Posts by "ក. វិច្ចនី"

ការ​ប្រឡង​មធ្យម​សិក្សា​បឋម​ភូមិ បាន​បញ្ចប់​ទៅ​ប្រសើរ​ជាង​ឆ្នាំ​មុន

ការ​ប្រឡង​មធ្យម​សិក្សា​បឋម​ភូមិ បាន​បញ្ចប់​ទៅ​ប្រសើរ​ជាង​ឆ្នាំ​មុន

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កាលពីថ្ងៃទី ១៥ ខែកក្កដាកន្លងទៅនេះ បានបញ្ចប់ទៅ ដោយ​គ្មានហេតុភេទអ្វី ឬភាពមិនប្រក្រតីណាមួយ បានកើតឡើងនោះឡើយ។ នេះបើតាមការបញ្ជាក់ ​របស់មន្ត្រីអ្នក​ទទួល​ខុសត្រូវគ្រឹះស្ថានសិក្សា សាស្ត្រាចារ្យ និងសិស្សានុសិស្សមួយចំនួន។


សាលារៀនបឋមសិក្សាមួយកន្លែង ក្នុងប្រទេសកម្ពុជា។ (រូបថត voyage solidaire)

ប្រឡង - ការប្រឡងចូលថ្នាក់វិទ្យាល័យ របស់សិស្សថ្នាក់ទី៩ ឫហៅថាឌីប្លូម ត្រូវបានក្រុមអ្នកតាមដាន វាយតម្លៃ​ថាមានភាពល្អប្រសើរ ជាងឆ្នាំមុនៗ ដោយសារគ្មានការបែកវិញ្ញាសារប្រលង និងគ្មានការស៊ីសំណូក យកលុយ​ពី​សិស្សក្នុងការប្រឡង ឫការទិញពិន្ទុពីគ្រូអនុរក្សឡើយ។ ចំពោះសិស្សវិញ [...]

កម្ពុជា៖ តំណាង​រាស្ត្រ​ប្រឆាំង​៥​រូប ត្រូវ​​បាន​​ចាប់ និងឃាត់​ខ្លួន

កម្ពុជា៖ តំណាង​រាស្ត្រ​ប្រឆាំង​៥​រូប ត្រូវ​​បាន​​ចាប់ និងឃាត់​ខ្លួន

បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ យ៉ាងហោចបីរូប ត្រូវបានចាប់ខ្លួន ក្រោយពីមានជួប​ប្រតាយ​ប្រតប់គ្នា រវាងក្រុមបាតុករដែលដឹកនាំដោយលោកស្រី មួរ សុខហួរ និងកងកំលាំងអាជ្ញាធរ កាលពីព្រឹក​ម៉ិញ​នេះ។ រហូតមកដល់ពេលនេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត ពីររូបទៀត ក៏ត្រូវបាននគរបាលធ្វើការឃាត់ខ្លួនដែរ បន្ទាប់ពីពួកគេបានចូលទៅបំភ្លឺ នៅស្នងការនគរបាលរាជធានី។


លោកស្រី មូរ សុខហួរ និងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិពីររូបទៀត នៅមុខទីលាន ប្រជាធិបតេយ្យ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

ហិង្សា - បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ [...]

អាគា​សិក្សា​កញ្ចាស់ៗ​ជិត​រលំ នៃ​អតីត​សាលា​សម្ដេច​ឪ ចេះ​និយាយ

អាគា​សិក្សា​កញ្ចាស់ៗ​ជិត​រលំ នៃ​អតីត​សាលា​សម្ដេច​ឪ ចេះ​និយាយ

បើរងចាំ ទុកឲ្យមានមេដឹកនាំមន្ទីរ ក្រសួង ឬមេដឹកនាំប្រទេសណាម្នាក់ មើលឃើញពីភាពរយីករយាក ចាស់​ទ្រុឌទ្រោម នៃអាគារសិក្សាជាច្រើន របស់វិទ្យាល័យបសេដ្ឋ អតីតវិទ្យាល័យសម្ដេចឪបសេដ្ឋ នោះ ប្រហែលជា​គេត្រូវរងចាំរាប់សិបឆ្នាំទៅមុខទៀត។ ដូច្នេះហើយចង់មិនចង់ នៅថ្ងៃនេះ អាគារសិក្សាចាស់ៗទាំងនោះ ចាំ​បាច់​ត្រូវបញ្ចេញខ្លួនឲ្យដឹង ដើម្បីដង្ហោយហៅរកជំនួយ ធ្វើយ៉ាងណាឲ្យមានការជួយសង្គ្រោះខ្លួន មុននឹងអាគារ​ទាំង​មូលបាក់ស្រុត រលំគ្រេង ទាំងក្នុងពេលសិក្សារបស់សិស្សានុសិស្ស។


ទិដ្ឋភាពក្នុង និងក្រៅថ្នាក់រៀន នៃវិទ្យាល័យបសេដ្ឋ។ (រូបថត ហ្វេសប៊ុក)

វិស័យអប់រំ - រូបថតជាច្រើន ត្រូវបានបង្ហោះតាមប្រព័ន្ធអ៊ិនធើណែត [...]

