Posts tagged as "CPP"

ហ្វេសប៊ុក ហ៊ុន សែន ថា​ក្រុម​ប្រឆាំង​កំពុង​តាំង​ខ្លួន​ជា​«នាយក​រដ្ឋមន្ត្រី»

ហ្វេសប៊ុក ហ៊ុន សែន ថា​ក្រុម​ប្រឆាំង​កំពុង​តាំង​ខ្លួន​ជា​«នាយក​រដ្ឋមន្ត្រី»

ខណៈស្ថានការណ៍កំពុងជន់ជោរ ដោយសាររលកបាតុកម្ម និងកូដកម្មបានកើតឡើងជាបន្តបន្ទាប់ បូកផ្សំនឹងការ​បង្ក្រាប​យ៉ាងខ្លាំងក្លា ពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់អាជ្ញាធរនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈទំព័រ​ហ្វេសប៊ុក ដែលគេជឿជាក់ថាជាទំព័រផ្លូវការបស់លោក បានសរសេរនៅមុននេះបន្តិចថា បក្សប្រឆាំង​និង​ក្រុមជ្រុលនិយមកំពុងតាំងខ្លួនជានាយករដ្ឋមន្រ្តី។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិសង្គម - ទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា «ការប្រើប្រាស់សិទ្ឋិសេរីភាព គឺមិនមែនសំរាប់តែអុចអាលបង្ករបាតុកម្ម និងកុបកម្មហឹង្សា និងការញុះញុងអោយមានភាពរញេរញៃ [...]

ចិន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​នៅ​កម្ពុជា ជជែក​គ្នា

ចិន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​នៅ​កម្ពុជា ជជែក​គ្នា

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួរ ឈុនយីង (Hua Chunying) បានធ្វើការអំពាវនាវឲ្យ​ភាគីជម្លោះ​ទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដោះស្រាយការខ្វែងគំនិតរបស់ពួកគេ តាមរយៈការជជែកគ្នា។ នេះជាការផ្សាយ​ឲ្យ​ដឹង របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅប៉ុន្មានម៉ោងមុននេះ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - «យើងសង្ឃឹមថាគ្រប់ភាគីកម្ពុជាទាំងអស់ នឹងគិតផលប្រយោជន៍ជាតិ ជាអាទិភាព ប្រើប្រាស់​ដំណោះស្រាយតាមផ្លូវច្បាប់ ដើម្បីរកច្រកចេញពីវិបត្តិ និងរក្សាឲ្យបាននូវស្ថិរភាព និងសុខសន្តិភាពរបស់​ប្រទេស​របស់ពួកគេ។» នេះជាការថ្លែងឲ្យដឹងរបស់លោកស្រី ហួរ [...]

វិភាគ៖ នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ខ្មែរ និយាយ​ភាសា​យួន

វិភាគ៖ នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ខ្មែរ និយាយ​ភាសា​យួន

តើបទពិសោធន៍ជាង៣០ឆ្នាំ បើគិតតាំងពីលោកបានក្លាយខ្លួនជារដ្ឋមន្ត្រីការបរទេស ក្នុងសម័យសាធារណរដ្ឋ​ប្រជា​មានិតកម្ពុជាមកនោះ មិនគ្រប់គ្រាន់សម្រាប់លោក ហ៊ុន សែន ទេឬអ្វី បានជានាយករដ្ឋមន្ត្រីរូបនេះ​​ថ្លែងជា​ភាសា​វៀតណាម ខណៈពេលដែលលោកបំពេញទស្សនកិច្ច«ផ្លូវរដ្ឋ» ទៅកាន់ប្រទេសជា«មហាមិត្ត»នោះ? មិនប្រាកដ​ជា​ដូច្នេះទេ ព្រោះល្បិចកលនយោបាយរបស់លោក ហ៊ុន សែន អាចនៅជ្រៅជាងអ្វីដែលគេបានគិតពីលោក ត្រឹមតែ​ជា​សម្បកក្រៅ។


លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់នៃប្រទេសវៀតណាម។ (រូបភាពថតពីវីដេអូទូរទស្សន៍វៀតណាម)

វិភាគ - ការថ្លែងមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចំពោះបណ្ដាអ្នកមុខអ្នកមាត់វៀតណាម​ជាច្រើន​សិបនាក់ [...]

កឹម សុខា ត្រៀម​ប្រមូល​កម្លាំង​«ទម្លាក់»​បក្ស​ប្រជាជន ចេញ​ពី​អំណាច

កឹម សុខា ត្រៀម​ប្រមូល​កម្លាំង​«ទម្លាក់»​បក្ស​ប្រជាជន ចេញ​ពី​អំណាច

អស់រយៈពេលជាង ២សប្តាហ៍មកហើយដែលគណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មទ្រង់ទ្រាយធំ ដើម្បី​ទាម​ទារឲ្យមានការបោះឆ្នោតឡើងវិញ និងទាមទារទម្លាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញចេញពី​តំណែង។ ជាថ្មីម្តងទៀតលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្តេជាចំពោះមុខបាតុករថា លោកនឹង​ប្រមូល​មហាជន ដើម្បីទំលាក់គណបក្សប្រជាជនកម្ពុជាចេញឲ្យបាន ប្រសិនរកយុត្តិធម៌មិនបាននៅត្រឹមឆ្នាំថ្មីឆ្នាំ ២០១៤ ខាងមុខនេះ។


ទំហំកើនឡើងនៃក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បង្កការកកស្ទះរាប់ម៉ោងនៅភ្នំពេញ នាថ្ងៃទី២២ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - «យើងនឹងប្រមូលកម្លាំងមហាជនគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីទំលាក់គណបក្សប្រជាជនឲ្យ​បានជាដាច់ខាត» [...]

ជាម យៀប៖ ស្វាគមន៍​ឲ្យ​មាន​«ជំនួប» តែ​ធ្វើ​សំណើរ​ទៅ​សម្ដេច​តេ​ជោ

ជាម យៀប៖ ស្វាគមន៍​ឲ្យ​មាន​«ជំនួប» តែ​ធ្វើ​សំណើរ​ទៅ​សម្ដេច​តេ​ជោ

«សូមស្វាគម ចំពោះការស្នើសុំ ឲ្យមានការចចារ។ មានតែការចចារទេ ដែលអាចស្វែងរកដំណោះស្រាយនៅ​កម្ពុជា។» នេះជាការឆ្លើយតបរបស់លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម​នៃ​រដ្ឋសភា​ ទៅ​នឹងការលើកឡើងរបស់លោកសម រង្ស៊ី និងលោក គឹម សុខា ក្នុងសន្និសិទកាសែត​នៅទីស្នាក់ការ​គណបក្ស​​សង្គ្រោះ​ជាតិកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ នេះ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសីទការសែតរបស់គណបក្សសង្គ្រោះជាតិ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិនយោបាយកម្ពុជា - លោក សម រង្ស៊ី និងលោកគឹមសុខា បានយកវេទិការនៃការធ្វើសន្និសិទ​សារព័ត៌មាននា​ថ្ងៃនេះ ដើម្បីជូនជាសារទៅដល់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...