Posts by "កេសរ កូល"

ទីតានិក ជា3D មានបញ្ចាំងនៅភូមា ជាលើកទីមួយ

ទីតានិក ជា3D មានបញ្ចាំងនៅភូមា ជាលើកទីមួយ

សមិទ្ធផលដ៏សម្បើម ដែលបានចេញខ្សែរភាពយន្ដដ៏ល្បីនេះ នៅឆ្នាំ ១៩៩៧ ហើយបានយកមកបន្ថែមជា 3D ដើម្បីដាក់ ចេញបញ្ចាំងនៅតាមរោងភាពយន្ដនានាក្នុងពិភពលោក កាលពីខែមេសាកន្លងទៅ។ តែនៅថ្ងៃទី ១៧សីហាឆ្នាំ២០១២នេះ ខ្សែរភាពយន្ដ បានចេញបញ្ចាំង នៅតាមរោងភាពយន្ដ នៅប្រទេសភូមា។


ផ្លាកផ្សាយភាពយន្ដ ទីតានិក ជា 3D។

ផលិតកម្ម និងជាអ្នកចែកផ្សាយខ្សែរភាពយន្ដអាមេរិកដ៏ធំ ឈ្មោះថា សតវត្សទី២០ (20th Century Fox) បានសំរេចនូវ កិច្ចសន្យា ជាមួយក្រុមហ៊ុនក្នុងស្រុកមួយ នៅប្រទេសភូមា ដើម្បីដាក់អោយបញ្ចាំង នូវភាពយន្ដអាមេរិកាំងលើកដំបូង តាំងពីរាប់សិបឆ្នាំមកហើយ នៅក្នុងប្រទេសនេះ។

តាំងពីចេញបញ្ចាំង ជាលក្ខណៈ 3D នៅខែមេសានេះ ខ្សែរភាពយន្ដសំដែងដោយ ឡេអូណាដូ ឌី កាប្រីយ៉ូ និង ខេត [...]

ក្ដាបញ្ជា ហ្គាឡាស៊ី ណោទ រប​ស់ស៊ាមស៊ុង បានចេញលក់

ក្ដាបញ្ជា ហ្គាឡាស៊ី ណោទ រប​ស់ស៊ាមស៊ុង បានចេញលក់

ស៊ាមស៊ុង បានបញ្ចេញមកក្នុងទីផ្សារ ជាបណ្ដើរៗ ក្នុងសប្ដាហ៍នេះ នូវប្រភេទក្ដាបញ្ជាមួយ ឈ្មោះហៅថា ហ្គាឡាស៊ី ណោទ ១០,១ មានទំរង់រូបរាង ប្រហាក់ប្រហែលនឹងទូរស័ព្ទដៃធំរបស់ខ្លួនដែរ គ្រាន់តែក្ដាបញ្ជាមានទំហំធំជាង។


រូបផ្សាយផលិតផល ហ្គាឡាស៊ីណោទ ១០,១ របស់ស៊ាមស៊ុង

ស៊ាមស៊ុងដឹងថា ខ្លួនមានភាពយឺតយ៉ាវក្នុងផ្នែក ផលិតផលក្ដាបញ្ជា  ដែលមិនមានវត្តមានច្រើននៅលើទីផ្សារ មិនដូចក្ដា បញ្ជារបស់អាប់ផ័ល ដែលបានលក់ផលិតផលក្ដាបញ្ជា (iPad) របស់ខ្លួន បានរហូតដល់ទៅ ២ភាគ៣ នៃក្ដាបញ្ជាទាំងអស់ ក្នុងពិភពលោកនោះទេ។

កាលពីថ្ងៃអង្គារទី០៧កក្កដាមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា របស់កូរេខាងត្បូងមួយនេះ ​បានផ្សាយនូវការដាក់លក់ នូវប្រភេទ ក្ដាបញ្ជា ហ្គាឡាស៊ីណោទ [...]

វគ្គបន្តរបស់មនុស្សកន្តុល នៃលោកម្ចាស់ជញ្ជៀន កំពុងថតនៅកម្ពុជា

វគ្គបន្តរបស់មនុស្សកន្តុល នៃលោកម្ចាស់ជញ្ជៀន កំពុងថតនៅកម្ពុជា

ជាខ្សែរភាពយន្ដ​មួយ​ មានចំណង់ជើងថា «សម័យកាលមនុស្សកន្តុល Age of the Hobbits» ដែលសាច់រឿងរបស់វា​ អាចជាវគ្គបន្ត ឬជាការដកស្រង់ ចេញពីខ្សែរភាពយន្ដដ៏ធំមួយ មានបីវគ្គ មានចំណងជើងថា «លោកម្ចាស់ជញ្ជៀន The Lord of the Ring» ផលិតដោយសមិទ្ធិករហូលីវូដ ដើមកំណើតជាជនជាតិ នូវែល ហ្សេឡង់ លោក ភីទើរ ជាកសុន (Peter Jackson)។  ភាពយន្ដ ដែលនិយាយពីក្រុមបណ្ដាជន មនុស្សកន្តុលនេះ ត្រូវបាន កាសែតភ្នំពេញប៉ុស្ដ៍រាយការណ៍ថា កំពុងតែដំណើរការថត នៅក្នុងតំបន់ខាងត្បូង ចន្លោះពីទីក្រុងកែប និងទីរួមខេត្តកំពត នៃប្រទេសកម្ពុជា។


