Posts by "ក. វិច្ចនី"

ចូល​ចិត្ត​បញ្ជូន​កូនក្មួយ​ទៅ​សិក្សា នៅ​សាលា​ឯកជន ជាង​សាលា​រដ្ឋ?

ចូល​ចិត្ត​បញ្ជូន​កូនក្មួយ​ទៅ​សិក្សា នៅ​សាលា​ឯកជន ជាង​សាលា​រដ្ឋ?

គុណភាពអប់រំរបស់សាលាឯកជន ត្រូវបាន មាតាបិតា និងអាណាព្យាបាលសិស្សភាគច្រើន ឲ្យតម្លៃ និងមាន​ទំនុក​ចិត្តកាន់តែខ្លាំងឡើងៗ ទាំងការថែរទាំ គុណភាពចំណេះដឹង និងទាំងក្រមសីលធម៌របស់សិស្ស។


សិស្សសាលាឯកជនមួយ នៅខេត្តបាត់ដំបង។ (រូបថត betterlives)

ការអប់រំ - បច្ចុប្បន្ននេះ ចំនួនសាលាឯកជន មានចំនួនកាន់តែកើនច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងនៅរាជធានី និងតាមបណ្ដាខេត្ត។ ការកើនឡើងនេះ មិនមែនគ្មានមូលហេតុរបស់វានោះទេ។ ពីមួយឆ្នាំទៅមួយឆ្នាំ  ឪពុកម្ដាយ ឬអាណាព្យាបាលជាច្រើន លែងបញ្ជូនកូនក្មួយរបស់ខ្លួន ទៅរៀននៅសាលារដ្ឋទៀត តែបែរជាបានជ្រើសរើស និង​ឲ្យតម្លៃលើ ការអប់រំនៅសាលាឯកជន ច្រើនជាងទៅវិញ។ តើមានកត្តាអ្វី [...]

ទទួល​ទាន​ទឹក ពី​៦​ដល់​១០​កែវ ក្នុង​មួយ​ថ្ងៃ ជួយ​សុខភាព

ទទួល​ទាន​ទឹក ពី​៦​ដល់​១០​កែវ ក្នុង​មួយ​ថ្ងៃ ជួយ​សុខភាព

ឯកសារស្រាវជ្រាវមួយ បានផ្សាយឲ្យដឹងថា ការទទួលទឹកឲ្យបានពី៦ ទៅដល់១០កែវ ក្នុងមួយថ្ងៃ នឹងជួយដល់​សុខភាព របស់មនុស្សក្នុងជីវិតប្រចាំថ្ងៃ។ សូមតាមដានអត្ថបទ ស្ដីពីអំពីផលប្រយោជន៍នៃការទទួលទានទឹក និង​សារធាតុរាវមួយចំនួន ដូចខាងក្រោម។


រូបកែវដាក់ទឹក ជាមួយនឹងទឹកកក។ (រូបថតឯកសារ)

សុខភាព - ទឹកគឺជាវត្ថុរាវមួយ ដ៍មានសារៈសំខាន់ ដែលមនុស្សម្នាក់ៗត្រូវការមិនអាចខ្វះបាន ដើម្បីទ្រទ្រង់​សុខភាព​ប្រចាំថ្ងៃ។ តម្រូវការប្រចាំថ្ងៃរបស់មនុស្ស ក្នុងការប្រើប្រាស់ទឹក ដោយខានមិនបាននោះ មានដូចជា សំរាប់ញ៉ាំ សំរាប់​ងូត។ល។ ពោល ប្រសិនបើមនុស្សគ្មានទឹកប្រើប្រាស់ មនុស្សនឹងមិនអាចរស់នៅបានឡើយ។

ការទទួលទានទឹក បានឲ្យបានសមល្មមជាការសំខាន់ [...]

