Posts by "កេសរ កូល"

ភាពយន្ដប្រឆាំងអ៊ីស្លាម៖ កំហឹងសាសនិក អ៊ីស្លាមក្នុងលោក ផ្ទុះឡើងជាថ្មី

ភាពយន្ដប្រឆាំងអ៊ីស្លាម៖ កំហឹងសាសនិក អ៊ីស្លាមក្នុងលោក ផ្ទុះឡើងជាថ្មី

អ្នកកាន់សាសនាអ៊ីស្លាមរាប់សិបពាន់នាក់ បានចុះនៅតាមផ្លូវ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងភាពយន្ដមួយ ផលិតនៅសហរដ្ឋ អាមេរិក ដែលពួកបានគិតថា បានបន្ទាបបន្ថោកដល់សាសនាអ៊ីស្លាម។ ក្បួនបាតុកម្ម ដែលកើតមានគ្រប់ទិសទីក្នុងពិភព អារ៉ាប់ បានប្រែក្លាយជាអំពើហឹង្សា ដុតស្ថានទូត និងបណ្ដាផលប្រយោជន៍របស់អាមេរិក ហើយបានបង្កអោយមានអ្នកស្លាប់ និង របួសជាច្រើន។ ដំនកស្រង់របស់ភាពយន្ដនេះ គេអាចរកមើលឃើញនៅលើគេហទំព័រ យូធូប ដែលជាគេហទំព័រធំជាង គេ ខាងចែកផ្សាយវីដេអូ នៅលើបណ្ដាញអាំងធើណែត។


រូបថតចម្លងចេញពីខ្សែរភាពយន្តដើមហេតុ

អាមេរិកប្រកាន់ជំហរនឹងនរ

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គឹមមូន បានវាយតំលៃខ្សែរភាពយន្តនោះ [...]

កម្ពុជា៖ អតីតស្រ្តីទីមួយនៃរបបខ្មែរក្រហម ត្រូវបានដោះលែង ជាបណ្ដោះអាសន្ន

កម្ពុជា៖ អតីតស្រ្តីទីមួយនៃរបបខ្មែរក្រហម ត្រូវបានដោះលែង ជាបណ្ដោះអាសន្ន

តុលាការខ្មែរក្រហម ដែលទទួលបន្ទុកកាត់ទោស មេដឹកនាំខ្មែរក្រហម បានដោះលែងកាលពីថ្ងៃអាទិត្យទី ១៦កញ្ញានេះ អតីតស្រ្តីទីមួយនៃរបបខ្មែរក្រហម លោកស្រី អៀង ធីរីទ្ធ ដោយបានចាត់ទុកថា លោកស្រីមានសតិមិននឹងនរ ក្នុងការ ទទួលយកការកាត់ក្ដី និងមិនអាចឆ្លើយតបបានត្រឹមត្រូវ ទល់នឹងបទឧក្រិដ្ឋ ដែលតុលាការបានចោទប្រកាន់ ទៅលើ លោកស្រីនោះ។ លោកស្រី អៀង ធីរិទ្ធ អាយុ៨០ឆ្នាំ ត្រូវបានតុលាការកូនកាត់ រវាងរដ្ឋាភិបាលខ្មែរ និងអង្គការសហ- ប្រជាជាតិ ចោទប្រកាន់ពីបទប្រល័យពូជសាសន៍​ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងពីបទឧក្រិដ្ឋកម្មសង្រ្គាម។ មេធាវី ការពារក្ដីរបស់លោកស្រី បានអះអាងថាលោកស្រីលែងមានការចងចាំធម្មតាដូចមុនទៀត ដោយទំនងជាលោកស្រី បានរងគ្រោះនឹងជំងឺបាត់ការចងចាំមួយ។ លោកនេត្រ ភ័ត្រា អ្នកនាំពាក្យអោយសាលាក្ដីវិសមញ្ញនេះ បាននិយាយថា «ជនជាប់ចោទ អៀង ធីរិទ្ធិ ត្រូវបានដោះលែងនៅក្រោមលក្ខខ័ណ្ឌមួយចំនួន។» លោកស្រីត្រូវបានកូនក្មួយរបស់លោកស្រី [...]

