កម្មវត្ថុ ៥ចំនុច របស់ក្រុមកម្មកររោងចក្រ CWKH
ក្រុមកម្មករ បាននិយាយថា ក្រុមសហជីពចំនួន ១៥នាក់ ត្រូវបានរោងចក្រ បញ្ឈប់ពីការងារកាលពីថ្ងៃទី ០៩ កញ្ញា ឆ្នាំ២០១៤ កន្លងមក ដោយពុំដឹងមូលហេតុ។ ការបញ្ឈប់នេះ បង្កឲ្យមានការកើតទុក្ខមិនសុខចិត្ត ពីសំណាក់កម្មករកម្មការិនីជាទូទៅ រហូតមានការផ្តុំគ្នាទាមទារតវ៉ា ហើយបានដាក់លិខិតពឹងពាក់ និងផ្ទេរសិទ្ធ ទៅលោកប្រធានសហព័ន្ធសហជីពស្មារតីកម្មករខ្មែរ និងលោកប្រធានសហព័ន្ធសហជីពការងារដើម្បីកម្ពុជា ឲ្យជួយដោះស្រាយ សម្របសម្រួលជាមួយក្រុមហ៊ុនរោងចក្រ ក្រសួងការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល តុលាការ អជ្ញាធរ និងស្ថាប័នគ្រប់ជាន់ថ្នាក់ ដែលបានពាក់ព័ន្ធក្នុងវិវាទការងាររបស់ក្រុមកម្មករ។
នៅក្នុងការទាមទារនោះ មានប្រាំចំនុចដូចខាងក្រោម៖
១. សូមអោយក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំ និងគណៈកម្មការសហជីពស្មារតីកម្មករខ្មែរ ព្រមទាំងកម្មករនិយោជិតចំនួន ១៥ដូចជា៖ ១- ទូច ពៅមាស មានតួនាទីជាប្រធាន, ២- ឈន រ៉ាស៊ី [...]