Posts by "កេសរ កូល"

បី​នាក់​ស្រាត​ជិះ​ម៉ូតូ នៅ​ស្រុក​លើក​ដែក ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា (vdo)

ជន​បរទេស​បី​នាក់ ម្នាក់​ជា​ជន​ជាតិ​អៀរឡង់​ខាង​ជើង (ឬ​ជន​ជាតិ​អង់គ្លេស) ម្នាក់​ជា​ជន​ជាតិ​អ៊ីតាលី និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​ហ្វាំងឡង់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ដាក់​ឃុំ​ពីរ​យប់ នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន ដោយ​នគរបាល​ប៉ុស្ដ៍​​​​រដ្ឋ​បាល​​​ពាម​​រាំង ក្នុង​​ស្រុក​លើក​ដែក ពី​បទ​បាន​ស្រាត​ននល​គោក ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​សាធារណៈ។

វីដេអូ​ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន ហើយ​យក​មក​ផ្សាយ​ជា​បន្ត​បន្ទាប់​នោះ ថត​ដោយ​ជនជាតិ​អៀឡង់​ខាង​ជើង លោក គ្រាហ្វ័ត ប្រោន (CRAWFORD BROWN) អាយុ ២៣ឆ្នាំ ជន​បរទេស​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​ទាំង​បី។ វីដេអូ​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​កញ្ញា កាតារីណា អាអាញ៉ូ (CATARINA AARNIO) ជន​ជាតិ​ហ្វាំង​ឡង់​អាយុ​​២២ឆ្នាំ មាន​ខ្លួន​ននល​គោក ជិះ​នៅ​ពី​ក្រោយ​លោក ជាកាឡូ អាឡូកា (GIANCARLO ALLOCCA) អាយុ ៣០​ឆ្នាំ ជា​ជន​ជាតិ​អ៊ីតាលី។

[...]

ហួសចិត្ត... ស្រាត​ជិះ​ម៉ូតូ​ពេញ​ស្រុក​លើក​ដែក លុះ​ត្រា​ត្រូវ​ឃាត់​ខ្លួន (vdo)

តើ​វា​ជា​ការ​សប្បាយ​ភ្លេច​ខ្លួន ឬ​ចង់​បំបែក​ឯកតកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា​?

ជន​​បរ​ទេស ៣​​នាក់ ត្រូវ​បាន​នគរបាល​​​ប៉ុស្ដិ៍​​​រដ្ឋ​បាល​​ពាម​​រាំង ក្នុង​ស្រុក​លើក​ដែក ឃាត់​ខ្លួន ពី​បទ​បាន​ជិះ​ម៉ូតូទាំង​អាក្រាត​កាយ តាម​ទី​សារធារណៈ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ស្រុក​ពាស​ពេញ។ សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹង​ថា ជន​បរទេស​ទាំង​បី​​​នោះ មាន​​​នារី​​​ជា​​​ដៃ​​គូរ​​​ម្នាក់ បាន​ជិះ​​​ឱប​​​ច​ង្កេះ​​​ពី​ក្រោយ​បុរស​ម្នាក់​ទៀត ដោយ​​​អា​ក្រាត​​កាយ លើ​ម៉ូតូ​មួយ និង​ជន​បរទេស​ម្នាក់​ផ្សេង ជិះ​ម៉ូតូ​មួយ​ទៀត​កាល​​ពី​​​វេលា​ម៉ោង ៤​​និង​​៣០ នា​ទី​​​រសៀល ថ្ងៃ​​ទី​​​៨ ខែ​​ម​ករា ឆ្នាំ​​​២០​១៥។ ​ជន​បរទេស​ទាំង​បី​នាក់ ដែល​ជិះ​ម៉ូតូ ២​គ្រឿង និង​មាន​​ភ្ជាប់​ជាមួយ​នូវ​ម៉ាស៊ីន​​ថត ម្នាក់​​មួយ​គ្រឿង​ផង បាន​ធ្វើ​ដំណើរ​​តាម​​បណ្ដោយ​ផ្លូវ​ជាតិ​​លេខ​​១៤ ពី​​អ្នក​លឿង​មក​​ក្អម​​សំណ​។​

ចាប់​បង្ខាំង​ស្ត្រី​ទេសចរណ៍​ជប៉ុន​ទុក​រំលោភ​ជិត​១​ខែ នៅ​ឥណ្ឌា

ចាប់​បង្ខាំង​ស្ត្រី​ទេសចរណ៍​ជប៉ុន​ទុក​រំលោភ​ជិត​១​ខែ នៅ​ឥណ្ឌា

ស្ត្រី​ជន​រង​គ្រោះ​បាន​លួច​គេច​ខ្លួន​រួច ពី​សំណាញ់​ព្រាន​កំណាច​ទាំង​នេះ បន្ទាប់​ពី​នាង​បាន​រង​ទុក្ខ អស់​រយៈ​ពេល​ជាង​៣​សប្ដាហ៍​កន្លង​មក។ នគរបាល​ឥណ្ឌា​បាន​ប្រកាស​ពី​ការ​ចាប់​ខ្លួន ជន​សង្ស័យ​៥​នាក់ ដែល​បាន​ប្រព្រឹត្តិ​ឧក្រិដ្ឋ​កម្ម​ដ៏​សាហាវ​ឃោឃៅ៖ ចាប់​បង្ខាំង និង​រំលោភ​សេព​សន្ធវៈ​ឥត​ត្រា​ប្រណី ទៅ​លើ​ទេសចរណ៍​ស្រី​ជាតិ​ជប៉ុន ដែល​ទើប​នឹង​រត់​រួច​ខ្លួន​នេះ។