ផែនទី ភូមិភាគកណ្ដាល នៃភាគនិទាន ដែលនិយាយពីមនុស្សកន្តុល។

តួអង្គនៅក្នុងសាច់រឿង ដែលជាមនុស្សកន្តុល ស្លៀកពាក់ខោអាវពណ៌សាច់ [...]

ហ្វេសប៊ុក មានគណនីខ្មោចប្រមាណជាង ៨៣លានគណនី

ហ្វេសប៊ុក មានគណនីខ្មោចប្រមាណជាង ៨៣លានគណនី

ចំនួនគណនីខ្មោចនេះ មានចំនួនប្រហែលជា ១ភាគ១០ នៃគណនីទាំងអស់ របស់បណ្ដាញគេហទំព័រសង្គមដ៏ល្បី ជាងគេ របស់ពិភពលោកមួយនេះ។


ជនលាក់មុខ នៅពីខាងក្រោយ អេក្រង់ ដែលបង្ហាញពីគេហទំព័រហ្វេសប៊ុក។

ស្ថានភាពរបស់ហ្វេសប៊ុក នៅក្នុងទីផ្សារភាគហ៊ុន បានលិចដាំក្បាលចុះ ក្នុងខណៈដែលគេហទំព័រមានសមាជិកជិត មួយ កោដនាក់ បានចុះឈ្មោះប្រើប្រាស់។ កាលពីថ្ងៃទី២៧កក្កដាកន្លងទៅ ហ្វេសប៊ុកបានប្រកាសថា សមាជិកអ្នកប្រើប្រាស់ដ៏ សកម្ម បានចូលមកកាន់គេហទំព័រនេះ ប្រមាណជា ៩៥៥លាននាក់នៅក្នុងមួយខែៗ ដែលត្រូវនឹងកំណើន គិតជាភាគរយ ២៩% ក្នុងមួយឆ្នាំ។ តែនៅមួយសប្ដាហ៍ក្រោយមក ក្រុមហ៊ុនយក្សរបស់ មហាសេដ្ឋីវ័យ ក្មេង ម៉ាក ហ្សូខើរប៊ែរ (Mark Zuckerberg) [...]

តុលាការខ្មែរក្រហម៖ ចៅក្រមថ្មី ត្រូវបានតែងតាំង សំរាប់សំនុំរឿងចំរូងចំរ៉ាស់

តុលាការខ្មែរក្រហម៖ ចៅក្រមថ្មី ត្រូវបានតែងតាំង សំរាប់សំនុំរឿងចំរូងចំរ៉ាស់

សាលាក្ដី ដែលទទួលបន្ទុក ក្នុងការកាត់ទោស អ្នកទទួលខុសត្រូវខ្មែរក្រហម បានប្រកាស កាលពីថ្ងៃច័ន្ទទី៣០កក្កដានេះ ពីការតែងតាំងថ្មីមួយ នូវចៅក្រមស៊ើបអង្កេតអន្តរជាតិម្នាក់ទៀត ដើម្បីចាត់ការក្នុងសំនុំរឿងពីរ ដែលនៅមានបញ្ហាយ៉ាង ចំរូងចំរ៉ាស់ បណ្ដាលអោយចៅក្រមពីររូបមុននេះ លាលែងចេញពីតំណែង។


លោក ម៉ាក ហារម៉ុន ក្នុងតុលាការអន្តរជាតិ នៅទីក្រុងឡាអេ កាលពីខែកក្កដា ឆ្នាំ២០០០។

ទីក្រុងភ្នំពេញបាន បដិសេធមិនទទួលយល់ព្រម ការតែងតាំងលើកមុន របស់អង្គការសហប្រជាជាតិ នូវចៅក្រមអន្តរជាតិ ជនជាតិស្វីស តែទីក្រុងភ្នំពេញ បានទទួលយល់ព្រមក្នុងពេលនេះ នូវការតែងតាំងចៅក្រមថ្មី  ជាជនជាតិអាមេរិកាំងឈ្មោះ ម៉ាក ហារម៉ុន (Mark Harmon)។ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...