ស៊ីសុវត្តិ​ ធម្មកោ៖ បំភ្លេច​កម្ពុជា​ក្រោម ដូច​បំភ្លេច​ដើម​កំណើត​របស់​យើង

ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មកោ បានលើកឡើងថា កម្ពុជាគឺជាទឹកដី ដែលកើតចេញពីកម្ពុជាក្រោម ដូច្នេះប្រសិន​បើ​យើងបំភ្លេចទឹកដីកម្ពុជាក្រោម មានន័យថាយើងកំពុងតែភ្លេច ដើមកំណើតរបស់ខ្លួនដែរ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 08, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបាត់បង់ទឹកដី - ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មកោ អតីតឧត្តមទីប្រឹក្សាអង្គព្រះមហាក្សត្រ បានមានបន្ទូល​នៅក្នុង​វេទិការមួយស្តីពីទឹកដីកម្ពុជាក្រោមនាថ្ងៃទី០៦ ខែកក្កដា នៅទីស្នាក់ការរបស់សមាគមខ្មែរកម្ពុជាក្រោមថា ទឹកដី​ដែលគេហៅថា កម្ពុជាក្រោមសព្វថ្ងៃនេះ គឺជាទឹកដីដើមរបស់កម្ពុជា ពីព្រោះថាប្រទេសកម្ពុជា កើតឡើងពីកម្ពុជា​ក្រោម (សម័យហ្វូណន ឬនគរភ្នំ) នេះ ហើយជាតិខ្មែរ និងពូជសាសន៍ខ្មែរបច្ចុប្បន្នគឺចេញមកពី កម្ពុជាក្រោម​នេះ​ឯង។

ប្រតិកម្មរបស់អតីតឧត្តមទីប្រឹក្សា​ អង្គព្រះមហាក្សត្រអង្គនេះ ធ្វើឡើងស្របពេលដែល អ្នកនាំពាក្យរបស់ស្ថានទូត​ប្រទេសវៀតណាម ប្រចាំនៅរាជធានីភ្នំពេញ លោក ត្រឹង វ៉ានថុង កាលពីពេលថ្មីនេះ បានបញ្ជាក់ប្រាប់ដល់​វិទ្យុ​បរទេសផ្សាយជាភាសាខ្មែរមួយថា បារាំងមិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឲ្យវៀតណាមទេតែកម្ពុជា​ក្រោម​ជា​ទឹកដីរបស់វៀតណាម តាំងពីយូរយារណាស់មកហើយ។ លោកបានអះអាងបន្តទៀតថា ព័ត៌មានដែលថា កម្ពុជា​បាត់បង់ទឹកដី ឬវៀតណាមយកទឹកដីកម្ពុជានោះ គ្មានអ្វីជាមូលដ្ឋាននិងជាភ័ស្តុតាងទេ។

ព្រះអង្គ​ ស៊ីសុវត្តិ ធម្មកោ បានបន្តទៀតថា ទឹកដីកម្ពុជាក្រោមបានកាត់ទៅឲ្យវៀតណាម ដោយបារាំងសេស កាល​ពីឆ្នាំ ១៩៤៩ ហើយ គណៈប្រតិភូខ្មែរ បានបដិសេធជាផ្លូវការ ពីការកាត់ទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាមនោះ។ ព្រះអង្គម្ចាស់ បានថ្លែងអំពាវនាវទៀតថា ដូច្នេះប្រជាពលរដ្ឋខ្មែរ ទាំងអស់ត្រូវតែរួបរួមគ្នា ដើម្បីស្វែងរកយុត្តិធម៌​ឲ្យ​ពលរដ្ឋខ្មែរកម្ពុជាក្រោម ទាំងនៅកម្ពុជានិងទាំងនៅកម្ពុជាក្រោម។

ចំនែកឯប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានពន្យល់យ៉ាងដូច្នេះថា នៅពេលណាមួយ​ដែល​កម្ពុជាមានអំណោយផល មានការរួបរួមគ្នា ពេលនោះកម្ពុជាអាចនឹងស្វែងរក មធ្យោបាយដើម្បីសើរើ និង​ទាមទារ​កម្ពុជាក្រោមមកវិញជាក់ជាមិនខាន។

រីឯលោក សឺន ជុំជួន ប្រធានបណ្តាញយុវជនខ្មែរកម្ពុជាក្រោម បានថ្លែងថាពលរដ្ឋខ្មែរនៅកម្ពុជាក្រោម តែងតែ​មាន​បញ្ហាប្រឈមកាន់តែខ្លំាង ពីមួយឆ្នាំទៅមួយឆ្នាំ ទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស​ ដូចជាការមិនអនុញាតឲ្យកូន​ខ្មែរ​រៀន​សូត្រ​ យល់ដឹងពីភាសារខ្មែរនិងប្រវិត្តសាស្រ្តខ្មែរ។ ហើយបញ្ហាប្រឈមទាំងអស់នោះ​ ពលរដ្ឋខ្មែរកម្ពុជា​ក្រោម​តែងតែព្យាយាម​ក្រោកឡើង ទាមទារតវ៉ាតាមរយៈជាតិអន្តរជាតិ ជាពិសេសតាមរយៈអង្គការសហប្រជាជាតិ និង​តាម​រយៈ​សហគមន៍​​​អន្តរជាតិ ដូចជាសហគមន៍ អឺរ៉ុប ជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...