ហេតុការណ៍​បាន​ចាប់​ផ្ដើម​ដំបូង នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​ទៅ​ម៉ិញ នៅ​បន្ទាប់​ពី​កញ្ញាដ៏​ស្រស់​សោភា​ជាតិ​ជប៉ុន អាយុ​២២​ឆ្នាំ បាន​មក​ដល់​រដ្ឋ កាល់គូតា (Calcutta ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា) តែ​ម្នាក់​ឯង​រួច នាង​បាន​ជួប​ជា​មួយ​បុរស​ជាតិ​ឥណ្ឌា​បី​នាក់ ដែល​ក្នុង​នោះ​មាន​ម្នាក់​ចេះ​និយាយ​ភាសា​ជប៉ុន។ នាង​បាន​ជឿ​តាម​ការ​បោក​បញ្ឆោត​របស់​ជន​នោះ ដោយ​បាន​ដក​ប្រាក់​ឲ្យ​​ចំនួន​១២០​០​ដុល្លារ ដើម្បី​នាំ​នាង​ទៅ​ដល់​ប្រាសាទសាសនា បូដហ្គាយ៉ា [...]

ឡាក់ សុភាព៖ កឹម សុខា ថា សម រង្ស៊ី ទទួល​លុយ​៤០​លាន បាន​២០​លាន (vdo)

លោក កឹម សុខា បាន​ថ្លែង​នៅ​ក្នុង​អង្គ​ប្រជុំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា លោក សម រង្ស៊ី ទទួល​ប្រាក់​៤០​លាន​ដុល្លារ បាន​២០​លាន នៅ​២០​លាន​ទៀត។ នេះ​ជា​ការ​ថ្លែង​របស់​អ្នកស្រី ឡាក់ សុភាព ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន នៅ​ពេល​ដែល​អ្នកស្រី​បាន​ដឹកនាំ​ការ​ធ្វើ​បាតុកម្ម នៅ​មុខ​ទី​ស្នាក់​ការ​កណ្ដាល របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី០១ ខែ​មករា ឆ្នាំ​២០១៥។

អ្នកស្រី​បាន​បន្ត​អះ​អាង ទាំង​គ្មាន​ភស្ដុតាង​«រឹង» មក​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​អង្គ​ប្រជុំ​គណកម្មការ​នាយក ដែល​មាន​សមាជិក​ប្រមាណ​ជា​២​ភាគ​៣ លោក​ កឹម សុខា បាន​ឆ្លើយ​ទម្លាក់​បញ្ហា​លុយ​នេះ មក​លើ​អ្នកស្រី និង​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស។ អ្នកស្រី​និយាយ​ថា៖ «ខ្ញុំ ឡាក់ សុភាព បាន​ប្រាប់​ព័ត៌មាន​ទៅ​គាត់ (កឹម សុខា) ថា​លោក​ប្រធាន សម រង្ស៊ី ណ្នឹង​យក​លុយ​ពី​ណា​ទេ ៤០លាន បាន​២០លាន ហើយ​ខ្ញុំ​អត់​ដឹង​អ្វី​ទាល់​តែ​សោះ»។

[...]
យន្ដហោះ AirAsia មួយ​ទៀត​ចុះ​ចត​ខុស​ផ្លូវ ខណៈ​យន្ដហោះ​ពីរ​ផ្សេង​ហោះ​បក​ក្រោយ

យន្ដហោះ AirAsia មួយ​ទៀត​ចុះ​ចត​ខុស​ផ្លូវ ខណៈ​យន្ដហោះ​ពីរ​ផ្សេង​ហោះ​បក​ក្រោយ

លើកនេះ ហេតុការណ៍​បង្ក​ឲ្យ​មាន​គ្រោះ​ភ័យ​ភិត ច្រើន​ជាង​គ្រោះ​មហន្តរាយ​ដល់​អាយុ​ជីវិត។ បន្ទាប់​ពី​បាត់​យន្ដហោះ​មួយ​គ្រឿង កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​កណ្ដាល​សមុទ្រ​ហ្សាវ៉ា ប្រទេស​ឥណ្ឌូនេស៊ី ឥឡូវ​នេះ យន្ដហោះ​មួយ​គ្រឿង​ទៀត របស់​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែរអេសៀ (AirAsia) ដដែល បាន​ចុះ​ចត​ខុស​ផ្លូវ នៅ​លើ​កោះ​ហ្វីលីពីន កាល​ពី​យប់​ថ្ងៃ​ទី​៣០​ខែ​ធ្នូ​នេះ។ អ្នក​ដំណើរ​ទាំង​អស់ នៅ​លើ​យន្ដហោះ ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញ​ពី​យន្ដហោះ​នេះ តាម​រយៈ​ពោង​សង្គ្រោះ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្ដហោះ អ៊ែរប៊ូស (AirBus) ដែល​ហោះ​ចេញ​ពី​ព្រលាន​យន្ដហោះ​នៃ​រដ្ឋធានី ម៉ានីល (Manille) ឆ្ពោះ​ទៅ​កាន់​ក្រុង កាលីប៊ូ (Kalibo) ​នៃ​ប្រទេស​ហ្វីលីពីន បាន​ជួប​នឹង​គ្រោះ​អាសន្ន​នេះ ទំនង​ជា​បណ្ដាល​មក​ពី​អាកាសធាតុធ្លាក់អ័ព្ទ និងខ្យល់​គួច​ខ្លាំង ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​លើ​កោះ។ នេះ​បើតាម​ការ​ថ្លែង​ឲ្យ​ដឹង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...