ភាពយន្ដប្រឆាំងអ៊ីស្លាម៖ កំហឹងសាសនិក អ៊ីស្លាមក្នុងលោក ផ្ទុះឡើងជាថ្មី
អ្នកកាន់សាសនាអ៊ីស្លាមរាប់សិបពាន់នាក់ បានចុះនៅតាមផ្លូវ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងភាពយន្ដមួយ ផលិតនៅសហរដ្ឋ អាមេរិក ដែលពួកបានគិតថា បានបន្ទាបបន្ថោកដល់សាសនាអ៊ីស្លាម។ ក្បួនបាតុកម្ម ដែលកើតមានគ្រប់ទិសទីក្នុងពិភព អារ៉ាប់ បានប្រែក្លាយជាអំពើហឹង្សា ដុតស្ថានទូត និងបណ្ដាផលប្រយោជន៍របស់អាមេរិក ហើយបានបង្កអោយមានអ្នកស្លាប់ និង របួសជាច្រើន។ ដំនកស្រង់របស់ភាពយន្ដនេះ គេអាចរកមើលឃើញនៅលើគេហទំព័រ យូធូប ដែលជាគេហទំព័រធំជាង គេ ខាងចែកផ្សាយវីដេអូ នៅលើបណ្ដាញអាំងធើណែត។
រូបថតចម្លងចេញពីខ្សែរភាពយន្តដើមហេតុ
អាមេរិកប្រកាន់ជំហរនឹងនរ
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គឹមមូន បានវាយតំលៃខ្សែរភាពយន្តនោះ [...]