ហ៊ុន សែន៖ គ្មានការបោះឆ្នោត គ្មានការលាលែងពីតំណែងជានាយករដ្ឋមន្រ្តីទេ (vdo)
«គ្មានការបោះឆ្នោតឡើងវិញ ព្រោះគ្មានអ្នករំលាយសភា ហើយក៏គ្មានយន្តការណា កំណត់ឲ្យមានការបោះឆ្នោតមុនអាណត្តិនោះទេ។ (…) ក្រៅពីការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក៏មានការចែងនៅក្នុងច្បាប់បោះឆ្នោត ដែលចងជាប់ជាចំណង គឺនៅរៀងរាល់ថ្ងៃអាទិត្យ រៀងរាល់ប្រាំឆ្នាំម្តង នាសប្តាហ៍ទីបួន ខែកក្កដា ត្រូវធ្វើការបោះឆ្នោត។» នេះជាការលើកឡើងរបស់លោក ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូព្រឹកម៉ិញនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
នយោបាយកម្ពុជា - លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការបដិសេធជាផ្លូវការនូវការទាមទារ ឲ្យបោះឆ្នោតឡើងវិញដោយគណបក្សប្រឆាំង [...]