Posts tagged as "CPP"

ហ៊ុន សែន៖ គ្មាន​ការ​បោះ​ឆ្នោត គ្មាន​ការ​លា​លែង​ពី​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ទេ (vdo)

ហ៊ុន សែន៖ គ្មាន​ការ​បោះ​ឆ្នោត គ្មាន​ការ​លា​លែង​ពី​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ទេ (vdo)

«គ្មានការបោះឆ្នោតឡើងវិញ ព្រោះគ្មានអ្នករំលាយសភា ហើយក៏គ្មានយន្តការណា កំណត់ឲ្យមានការបោះឆ្នោត​មុន​អាណត្តិនោះទេ។ (…) ក្រៅពីការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក៏មានការចែងនៅក្នុងច្បាប់បោះឆ្នោត ដែលចងជាប់ជា​ចំណង គឺនៅរៀងរាល់ថ្ងៃអាទិត្យ រៀងរាល់ប្រាំឆ្នាំម្តង នាសប្តាហ៍ទីបួន ខែកក្កដា ត្រូវធ្វើការបោះឆ្នោត។» នេះជាការ​លើកឡើងរបស់លោក ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូព្រឹកម៉ិញនេះ។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការបដិសេធជាផ្លូវការនូវការទាមទារ​ ឲ្យបោះឆ្នោត​ឡើងវិញដោយគណបក្សប្រឆាំង [...]

អ្នកវិភាគ៖ ស្ថានការណ៍​នយោបាយ​កម្ពុជា កំពុង​ប្រឈម​ហានិភ័យ​ខ្លាំង

អ្នកវិភាគ៖ ស្ថានការណ៍​នយោបាយ​កម្ពុជា កំពុង​ប្រឈម​ហានិភ័យ​ខ្លាំង

កម្ពុជាអាចនឹងប្រឈមការបែកបាក់ជាតិ នេះបើយោងលើមជ្ឈដ្ឋានទូទៅ និងអ្នកវិភាគនយោបាយឯករាជ្យ ដែល​បានសម្តែងការព្រួយបារម្ភខ្លាំង ក្នុងដំណាក់កាលជាប់គាំងនយោបាយចុងក្រោយនេះ។ ការព្រួយបារម្ភនេះ ត្រូវបាន​គេមើលឃើញ ថាកើតឡើងពេលដែលមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ ទាមទារឲ្យមានការ​បោះ​ឆ្នោតឡើងវិញ កាន់តែមានទ្រង់ទ្រាយធំឡើងៗ រីឯរដ្ឋាភិបាលក៏បានព្រមានរួចជាស្រេច ពីការត្រៀមលក្ខណៈ​បង្រ្កាប ក្នុងករណីមហាបាតុកម្មរបស់គណបក្សជំទាស់នេះ រាលដាលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាព​របស់ប្រទេស។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - [...]

ក្រុម​បាតុករ​ប្រឆាំង​រក្សា​ក្តី​សង្ឃឹម ទោះ​បក្ស​កាន់​អំណាច​មិន​អើរពើរ

ក្រុម​បាតុករ​ប្រឆាំង​រក្សា​ក្តី​សង្ឃឹម ទោះ​បក្ស​កាន់​អំណាច​មិន​អើរពើរ

ទោះបីជាចំនួនបាតុករក្នុងថ្ងៃ ទី១៦ខែធ្នូនេះ មានចំនួនតិចបើធៀបនឹងមួយថ្ងៃមុន ឬបាតុកម្មលើកមុនៗក្តី ក៏បញ្ហា​នេះមិនបានបំបាក់ទឹកចិត្តក្រុមបាតុករនោះឡើយ ដោយពួកគេនៅតែតស៊ូធ្វើ រហូតទទួលបានជោគជ័យ។ ប៉ុន្តែ​ភាពជោគជ័យដែលគេអាចសម្លឹងមើល ទៅលើការទាមទាររបស់គណបក្សសង្គ្រោះជាតិ ចង់ឲ្យមាន​ការបោះឆ្នោត​ឡើងវិញនោះ វាហាក់ដូចជាស្រមោលនៅឡើយ ដោយសារតែរដ្ឋាភិបាល ឬគណបក្សប្រជាជនមកដល់ថ្ងៃនេះ នៅមិនទាន់មានប្រតិកម្មអ្វីនៅឡើយ។


ក្រុមបាតុករ ដែលមកចូលរួមក្នុងបាតុកម្មថ្ងៃទី២៣ខែតុលាឆ្នាំ២០១៣ របស់គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - បងស្រី សុខ សំអឿន ជាកម្មការីមកពី ស្រុកស្អាង ខេត្តកណ្តាល បានសម្តែងនៅទឹកចិត្តមិន​រាថយក្នុងការចូលរួមធ្វើបាតុកម្មនេះ [...]

