បុគ្គលិកពេទ្យសម្ភពក្រុុង តវ៉ាព្រោះខ្លាចអាគារមន្ទីរពេទ្យ នឹងត្រូវ«លក់»
បុគ្គលិកពេទ្យនៅមន្ទីពេទ្យបង្អែករាជធានីភ្នំពេញ ហៅ សម្ភពក្រុង ប្រមាណ៣០០នាក់ បាននាំគ្នាតវ៉ាដោយជំទាស់ទៅនឹងការផ្លាស់ប្តូរ ពីអាគារចាស់ខាងមុខ ទៅកាន់អាគារដែលសាងសង់ថ្មី នៅខាងក្រោយវិញ ដោយពួកគេបារម្ភថាថ្នាក់ដឹកនាំមន្ទីរមានគម្រោងនឹងយកអាគារចាស់ ដាក់លក់ដូរ។
ការតវ៉ាររបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)
បាតុកម្ម - បញ្ហាលក់ដូរសម្បត្តិអចលនវត្ថុសាធារណៈ ស្ថិតនៅជាបញ្ហាក្ដៅគគុក នៅក្នុងសង្គមកម្ពុជាសព្វថ្ងៃ។ នេះជាក្ដីបារម្ភ របស់ក្រុមគ្រូពេទ្យប្រមាណជា៣០០នាក់ នៃមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញហៅ សម្ភពក្រុង ដែលមានទីតាំងស្ថិតនៅ ក្នុងសង្កាត់វាលវង់ក្នុងខណ្ឌ៧មករា [...]