Posts by "ដារា រិទ្ធ"

កឹម សុខា ថ្លែង​ពី​«ភាព​គ្មាន​ជម្រើស»

កឹម សុខា ថ្លែង​ពី​«ភាព​គ្មាន​ជម្រើស»

«យើងគ្មានជម្រើសទេ បងប្អូន» ជាការថ្លែងឡើងជាច្រើនដង របស់លោក កឹម សុខា នៅក្នុងសុន្ទរកថាមួយ ទៅ​កាន់អ្នកគាំទ្រ​ជាយុវជនជាច្រើននាក់ នៅនឹងទីស្នាក់ការគណបក្ស ក្នុងព្រឹកថ្ងៃអាទិត្យ ទី១១ ខែកញ្ញានេះ ដើម្បី​ពន្យល់​ពី​រឿងរ៉ាវក្ដីក្ដាំ និងការរំលោភបំពាន ប្រឆាំងនឹងរូបលោក ក៏ដូចជាបណ្ដាសកម្មជន​មួយចំនួនទៀត ពី​សំណាក់​ប្រព័ន្ធតុលាការ និងអ្នកមានអំណាច​នៅកម្ពុជា។

«ខ្ញុំបានសម្រេចចិត្ត ជាស្រេចហើយ (...) ខ្ញុំធ្វើពលិកម្មគ្រប់បែបយ៉ាង ខ្ញុំធ្វើពហិកម្មដើម្បីជាតិ ដើម្បី​ប្រជា​ពលរដ្ឋ​ខ្មែរ ដើម្បីលិទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ គ្មានជម្រើសទេ បងប្អូន។ គ្មានជម្រើស អាចទៅសុំអង្វរឲ្យ​ពួក​ផ្ដាច់​ការ ប្រគល់​សិទ្ធិ​សេរីភាព​ឲ្យយើងទេ។ គ្មានជម្រើស ដើម្បីសុំឲ្យគេជួយ កសាងលិទ្ធិប្រជាធិបតេយ្យឲ្យយើងទេ (...) យើង​ត្រូវ​កសាង​លិទ្ធិប្រជាធិបតេយ្យ ដោយខ្លួនយើង យើងត្រូវការពារសិទ្ធិរបស់យើង [...]

ផៃ ស៊ីផាន៖ តុលាការ​កាត់​ទោស កឹម សុខា មាន​ភាព​រលូន

ផៃ ស៊ីផាន៖ តុលាការ​កាត់​ទោស កឹម សុខា មាន​ភាព​រលូន

«ការអនុវត្តនីតិវិធី​របស់តុលាការ ទទួលបានជោគជ័យ ជាមួយនឹងភាពរលូន ប្រសិទ្ធិភាព ចំពោះ​ការ​វិនិច្ឆ័យ​លើ​ករណី​របស់ ឯកឧត្តម កឹម សុខា ដែលលោកបានបោះបង់សិទ្ធិ ដោយស័្មគ្រចិត្ត និងបំពានចំពោះច្បាប់ ដែល​ជា​កាតព្វកិច្ចរាល់ជនគ្រប់រូប» នេះជាឃ្លាមួយ ពីក្នុងចំណោមសំណេរ ដ៏វែងអន្លាយមួយ របស់លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីអបអរសាទរ​ទៅដល់សាលក្រម របស់សាលាដំបូងរាជធានី ដែល​បាន​សម្រេច​ផ្ដន្ទាទោសលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធាន) គណបក្សសង្គ្រោះជាតិ កាលពី​រសៀល​ថ្ងៃ​ទី៩ ខែកញ្ញានេះ ឲ្យជាប់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល។

ចៅក្រមជំនុំជម្រះក្ដី លោក កែវ មុនី បានចេញសាលក្រម ផ្ដន្ទាទោសលោក កឹម សុខា ដូច្នេះ តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ ពីបទ«បដិសេធការចូលខ្លួន» ទៅតាមការកោះហៅ របស់ចៅក្រមស៊ើបសួរ តាមរយៈដីកា​ម្ដង​ជា​ពីរ​ដង កាលពីខែឧសភា។ សវនាការកាលពីពេលព្រឹក [...]

មរណភាពរបស់អតីតរដ្ឋមន្ត្រី មិន ឃិន បានប្ដូរម៉ោង!

មរណភាពរបស់អតីតរដ្ឋមន្ត្រី មិន ឃិន បានប្ដូរម៉ោង!

