អំណិះតទៅ ប្រហែលជាលែងត្រូវការ PC ទៀតហើយ !
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: February 14, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើលោកអ្នកប្រើប្រាស់ផ្នែកពត៌មានវិទ្យា តែក្នុងលក្ខណះផ្ទាល់ខ្លួន ឬតែក្នុងរង្វង់គ្រូសារ ដូចជា ភ្ជាប់អាំងទែណែត ឬ ទាញយក ដាក់បញ្ចូល រូបថត ឬសសេបន្តិចបន្តួចនូវអត្ថបទខ្លះៗ លោកអ្នកប្រាកដជា មិនត្រូវការក្នុងពេលអនាគត នូវ ម៉ាស៊ីន informatique PC ទៀតទេ។ លោកអ្នកគ្រាន់តែមានតែ គ្រឿងប្រដាប់ informatique ដូចជា ប្រព័ន្ធទូរស័ព្ទដៃ smartphone ឬក៏ ប្រព័ន្ធក្ដារបញ្ជា tablette ជាការស្រេច។ ហេតុអ្វី ក៏ ទស្សនាវដ្តី MONOROOM.info ហ៊ានធ្វើការវាយតំលៃយ៉ាងដូចច្នេះ ? យើងមានអំណះអំណាង ខ្លះៗដូចខាងក្រោម ៖
១- តំលៃ
ម៉ាស៊ីន informatique PC មួយគ្រឿងមានតំលៃយ៉ាងអន់ណាស់ ក៏មិនតិចជាង ៤០០អ៊ឺរ៉ូទេ ។ តែបើលោកអ្នក ទិញ ប្រព័ន្ធទូរស័ព្ទដៃ smartphone វិញ លោកអ្នកអាចរកបាន ប្រភេទ ប្រព័ន្ធទូរស័ព្ទដៃ smartphone ដែលមានតំលៃត្រឹមតែ ៣០០អ៊ឺរ៉ូប៉ុណ្ណោះ តែវាអាចដំណើរការយ៉ាងល្អប្រសើរ នូវ តំរូវការលោកអ្នក ដូចរៀបរាប់ខាងលើនេះ ។
២- មាឌ និង ទំហំ
មិនអាចប្រៀបផ្ទឹមបាន សូម្បីបន្តិចទាល់តែសោះ ! សំនួរបានចោទសូរថា តើលោកអ្នកអាចយក ម៉ាស៊ីន informatique PC ដាក់ចូលក្នុងហោប៉ៅអាវ ឬខោរបស់លោកអ្នកបានដែរឬទេ ? មិនត្រឹមតែប៉ុណ្ណឹង ជាមួយនឹង ប្រព័ន្ធទូរស័ព្ទដៃ smartphone ឬក៏ ប្រព័ន្ធក្ដារបញ្ជា tablette លោកអ្នកអាច រៀបចំដាក់ក្នុងថតតុ ឬលើធ្នើ ឬក៏លោកអ្នកចង់បោះវា ទៅលើគ្រែពូកមួយភ្លែកសិន ... លោកអ្នកអាចធ្វើបានទាំងអស់ ។ តែលោកអ្នកមិនអាច លើក ម៉ាស៊ីន informatique PC បោះទៅលិចទៅកើត ឬទៅឆ្វេងទៅស្ដាំបានទេ ។
៣- សូរសំលេង
ម៉ាស៊ីន informatique PC ភាគច្រើន ឬ ដែលមាតំលៃថោក សុទ្ធតែមានយ៉ាងហោចណាស់ កូនកង្ហាតូចមួយសំរាប់បក់ អោយត្រជាក់ ។ ហើយកូនកង្ហាតូចនេះបានបង្កអោយ មានជាសូរសំលេង ស៊័រ ៗៗៗ ឬ រ័រៗៗៗ ដែលគួរអោយធុញទ្រាន់។ តែលោកអ្នកមិនដែលលឺ សូម្បីបន្តិច សំលេងរំខាននេះ ចេញពី ប្រព័ន្ធទូរស័ព្ទដៃ smartphone ឬក៏ ប្រព័ន្ធក្ដារបញ្ជា tabletteនោះទេ ។
៤- កម្មវិធី
ថ្វីត្បិត កម្មវិធីនៅលើ ម៉ាស៊ីន informatique PC មានលក្ខណៈចាស់ទុំជាង តែយើងត្រូវតែមានសុទិត្ថិនិយមថា នោះគឺដោយសារតែ ម៉ាស៊ីន informatique PC ក៏មានចំណាស់ចាស់ទុំដូចគ្នានឹងដែរ ។ លោកអ្នកអាចរកមើលកម្មវិធីទាំងឡាយ ដែលអ្នកបង្កើតបាន យកវាទៅដាក់ ក្នុង Marketplace (Windows Phone) ឬ Android Market (Google Android) ឬ iPhone Market (iPhone) ហើយមានចំនូនរហូតដល់ រាប់ពាន់កម្មវិធី ទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នក ។
អ្នកអភិវឌ្ឍន៍ កម្មវីធីទាំងឡាយបាននឹងកំពុងងាក មករកអភិវឌ្ឍន៍ កម្មវិធីថ្មីៗ បន្ថែមទៀត ដោយសារតែគេមើលឃើញ អនាគតវែងឆ្ងាយរបស់ ប្រព័ន្ធទូរស័ព្ទដៃ smartphone ឬក៏ ប្រព័ន្ធក្ដារបញ្ជា tablette ទាំងនេះ។ ជាទីបញ្ចប់ យើងសូមបង្ហាញនូវការតំឡើងជាលក្ខណះគំរូមួយ សំរាប់លោកអ្នក ណាដែលត្រូវការ ៖
- ទូរស័ព្ទដៃ Samsung Galaxy Nexus (ឬ ទូរស័ព្ទដៃ ដែលមានកំរិតស្មើ)
- ខ្សែរភ្ជាប់ MicroUSB/HDMI
- កូនកណ្ដុរ souris Bluetooth
- ក្ដារវាយ clavier Bluetooth
- និង អេក្រង់ ដែលនឹងភ្ជាប់ទៅនឹង ខ្សែរ HDMI