Posts by "កេសរ កូល"

ជន​សង្ស័យ​កាប់​ជន​រងគ្រោះ​ជា​ដុំៗ នៅ​កាណាដា ប្រកែក​ថា​គ្មាន​ទោស

ជន​សង្ស័យ​កាប់​ជន​រងគ្រោះ​ជា​ដុំៗ នៅ​កាណាដា ប្រកែក​ថា​គ្មាន​ទោស

លុកា រ៉ូកូ ម៉ាញ៉ូតា (Luka Rocco Magnotta) ត្រូវបានសមត្ថកិច្ចរបស់ ប្រទេសកាណាដា ចោទថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មមួយ យ៉ាងសាហាវ ទៅលើនិស្សិត ជនជាតិចិនម្នាក់។ មេធាវីរបស់លោក បានសុំអោយប្រព័ន្ធ​ច្បាប់​ របស់ប្រទេសនេះ ពិនិត្យទៅលើសុខភាពផ្លូវចិត្ត របស់ លោក ជាមុនសិន។


ជនជាប់ចោទ លុកា រ៉ូកូ ម៉ាញ៉ូតា ជាតារាភាពយន្ដ X មួយរូប។

លុកា រ៉ូកូ ម៉ាញ៉ូតា ជាតារាភាពយន្ដស្រាត វ័យ២៩ឆ្នាំមួយរូប ដែលនគរបាលរបស់ទីក្រុងម៉ុងរ៉េអាល់ ប្រទេស​កាណាដា បានស្វែងរកចាប់ខ្លួន កាលពីប៉ុន្មានសប្ដាហ៍មុន ហើយបានសុំអោយនគរបាលអន្តរជាតិ (Interpol) អោយជួយបន្តស្វែងរក ខណៈពេលគេដឹងថា ជនជាប់ចោទនេះ  បានចេញពីប្រទេសកាណាដា ហើយ​បាន​ចូលមកស្នាក់នៅ ក្នុងប្រទេសមួយ [...]

ចន្នី ដេប បានបែកពី វ៉ានេស្សា ប៉ារ៉ាឌី ហើយ

ចន្នី ដេប បានបែកពី វ៉ានេស្សា ប៉ារ៉ាឌី ហើយ

ទីភ្នាក់ងារសារពត៌មាន រ៉័យទ័របានចេញផ្សាយអោយដឹងថា តារាភាពយន្ដអាមេរិកាំង របស់ហូលីវូដ ចន្នី ដេប (Johnny Depp) បានលែងលះគ្នា ជាមួយនឹងគូរកំណាន់ គឺនាង វ៉ានេស្សា ប៉ារ៉ាឌី តាមរយះការសំរុះសំរួលគ្នាមួយ។ អ្នកដែលបានផ្សាយ រឿងលែងលះនេះចេញជាផ្លូវការ គឺលោក រ៉ូបាំង ប៊ូម  (Robin Baum) ដែលជា ភ្នាក់ងារ ចាត់ចែងផ្ទាល់ របស់តារាភាពយន្ត  ចន្នី ដេប។


លោក ចន្នី ដេប និងនាង វ៉ានេស្សា ប៉ារ៉ាឌី

ចន្នី ដេប (Johnny Depp) បច្ចុប្បន្នអាយុ ៤៩ឆ្នាំ គឺជាកំពូលតារាភាពយន្ដមួយរូប របស់ហូលីរូដ ដែលបានសំដែងក្នុងខ្សែរ ភាពយន្ដជាច្រើន ហើយរឿងដែលល្បីជាងគេ និងត្រូវបានគេស្គាល់ជាងគេ គឺរឿង «មហាចោរនៅសមុទ្រការ៉ាអ៊ីប»។ ហើយនាង វ៉ានេស្សា [...]

iPad 3 នឹងចេញមកក្នុងទីផ្សារ នៅសប្ដាហ៍ទីមួយខែមិនា

iPad 3 នឹងចេញមកក្នុងទីផ្សារ នៅសប្ដាហ៍ទីមួយខែមិនា

តាម allthingsd.com​ ដែលជាទស្សនាវដ្ដីអនឡាញ របស់ Wall Street Journal បានចេញផ្សាយដំណឹងមួយ ដែលគួរ អោយជឿបាន ស្ដីអំពីការមកដល់ នៃ iPad 3 ទៅក្នុងទីផ្សារ នៅសប្ដាហ៍ទីមួយខែមិនាខាងមុខ។ ការបង្ហាញដំបូងអំពី ផលិតផល iPad 3​ ប្រហែលជានឹងត្រូវបានរៀបចំ ដូចតាមទំលាប់ ក្នុងឱកាសដ៏វិសេសវីសាលមួយ នៅមជ្ឈមណ្ឌល Yerba Buena Center នៃ ទីក្រុង San Francisco។

លក្ខណះពិសេសថ្មីៗរបស់  ផលិតផល iPad 3​ មិនត្រូវបាន ទស្សនាវដ្ដីនេះយក មកលំអិតលាតត្រដាងទេ តែគេគ្រាន់តែ ដឹងថា iPad 3​ នឹងមាន processeur លឿនជាងមុន និង ទំហំកញ្ចក់ឡើងធំ ជាមួយនឹង​សមត្ថភាព បញ្ចេញរូប រហូតដល់ 2 048 x 1 536 pixels ។ ផលិតផល iPad 3​ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...