«នរណាយកថ្ម មកដាក់កណ្ដាលផ្លូវ ឲ្យអញបើកបុក?»
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៨ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 09, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើស្រវឹង កុំបើកបរ ហើយបើបើកបរ កុំផឹកឲ្យស្រវឹង។ ការបើកបរទាំងស្រវឹង ជាទង្វើល្មើសច្បាប់ ហើយការបើកបរទៅបុក ថ្មខណ្ឌចែកទ្រូងផ្លូវ ក៏ជាទង្វើ«បំផ្លាញទ្រព្យសម្បត្តិសាធារណៈដែរ»។ ប៉ុន្តែសួរថា តើអង្កាល់ទៅ ទើបច្បាប់អាចត្រូវគេអនុវត្តន៍ ទៅលើអ្នកបើកបរ ទាំងស្រវឹងទាំងនេះ?
នេះជាករណី បើកបរទាំងស្រវឹង មើលឃើញថ្មពុះចែកថ្នល់ ថាជាផ្លូវ បើកទៅបុក លុះត្រារបើកខ្ចាត់ខ្ចាយអស់។ សំណាងល្អ ដែលបានបើកឡាន ឡើងទ្រូងផ្លូវ ខ្ទេចទ្រូងផ្លូវ ឡានរងការខូចខាតខ្លះ តែម្ចាស់អ្នកបើកបរ នៅមានសុវត្តិភាពធម្មតា។ ហើយបុរសអ្នកបើកឡាន ដែលគេបានឃើញ បើកឡើងបុកទ្រូងផ្លូវនោះ ឈ្មោះ ឈ្មោះ អ៊ុន ចន្ថា បច្ចុប្បន្ន ជាអ្នកធ្វើការ នៅក្នុងក្រសួងពាណិជ្ជកម្ម។
សាក្សីដែលបានឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចររាចរណ៍ បើកឡានបុកទ្រូងផ្លូវពេញទំហឹងនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង៣០ នាទីយប់ថ្ងៃទ០៧ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ នៅត្រង់ចំណុច ជិតស្ពានអាកាសពេទ្យលោកសង្ឃ តាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឡានដែលបើកបុកដុំថ្ម ធុន កាម៉ារី ពាក់ស្លាកលេខ ភ្នំពេញ ២Y-១៥៣៦ រងកាខូចខាតមួយចំនួន ចំណែកអ្នកបើកបរ មិនមានរងបួសនោះទេ។
បន្ទាប់ពីទទួលបានអត្តសញ្ញាណអ្នកបើកបរ និងការពិនិត្យ របស់នគរបាលចររាចរណ៍ នៅកន្លែងកើតហេតុរួចរាល់ ឃើញថា គ្មានបង្កការប៉ះពាល់ ទៅដល់អ្នកធ្វើដំណើរ នៅជិតនោះទេ។ នគរបាលបានធ្វើកំណត់ហេតុ រួចបានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងខ្លូនអ្នកបើកបរ មានជាតិស្រវឹងយ៉ាងជោគជាំ ទើបបានជាបើកឡាន ជ្រុលចង្កូតទៅបុកទ្រូងផ្លូវបែបនេះ។ អ្នកធ្វើចររាចរណ៍ផ្សេងទៀត នៅកន្លែងកើតហេតុបាននិយាយថា នេះជាសំណាងទីមួយហើយ បើប្រៀបធៀប ទៅក្នុងចំណោមមួយរយគ្រោះថ្នាក់ ដែលមិនមានបញ្ហាធ្ងន់ធ្ងរ ដល់ជីវិតអ្នកបើកបរ៕