ដំណឹងមរណភាព របស់លោក មិន ឃិន ទេសរដ្ឋមន្ត្រី​ទទួល​​បន្ទុក​​បេសកកម្ម​ពិសេស និងជាអតីត​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ និងសាសនា មានពីរដំណាក់កាល​ខុសគ្នា ខណៈដំណាក់ទីមួយ ត្រូវ​បាន​ច្រាន​ចោល ដោយ​ក្រុម​គ្រួសារ​របស់លោក មិន ឃិន ដោយផ្ទាល់។

កាលពីថ្ងៃទី៨ ខែកញ្ញាម្សិលម៉ិញ មន្ត្រី​ទទួលខុសត្រូវ​ជាច្រើននាក់ រួមនឹងសារព័ត៌មាន ដែលស្និតនឹង​រដ្ឋាភិបាល​ផង បានអះអាងព្រោងព្រាត ពីមរណភាពរបស់លោក មិន ឃិន ថាបានលាចាកលោក នៅ​វេលា​ម៉ោង​៩ព្រឹក (ម្សិលម៉ិញ)។ ផ្ទុយទៅវិញ ក្រុមគ្រួសាររបស់លោកឯណេះ បាននិយាយថា មន្ត្រីជាន់​ខ្ពស់របស់រដ្ឋាភិបាល និង​របស់គណបក្សប្រជាជនកម្ពុជារូបនេះ នៅមានជីវិតនៅឡើយ ហើយកំពុងស្ថិត​ក្រោម​ការ​ព្យាបាល ពីក្រុម​គ្រូ​ពេទ្យ​ជំនាញ។

លោក មិន ម៉ាដេត កូនប្រុសច្បងរបស់លោក មិន ឃិន បានថ្លែងបដិសេធ ពីមរណភាពរបស់ឪពុកលោក ប្រាប់​សារព័ត៌មានភ្នំពេញប៉ុស្ដ៍ ថាលោកមានការភ្ញាក់ផ្អើល និងសោកស្ដាយ ចំពោះពត៌មាននេះ។ [...]

កឹម សុខា ត្រូវ​ផ្ដន្ទា​ទោស​ជាប់​គុក៥ខែ និង​ពិន័យ​៨សែន​រៀល

កឹម សុខា ត្រូវ​ផ្ដន្ទា​ទោស​ជាប់​គុក៥ខែ និង​ពិន័យ​៨សែន​រៀល

សាល​ក្រម​ទើប​នឹង​ធ្លាក់មកដល់ ក្នុងពេលមុននេះបន្តិច។ ជាសាលក្រម ដែលប្រកាសដោយលោក កែវ មុនី ចៅក្រមកាត់​សេចក្ដី របស់សាលាដំបូង​រាជធានីភ្នំពេញ។ អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវបានចៅក្រមរូបនេះ សម្រេចផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារចំនួន៥ខែ និង​ត្រូវ​ពិន័យ​​ជា​​ប្រាក់ ចំនួន៨សែនរៀល តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ពីបទ«បដិសេធការចូលខ្លួន»។

សវនាការនៃសាលាដំបូងរាជធានី ក្នុងនៅព្រឹកថ្ងៃសុក្រនេះ មិនមានវត្តមាន របស់លោក កឹម សុខា និង​មេធាវី​ទាំង​៤រូប របស់លោកទេ។ ក្រុមមេធាវីរបស់លោក កឹម សុខា បានសំអាងមូលហេតុថា ការជំនុំជម្រះនេះ ធ្វើ​ឡើង​ដោយ​ខុស​នីតិវិធីច្បាប់ ខណៈលោក កឹម សុខា នៅមានអភ័យឯកសិទ្ធិសភានៅឡើយ។

លោក កឹម សុខា បានបដិសេធការចូលខ្លួន តាមការកោះរបស់ចៅក្រមស៊ើបអង្កេត ដែលបានចេញដីកា​កោះ​ហៅ​លោក ទៅបំភ្លឺក្នុងនាមជាសាក្សី កាលពីជិត៤ខែមុន ដោយមូលហេតុថាលោក [...]

កឹម សុខា ថ្លែង​ពី​ការ​ប្រើ​ស្ថាប័ន​ជាតិ ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក

កឹម សុខា ថ្លែង​ពី​ការ​ប្រើ​ស្ថាប័ន​ជាតិ ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក

អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ បានថ្លែងនៅថ្ងៃទី៩ ខែកញ្ញានេះ ពីការប្ដេជ្ញាចិត្ត​របស់​លោក ក្នុងការតស៊ូដោយសន្តិវិធី តទៅមុខទៀត ដើម្បីលិទ្ធិប្រជាធិបតេយ្យ និងប្រកាសថា លោក​សុខ​ចិត្ត​ស្លាប់​ខ្លួន ដើម្បីឲ្យជាតិខ្មែររស់។ លោកបានប្រកាសទៀតថា ការតស៊ូនេះ នឹងនៅតែបន្តធ្វើ បើទោះជាលោក កំពុង​រង​នូវការធ្វើទុក្ខបុកម្នេញ តាមគ្រប់រូបភាព ពីសំណាក់បណ្ដាស្ថាប័នជាតិ ដែលត្រូវបានប្រើប្រាស់ ក្នុង​គោល​បំណង​បញ្ចប់​«ជីវិតនយោបាយ» របស់លោកនោះក៏ដោយ។

នៅចំពោះអ្នកគាំទ្រ ​ច្រើនរយនាក់ នៅទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែលជាកន្លែង​លាក់ខ្លួន​របស់លោក តាំងពីជិត៤ខែមកហើយនោះ លោក កឹម សុខា បានបន្តអះអាងទៀតថា លោក​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​សុខ​ តាម​រយៈ​ការ​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ និង​អនុវត្ត​គោលការណ៍ ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​នៅ​កម្ពុជា។

អនុប្រធានគណបក្សប្រឆាំង បានថ្លែងទៀតថា៖ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...