Posts by "ដារា រិទ្ធ"

វិភាគ៖ កុំ​ចង់​ត​ថ្លៃ​ច្រើន... ចូល​សភា​ឬ​មិន​ចូល?

វិភាគ៖ កុំ​ចង់​ត​ថ្លៃ​ច្រើន... ចូល​សភា​ឬ​មិន​ចូល?

ការជជែកគ្នា ស្ដីពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ការរៀបចំរចនាសម្ព័ន្ធ និងដំណើរ​ប្រព្រឹត្តទៅ នៃគណៈកម្មាធិការរដ្ឋសភា ការពិភាក្សាគ្នាស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងជាពិសេសការ​ចូល​ប្រជុំសភា ឲ្យបានឆាប់ នៃក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត សុទ្ធសឹងជាមូលហេតុដ៏សំខាន់ ដែលឈានទៅដល់​ការចាប់ខ្លួន ក្រុមយុវជនសង្គ្រោះជាតិទាំងបីនាក់ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤នេះ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសីទការសែតថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤ នាទី​ស្នាក់​ការ​គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - លោក ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជា តែងរំលឹកជាញឹកញាប់ [...]

យ៉េង វីរៈ និងគល់ បញ្ញា អាច​ជា​សមាជិកគ.ជ.ប ជ្រើស​ដោយ​បក្ស​ប្រឆាំង

យ៉េង វីរៈ និងគល់ បញ្ញា អាច​ជា​សមាជិកគ.ជ.ប ជ្រើស​ដោយ​បក្ស​ប្រឆាំង

ដំណឹងចុងក្រោយ បានបង្ហើបឲ្យបានដឹងថា សមាជិកពីររូបក្នុងចំណោមបួនរូប ដែលជា«កូតា» របស់គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់មកដឹកនាំគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប អាចជាលោក យ៉េង វីរៈ និងលោក គល់ បញ្ញា មេដឹកនាំអង្គការសង្គមស៊ីវិល ដែលធ្វើការយ៉ាងជិតស្និត ទៅនឹងការ​បោះឆ្នោតកន្លងមកច្រើនឆ្នាំ នៅកម្ពុជា។


លោក យ៉េង វីរៈ (ខាងឆ្វេង) និងលោក គល់ បញ្ញា។ (រូបថត MONOROOM.info/ O. Vary)

សមាជិក គ.ជ.ប - សមាជិកដឹកនាំ គ.ជ.ប បួនរូប ដែលជ្រើសតាំងដោយគណបក្សសង្គ្រោះជាតិ អាចមានពីររូប​ពី​គណបក្សផ្ទាល់តែម្ដង និងពីររូបទៀតចេញពីក្រុមអង្គការសង្គមស៊ីវិល។ នេះបើតាមការបញ្ជាក់របស់ប្រមុខ​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា [...]

អេង ឆៃអ៊ាង៖ កឹម សុខា នឹង​​ក្លាយ​ជា​អនុប្រធាន​ទី​មួយ នៃ​រដ្ឋសភា

អេង ឆៃអ៊ាង៖ កឹម សុខា នឹង​​ក្លាយ​ជា​អនុប្រធាន​ទី​មួយ នៃ​រដ្ឋសភា

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្រោះជាតិ បានអះអាងថា លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និងជា​បេក្ខភាព​ប្រធានរដ្ឋសភា ក្នុងពេល​ឃោសនា​បោះឆ្នោត​កន្លងមក ​នឹង​ត្រូវ​ចូលកាន់​តំណែង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា​ ក្នុងពេលខាងមុខ។


លោក កឹម សុខា (ខាងឆ្វេង) ចាប់ដៃលោក ហ៊ុន សែន បន្ទាប់ពីជំនួបកំពូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយ - មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង​ ឆៃអ៊ាង បានថ្លែងនៅបន្ទាប់ពីជំនួបកំពូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះថា  នេះថា បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ ទាំង ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ​នឹង​ចូល​ក្នុង​ព្រះបរមរាជវាំង [...]

លទ្ធផល​ពី​ជំនួប​កំពូល​លើក​ទី​៣ ហ៊ុន សែន-​សម រង្ស៊ី នៅ​ព្រឹទ្ធ​សភា

លទ្ធផល​ពី​ជំនួប​កំពូល​លើក​ទី​៣ ហ៊ុន សែន-​សម រង្ស៊ី នៅ​ព្រឹទ្ធ​សភា

ទាំងលោក ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក ​សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ សុទ្ធតែបានចាត់​ទុ​កការ​ចរចា​​លើក​នេះ បានទទួល​ជោគជ័យ ហើយនឹងឈានទៅ​បញ្ចប់​ជម្លោះ​ក្រោយ​ការបោះឆ្នោត ដ៏រ៉ាំរ៉ៃជិត១ឆ្នាំ​។​


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងស្តាំ) ចាប់ដៃមដឹកនាំគណបក្សប្រឆាំងលោក សម រង្សី នៅមុខរដ្ឋសភា រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៦។ (រូបថត AFP/PhnomoPenh Post)

នយោបាយ - អ្វីដែលជាលទ្ធផលគួរឲ្យកត់សម្គាល់នោះ គឺក្រុមតំណាងរាស្ត្រជាប់ឆ្នោត នៃគណបក្ស​សង្គ្រោះជាតិ​ នឹងយល់​ព្រម​ចូល​ប្រជុំក្នុងរដ្ឋសភា រីឯគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នឹងត្រូវមានសមាសភាគ៩រូប៖ ៤រូប​មកពី គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល [...]

វិភាគ៖ សម្ដី ហ៊ុន សែន បាន​ទម្លាយ​ដោយ​ខ្លួន​ឯង ពី​អំណាច​ប្រមូល​ផ្ដុំ

វិភាគ៖ សម្ដី ហ៊ុន សែន បាន​ទម្លាយ​ដោយ​ខ្លួន​ឯង ពី​អំណាច​ប្រមូល​ផ្ដុំ

ជារឿយៗ ការថ្លែងជាសាធារណៈរបស់លោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា តែងបន្សល់ទុកនូវ«កន្ទុយ» ដែល​ធ្វើ​គេ​ដឹងកាន់តែច្បាស់ ពីរបៀបដឹកនាំប្រទេសរបស់លោក តាំងពីជិត៣០ឆ្នាំមកហើយ នោះគឺការក្រសោបក្ដោប​យក​អំណាចទាំងអស់ មកដាក់ក្រោមបញ្ជាតែបុគ្គលខ្លួនឯង តែម្នាក់គត់។ ការថ្លែងរបស់លោក ហ៊ុន សែន ខ្លួនឯង​យ៉ាង​ដូច្នេះ បានបញ្ជាក់ឲ្យកាន់តែច្បាស់ថា បុរសខ្លាំងរូបនេះមិនដែលនឹកខ្វល់ថា តើការដឹកនាំប្រទេស ដែលឈានទៅ​រកនិតិរដ្ឋពិតប្រាកដ មានបែបផែន និងអត្ថន័យបែបណានោះទេ។


លោក ហ៊ុន សែន (កណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។ (រូបថត TTXVN/AFP)

វិភាគ - គេចេះតែឆ្ងល់ថា ហេតុអ្វីក៏ការរំលោភដីធ្លី ការកាប់បំផ្លាញព្រៃឈើ អំពើចោរកម្ម ឆក់ប្លន់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...