បក្ស​សង្គ្រោះ​ជាតិ៖ នាំ​គ្នា​គោះ​ជួង​ប៉ោត​ឆ្នាំង​ទូង​ស្គរ រហូត​សម្រេច​ការទាមទារ

បក្ស​សង្គ្រោះ​ជាតិ៖ នាំ​គ្នា​គោះ​ជួង​ប៉ោត​ឆ្នាំង​ទូង​ស្គរ រហូត​សម្រេច​ការទាមទារ

គណបក្សសង្គ្រោះជាតិបានប្រកាស ក្នុងមហាបាតុកម្មរបស់ខ្លួនលើកនេះ ស្នើឲ្យអ្នកគាំទ្ររបស់ខ្លួនទាំងអស់ ធ្វើ​សកម្មភាពបន្លឺជាសំឡេងឡើង ក្នុងមួយថ្ងៃពីរដង តាមរយៈការគោះជួង ទូងស្គរ ឬឆ្នាំងផ្សេងៗ ដែលអាចធ្វើ​ឲ្យមាន​សំឡេង ដែលបង្ហាញពីការទាមទាររបស់គណបក្សសង្គ្រោះជាតិ ក្នុងការស្វែងរកយុត្តិធម៌នៃសន្លឹកឆ្នោតរបស់ខ្លួន រហូតទាល់តែបានសម្រេច។


លោក កឹម សុខា ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរបស់លោក ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ជាការអំពាវនាវប្លែកខុសពីធម្មតា ដែលមិនធ្លាប់មានពីមុនមកនោះទេ សម្រាប់បាតុកម្ម​របស់​គណបក្សសង្គ្រោះជាតិ ក៏ដូចជាបាតុកម្មនានាកន្លងមកដែរ នៅក្នុងប្រទេសកម្ពុជា។ ការអំពាវនាវប្លែកនោះ គឺ​គណបក្សប្រឆាំង បានស្នើឲ្យក្រុមបាតុករ [...]

វិភាគ៖ ជំហរ​ចិន​ចំពោះ ហ៊ុន សែន ពី​ក្រោយ​ការ​ផ្សាយ​របស់​ស៊ីនហួរ

វិភាគ៖ ជំហរ​ចិន​ចំពោះ ហ៊ុន សែន ពី​ក្រោយ​ការ​ផ្សាយ​របស់​ស៊ីនហួរ

វិភាគ - នៅក្នុងអត្ថបទចេញផ្សាយនៅថ្ងៃទី១៥ខែធ្នូនេះ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប្រទេសចិន ឈ្មោះ ស៊ីនហួរ (Xinhua) បានសរសេរថា គណបក្ស​​សង្គ្រោះជាតិ ក្នុងប្រទេសកម្ពុជា បានរៀបចំមហាបាតុកម្ម កណ្ដាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ​នេះ​ឡើង សំដៅទាមទារឲ្យរដ្ឋាភិបាលដឹកនាំដោយ នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន រៀបចំការបោះឆ្នោតឡើងវិញ បន្ទាប់ពីមានការបង្ហាញភស្ដុតាង ពី«ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ (Irrégularités graves)»ជាច្រើន នៅក្នុងការបោះឆ្នោត​នាខែកក្កដា កន្លងមកនេះ។

ទីភ្នាក់ងារនេះ បានសរសេរទៀតថា ជម្លោះនយោបាយ​រវាង​គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានកើតឡើងក្រោយពីការបោះឆ្នោតនេះ ដែលលទ្ធផល​បានឲ្យគណបក្សប្រជាជនកម្ពុជា​ឈ្នះបាន៦៨កៅអី ទល់​នឹងគណបក្សសង្គ្រោះជាតិ​៥៥កៅអី។ គណបក្សប្រឆាំង បានបដិសេធលទ្ធផលនេះ និងបានធ្វើពហិកាមិនចូលប្រជុំ​ក្នុងរដ្ឋសភា ដោយទាមទារ​ឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...