យុវជន​ដាំ​ដើម​ឈើ​៩​ដើម ដើម្បី​ឧទ្ទិស​ដល់​ព្រះ​បរម​រតនកោដ្ឋ

យុវជន​ដាំ​ដើម​ឈើ​៩​ដើម ដើម្បី​ឧទ្ទិស​ដល់​ព្រះ​បរម​រតនកោដ្ឋ

ទន្ទឹមនឹងពិធីដង្ហែនិងតម្កល់ ព្រះបរមអដ្ឋិព្រះករុណា សម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលត្រូវបានធ្វើ​នៅ​រាជធានីភ្នំពេញនោះ ប៉ុន្តែយុវជនមួយចំនួន បានជ្រើសរើសចេញទៅ ដាំកូនឈើនៅតាមខេត្ត ខាងក្រៅរាជធានី ដើម្បី​ឧទ្ទិស​ដល់ព្រះបរមរតនកោដ្ឋទៅវិញ។


ក្រុមយុវជនដែលចូលរួមទិវាបរិស្ថានពិភពលោក កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

រំលឹកស្នារព្រះហស្ថ - តាមមើលទៅ ការគោរពស្រលាញ់ ចំពោះអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ពីសំណាក់​ប្រជាពលរដ្ឋ នៅតែមានកម្លាំងខ្លាំងក្លា មិនបាត់បង់ឡើយ។ បើទោះបីជាទ្រង់ បានឃ្លាតឆ្ងាយទៅក៍ដោយ ប៉ុន្តែស្នា​ព្រះហស្ថ ដែលព្រះអង្គបានកសាងឡើង បានស្ថិតនៅក្នុងក្រអៅបេះដូងពួកគេរៀងរហូត។ ដូច្នេះហើយបានយុវជន [...]

ស៊ីសុវត្តិ​ ធម្មកោ៖ បំភ្លេច​កម្ពុជា​ក្រោម ដូច​បំភ្លេច​ដើម​កំណើត​របស់​យើង

ស៊ីសុវត្តិ​ ធម្មកោ៖ បំភ្លេច​កម្ពុជា​ក្រោម ដូច​បំភ្លេច​ដើម​កំណើត​របស់​យើង

ការបាត់បង់ទឹកដី - ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មកោ អតីតឧត្តមទីប្រឹក្សាអង្គព្រះមហាក្សត្រ បានមានបន្ទូល​នៅក្នុង​វេទិការមួយស្តីពីទឹកដីកម្ពុជាក្រោមនាថ្ងៃទី០៦ ខែកក្កដា នៅទីស្នាក់ការរបស់សមាគមខ្មែរកម្ពុជាក្រោមថា ទឹកដី​ដែលគេហៅថា កម្ពុជាក្រោមសព្វថ្ងៃនេះ គឺជាទឹកដីដើមរបស់កម្ពុជា ពីព្រោះថាប្រទេសកម្ពុជា កើតឡើងពីកម្ពុជា​ក្រោម (សម័យហ្វូណន ឬនគរភ្នំ) នេះ ហើយជាតិខ្មែរ និងពូជសាសន៍ខ្មែរបច្ចុប្បន្នគឺចេញមកពី កម្ពុជាក្រោម​នេះ​ឯង។

ប្រតិកម្មរបស់អតីតឧត្តមទីប្រឹក្សា​ អង្គព្រះមហាក្សត្រអង្គនេះ ធ្វើឡើងស្របពេលដែល អ្នកនាំពាក្យរបស់ស្ថានទូត​ប្រទេសវៀតណាម ប្រចាំនៅរាជធានីភ្នំពេញ លោក ត្រឹង វ៉ានថុង កាលពីពេលថ្មីនេះ បានបញ្ជាក់ប្រាប់ដល់​វិទ្យុ​បរទេសផ្សាយជាភាសាខ្មែរមួយថា បារាំងមិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោម [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...