កម្ពុជា៖ ប្រភេទសត្វព្រៃខ្លះ ជិតផុតពូជ

កម្ពុជា៖ ប្រភេទសត្វព្រៃខ្លះ ជិតផុតពូជ

ខ្លាឃ្មុំម៉ាឡេ ជាប្រភេទខ្លាឃ្មុំតូចជាងគេក្នុងពិភពលោក ហើយមានតែនៅតំបន់អាស៊ីអាគ្នេយ៍ កំពុងតែរងនូវការបាត់បង់ ផុតរលត់ពូជ ជាបន្តបន្ទាប់។​ តាមសហព័ន្ធអន្តរជាតិដើម្បីអភិរក្សធម្មជាតិ ប្រភេទខ្លាឃ្មុំនេះ កំពុងតែជួបគ្រោះថ្នាក់ ពីការប្រមាញ់សម្លាប់ ហើយឈានទៅរកការផុតពូជទាំងស្រុង។ នៅប្រទេសកម្ពុជា ចំងាយប្រមាណជា៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានសមាគមមួយ មានឈ្មោះថា «សង្គ្រោះខ្លាឃ្មុំ» ឯកទេសខាង ប្រមែប្រមូលសត្វខ្លាឃ្មុំទាំងឡាយ យកមកចិញ្ចឹមបីបាច់ថែរក្សា ជាពិសេសគឺសត្វខ្លាឃ្មុំម៉ាឡេនេះតែម្ដង។


សត្វខ្លាឃ្មុំម៉ាឡេ។

លោកម៉ាត ហ័ន្ដ (Matt Hunt) នាយកប្រតិបត្តិរបស់ សមាគម បានសំដែងការសោយស្តាយថា «ការសំលឹងមើល ពីអនាគតវែងឆ្ងាយ នៃការរស់រានមានជីវិត [...]

កម្ពុជា៖ គណបក្សនរោត្តមរណឫទ្ធិ ប្ដូឈ្មោះជា «គណបក្សជាតិនិយម»

កម្ពុជា៖ គណបក្សនរោត្តមរណឫទ្ធិ ប្ដូឈ្មោះជា «គណបក្សជាតិនិយម»

គណបក្សនរោត្តមរណឫទ្ធិ ក្នុងប្រទេសកម្ពុជាបានប្ដូឈ្មោះ កាលពីថ្ងៃសុក្រទី២៤សីហា មកជា «គណបក្សជាតិនិយម» វិញ។ គណបក្សនេះក៏បានសម្រេចបោះឆ្នោតផងដែរ លើកអតីតអគ្គលេខាលោក សៅ រ៉ានី អោយឡើងជាប្រធាន គណបក្សនេះ ជំនួសព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលទ្រង់បានប្រកាសជាលើកទីពីរ ក្នុងការដកព្រះកាយចេញពី ឆាកជីវិតនយោបាយ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១២កន្លងមក បន្ទាប់ពីបានបរាជ័យ ក្នុងនយោបាយមួយរបស់ ព្រះអង្គ ដែលចង់បម្រួបបម្រួមក្រុមអ្នករាជានិយម។


ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិយាងទៅបោះឆ្នោតកាលពីថ្ងៃ៣មិថុនឆ្នាំ២០១២កន្លងទៅ ក្នុងវត្តមួយនៃរាជធានីភ្នំពេញ។

ការសម្រេចចិត្ត ក្នុងការផ្លាស់ប្ដូរឈ្មោះនេះ បានសំដែងឡើង [...]

បារាំងជួយជំរុញ វិស័យទេសចរណ៍ នៅកម្ពុជា

បារាំងជួយជំរុញ វិស័យទេសចរណ៍ នៅកម្ពុជា

ភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍ (AFD) នឹងផ្ដល់ទៅអោយប្រទេសកម្ពុជា​ នូវជំនួយការរបស់ខ្លួន ទៅលើផ្នែកទេសចរណ៍ ផ្នែកដំណាំកៅស៊ូ និងផ្នែកមីក្រូហិរញ្ញវត្ថុ។


គេហទំព័រ របស់ភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍។

ភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍ កំពុងតែធ្វើការជាមួយនឹង ក្រសួងទេសចរណ៍កម្ពុជា ក្នុងគំរោងមួយ ដែលនឹងបង្កើតសាលា ទេសចរណ៍នៅក្នុងប្រទេស ដែលតំរូវការនៃការបណ្ដុះបណ្ដាល នៅលើវិស័យនេះ មានកំរិតដ៏ធំមួយ។ ការសិក្សាចំនួនពីរ ទៅលើការបង្កើតនេះ ត្រូវបានគេធ្វើរួចហើយ ហើយភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍ នឹងផ្ដល់ហិរញ្ញវត្ថុ ទៅអោយអ្នក ជំនាញការទាំងឡាយ ដែលត្រូវមកបន្ថែម នូវចំនុចសេសសល់ផ្សេងទៀត ក្នុងការបង្កើតមជ្ឈមណ្ឌលជំនាញ សំរាប់ការ បណ្ដុះបណ្ដាញនេះ។

[...]

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...