ក្រសួង​ឲ្យ​បេក្ខជន​ប្រឡង​បាក់ឌុប គោរព​តាម​បញ្ញតិ​នៃ​ការ​ប្រឡង

ក្រសួង​ឲ្យ​បេក្ខជន​ប្រឡង​បាក់ឌុប គោរព​តាម​បញ្ញតិ​នៃ​ការ​ប្រឡង


ស្នាមញញឹមរបស់សិស្សសាលា នៅកម្ពុជា។ (រូបថត ឯកសារ)

អប់រំ - ដើម្បីដំណើរការនៃការប្រឡងបាក់ឌុប ប្រព្រឹតទៅ ដោយមានការគោរពគោលការណ៍ច្បាប់ យុត្តិធម៍ តម្លាភាព និង​ទទួលបានលទ្ធផលល្អ ក្រសួង អប់រំ យុវជន និងកីឡា បានតម្រូវឲ្យបេក្ខជនទាំងអស់ ដែលកំពង់ត្រៀមខ្លួនចូលរួមការប្រឡងនេះ ហាមនាំយកគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឫបន្ទប់ ប្រឡង ជាដាច់ខាត។

ប្រសិនបើឃើញមានឧបករណ៍ ដែលត្រូវបានហាមឃាត់ ដូចសេចក្តីណែនាំខាងលើ ក្រសួងនឹងចាត់ទុកករណីនេះ ថាជាការប្រព្រឹត្តសកម្មភាពផ្ទុយ នឹងបទបញ្ញតិនៃការប្រឡង និងកម្រិតវិន័យចំពោះបេក្ខជន ដោយកំណត់ឲ្យធ្លាក់ ជាស្វ័យប្រវត្តិ។

ក្រសួង អប់រំ យុវជន និងកីឡា បានបញ្ជាក់ទៀតថា [...]

អ្នក​គាំទ្រ​បក្ស​សង្រោះ​ជាតិ ពុះ​កញ្រ្ជោល​តវ៉ា​ឲ្យ​ដោះ​លែង​ជន​ជាប់​ឃុំ

អ្នក​គាំទ្រ​បក្ស​សង្រោះ​ជាតិ ពុះ​កញ្រ្ជោល​តវ៉ា​ឲ្យ​ដោះ​លែង​ជន​ជាប់​ឃុំ

ចំនួនប្រជាពលរដ្ឋ ដែលមកទាមទារឲ្យដោះលែង បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត របស់គណៈបក្សសង្គ្រោះជាតិ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មានចំនួនកាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ តើឆន្ទះរបស់ពួកគេ ចង់បានអ្វីខ្លះ និងអាចមាននរណាស្ដាប់ឮឬទេ?


ពលរដ្ឋអ្នកតវ៉ា នៅមុខសាលាដំបូងរាជធានី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ - បើគិតមកដល់ពេលនេះ មានរយៈពេល ៤ ថ្ងៃហើយ ដែលការចាប់ខ្លួន បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត​របស់ គណៈបក្សសង្រោះជាតិ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយអាជ្ញាធររដ្ឋាភិបាល និងតុលាការសាលាដំបូង​រាជធានី​ភ្នំពេញ។ យ៉ាងហោចណាស់ មន្ត្រីជាន់ខ្ពស់ចំនួន៧រូប និងយុវជនមួយរូប ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួន [...]

ព្យុះ រ៉ាម៉ាន់សាន់ មក​ដល់​វៀតណាម​ខាង​ជើង អាច​ប៉ះ​ពាល់​កម្ពុជា

ព្យុះ រ៉ាម៉ាន់សាន់ មក​ដល់​វៀតណាម​ខាង​ជើង អាច​ប៉ះ​ពាល់​កម្ពុជា

ព្យាករណ៍ឧត្តុនិយម - សេចក្ដីជូនដំណឹងរបស់ក្រសួង ធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ព្យុះ រ៉ាម៉ាន់សាន់ (RAMANSUN) នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជាដូចជា៖

១. តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន មានខ្យល់បក់ខ្លាំង ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០១៤។ រលកសមុទ្រមានកំពស់ពី ១ ម៉ែត្រ ទៅដល់ ២.៥០ ម៉ែត្រ។
២. តំបន់ខ្ពង់រាប និងទំនាបកណ្តាល មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៤។

លិខិតនោះបានប្រកាសទៀតថា៖ «សូមសារធារណៈជន ពិសេសបងប្អូនប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរតាម​ជលយានទាំងអស់ មេត្តា ជ្រាបជាព័ត៍មាន និងត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងនូវ​គ្រោះថ្នាក់​ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។»

គួរបញ្ជាក់ថា ព្យុះរ៉ាម៉ាន់សាន់ នេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...