ទីក្រុងដែលលិចទឹក ដោយប្រើពេលមិនដល់៥នាទីផង (vdo)
អ្នកចង់ធ្វើការប្រៀបធៀប តើទីក្រុងណាមួយក្នុងពិភពលោក ដែលលិចទឹក គ្រាន់តែត្រូវបានភ្លៀងធ្លាក់មកមួយមេ ដូចរាជធានី ភ្នំពេញ? រូបភាពពីទីក្រុងនេះ នឹងធ្វើឲ្យអ្នកឈប់រអ៊ូ នឹងការលិចទឹកនៅក្នុងរាជធានីភ្នំពេញ តទៅទៀត ព្រោះគេត្រូវការរយៈពេលតែ៥នាទីប៉ុណ្ណោះ ដើម្បីឲ្យទឹកជន់លិចដងផ្លូវ ដែលអ្នកឃើញក្នុងវីដេអូ។ ប៉ុន្តែមិនមែនដោយសារទឹកភ្លៀងទេ តែជាទឹកជំនន់ពិតៗ នៅក្នុងប្រទេសប៊ូសនី កាលពីប៉ុន្មានថ្ងៃមុន។
ទីក្រុងលិចទឹក ដោយប្រើពេលមិនដល់៥នាទីផង។ (រូបថតផ្ដិតពីវីដេអូ)
គ្រោះទឹកជំនន់ - នៅក្នុងសប្ដាហ៍ចុងក្រោយនេះ ប្រទេសប៊ូសនី និងសែបប៊ី បានស្គាល់នូវការលិចជន់ ដោយទឹកជំនន់មិនដែលធ្លាប់ជួប តាំងពីជាងមួយសតវត្សមកហើយ។ ទឹកជំនន់ដែលបានធ្វើឲ្យមនុស្សច្រើនជាង ១០នាល់ [...]