iPad 3 នឹងចេញមកក្នុងទីផ្សារ នៅសប្ដាហ៍ទីមួយខែមិនា
តាម allthingsd.com ដែលជាទស្សនាវដ្ដីអនឡាញ របស់ Wall Street Journal បានចេញផ្សាយដំណឹងមួយ ដែលគួរ អោយជឿបាន ស្ដីអំពីការមកដល់ នៃ iPad 3 ទៅក្នុងទីផ្សារ នៅសប្ដាហ៍ទីមួយខែមិនាខាងមុខ។ ការបង្ហាញដំបូងអំពី ផលិតផល iPad 3 ប្រហែលជានឹងត្រូវបានរៀបចំ ដូចតាមទំលាប់ ក្នុងឱកាសដ៏វិសេសវីសាលមួយ នៅមជ្ឈមណ្ឌល Yerba Buena Center នៃ ទីក្រុង San Francisco។
លក្ខណះពិសេសថ្មីៗរបស់ ផលិតផល iPad 3 មិនត្រូវបាន ទស្សនាវដ្ដីនេះយក មកលំអិតលាតត្រដាងទេ តែគេគ្រាន់តែ ដឹងថា iPad 3 នឹងមាន processeur លឿនជាងមុន និង ទំហំកញ្ចក់ឡើងធំ ជាមួយនឹងសមត្ថភាព បញ្ចេញរូប រហូតដល់ 2 048 x 1 536 pixels ។ ផលិតផល iPad 3 ថ្មីនេះត្រូវបានគេសង្ឃឹមជឿជាក់ថា ជាផលិតផលដែលមានអំណោយផល ដល់ អ្នកធ្វើរូបភាព វីដេអូ និង អ្វីៗផ្សេងទៀតដែលទាក់ទង មេឌីយ៉ា Le MutiMédia ។
បើសិនជាគេនិយាយថា ឆ្នាំ ២០១១ ជាឆ្នាំ នៃ iPad 2 គេក៏ចង់អោយនិយាយដែរថា ឆ្នាំ ២០១២ នឹងជាឆ្នាំនៃ iPad 3 ។ ចុះលោកអ្នកវិញយល់យ៉ាងម៉េចដែរ ?
--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