺ ឬចាស់ជរាបែបណាក៏ដោយ ក៏គ្រួសាររបស់អ្នក មិនដែលចង់ឲ្យអ្នកបាត់បង់ ពីពួកគេឡើយ។ នេះ ​គឺជាជិវិត ព្រោះថា តាំងពីកើតតូចក្រូចឆ្មារ រហូតមកដល់ពេលនេះ ជីវិតគឺជាការប្រយុទ្ធតស៊ូ ដ៏ស្វិត​ស្វាញ​មួយ ដែលគ្រួសារទាំងមូល បានព្រមព្រៀមស្ម័គ្រស្មោះ ទទួលយក ហើយបើព្រោះតែជម្ងឺ ធ្វើឲ្យអ្នកអស់សង្ឃឹម សម្រេចចិត្តចាកចេញ ពីមនុស្សជាទីស្រឡាញ់នោះ ផលវិបាកចុងក្រោយ គឺពួកគេទាំងនោះទៅវិញទេ ដែល​រង​ទុក្ខសោក នឹងសោកស្តាយអ្នក ជារៀងរហូត។

តែយុវជនម្នាក់ក្នុងវ័យ២២ឆ្នាំនេះវិញ បានគិតខ្លី ព្រោះខ្លួនមានជម្ងឺ«សតិមិនគ្រប់» ហើយបានធ្វើសកម្មភាព លោត​ពីលើស្ពានអាកាស ស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ និង​៤០នាទី​ព្រឹកថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៥ ដែលមានកម្ពស់ប្រមាណជា១៥ម៉ែត្រ ដោយគ្មានអ្នកណាឃាត់​ទាន់​ឡើយ។

បងប្រុសបង្កើត របស់យុវជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ប្អូនលោកឈ្មោះ សីហា អាយុ២២ឆ្នាំ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...