Posts tagged as "CPP"

សភា​អ៊ឺរ៉ុប​ប្រតិកម្មនឹង​ការ​ចាប់​ចង​ និង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នៅ​កម្ពុជា

សភា​អ៊ឺរ៉ុប​ប្រតិកម្មនឹង​ការ​ចាប់​ចង​ និង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នៅ​កម្ពុជា

សភាអ៊ឺរ៉ុប សម្ដែងការព្រួយបារម្ភ នៅចំពោះស្ថានភាពនៃក្រុមអ្នកការពារសិទ្ធិមនុស្ស និងក្រុមសកម្មជនបក្សប្រឆាំង នៅប្រទេសកម្ពុជា ស្ដែងចេញដោយការចាប់ចង់មនុស្ស២៣នាក់ កាលពីពេលថ្មីៗ និងរបាយការណ៍ស្ដីពីការលួច​បន្លំសន្លឹកឆ្នោតដ៏ធំមួយ។ នេះជាដំណោះស្រាយមួយនៅក្នុងដំណោះស្រាយចំនួនបី ដែលសភាអ៊ឺរ៉ុបបានសម្រេច​កាល​ពី​ថ្ងៃព្រហស្បត្តិ៍ទី១៦ ខែមករា សម្រាប់ប្រទេសចំនួនបី នៅអាស៊ី នោះគឺកម្ពុជា ឡាវ និងបង់ក្លាដេស។


ទងជាតិនៃបណ្ដាប្រទេសទាំង២៧ជាសមាជិកសហគមន៍អ៊ឺរ៉ុប។ (រូបថត MONOROOM.info/ D. KEO)

សិទ្ធិមនុស្ស - ដូចទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានជម្រាបជូនរួចហើយ កាលពីព្រឹកថ្ងៃសុក្រទី១៧ ខែមករា ស្ដី​ពីសេចក្ដីប្រកាសព័ត៌មានរបស់សភាអ៊ឺរ៉ុប [...]

បក្ស​ប្រជាជន​កម្ពជា ព្រម​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ?

បក្ស​ប្រជាជន​កម្ពជា ព្រម​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ?

«ឥឡូវចូលទៅ (ចូលសភាដោយគណបក្សប្រឆាំង)! គ្មានយន្តការ និងច្បាប់ ដែលអាចធ្វើ (ការបោះឆ្នោត) កណ្តាល​អាណត្តិ​បានទេ។ គ្មានយន្តការនេះទេ បើយើងមិនត្រូវការ គ.ជ.ប នោះ។ (...) រដ្ឋធម្មនុញ្ញបានចែងហើយថា រដ្ឋសភា​មាន​អាណត្តិប្រាំឆ្នាំ។ ហើយរដ្ឋសភាគ្មានអ្នកណារំលាយបានទេ ទោះបីព្រះមហាក្សត្រ នាយករដ្ឋមន្រ្តីក៏ដោយ សភា​ខ្លួនឯងក៏ដោយ ក៏មិនអាចរំលាយ​បានដែរ។» នេះជាការឆ្លើយតប របស់លោក ជាម យៀប មន្រ្តីជាន់ខ្ពស់មួយរូប​មក​ពី​គណបក្សប្រជាជនកម្ពុជា ទៅនឹងការលើក​ឡើងរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងពេលកន្លងទៅ។


ការរាប់សន្លឹកឆ្នោត ក្នុងមណ្ឌលមួយនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លោក ជាម យៀប [...]

ជាម យៀប៖ វិបត្តិ​នយោបាយ​កម្ពុជា មិន​ទាន់​ដល់​ពេល​អ.ស.ប ​លូក​ដៃ

ជាម យៀប៖ វិបត្តិ​នយោបាយ​កម្ពុជា មិន​ទាន់​ដល់​ពេល​អ.ស.ប ​លូក​ដៃ

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច បានបដិសេធទៅនឹងគណបក្ស​សង្រ្គោះជាតិ និង​តំណាងអង្គការសហប្រជាជាតិ ដែលចង់ឲ្យអង្គការសហប្រជាជាតិជួយអន្តរាគន៍ បិទបញ្ចប់វិបត្តិនយោបាយ​នៅ​កម្ពុជា។ ការបដិសេធ ការអន្តរាគន៍ពីអង្គការសហប្រជាជាតិ ត្រូវបានគណបក្សដែលបានគ្រប់គ្រងប្រទេសកម្ពុជា អស់រយៈពេលជាង៣០ឆ្នាំ កន្លងមកនេះ លើកឡើងថា ខែ្មរគួរដោះស្រាយបញ្ហាជាមួយគ្នា ជៀសជាងការពឹងពាក់​បរទេស។


លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ Soben)

នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ លោក ជាម យៀប ជាមន្រ្តីជាន់ខ្ពស់នៃការិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជា បានអត្ថាធិប្បាយថា [...]

អ្នកវិភាគ៖ ដំណោះស្រាយ​នយោបាយ​ដែល​«ល្អ» គឺ​ការ​បោះ​ឆ្នោត​ជា​ថ្មី

អ្នកវិភាគ៖ ដំណោះស្រាយ​នយោបាយ​ដែល​«ល្អ» គឺ​ការ​បោះ​ឆ្នោត​ជា​ថ្មី

«ការបោះឆ្នោតឡើងវិញ នាពាក់កណ្តាលឆ្នាំ២០១៥នោះ ជាការចំណេញច្រើនទៅខាងគណបក្សសង្គ្រោះជាតិ។ តែ​បើមិនមានការបោះឆ្នោតណាមួយ រហូតដល់ឆ្នាំ២០១៨នោះ វាក៏ផ្តល់ផលប្រយោជច្រើន ដល់គណបក្ស ប្រជាជន​កម្ពុជាដែរ។ (...) បញ្ហាទាំងពីរខាងលើនេះ អាចនឹងទៅមិនរួច ហើយការបង្ក្រាប និងការបង្ហូរឈាម នឹងនៅមាន​ជា​បន្តរបន្ទាប់ទៅមុខតទៅទៀត បើគ្មានដំណោះស្រាយលើបញ្ហាដែលកើតមាន។» នេះជាកាលើកឡើងរបស់លោក កែម ឡី អ្នកវិភាគឯករាជ្យ នៅក្នុងកិច្ចប្រជុំមួយ ដើម្បីស្វែងរកដំណោះស្រាយ ទៅលើភាពជាប់គាំង ខាងនយោបាយ​សព្វថ្ងៃ​នៅ​ប្រទេសកម្ពុជា។


គូរបដិបក្ខនយោបាយកម្ពុជាដ៏ធំទាំងពីរ សម រង្ស៊ី (ខាងឆ្វេង) និង ហ៊ុន សែន។ (រូបថត ឯកសារ)

នយោបាយកម្ពុជា - វិបត្តិនយោបាយនៅកម្ពុជា បាននឹងកំពុងបន្តជាប់គាំង [...]

ហ៊ុន សែន នៅ​តែ​ថា​«មិន​ចុះ​ចេញ» តែ​បក្ស​សង្រ្គោះ​ជាតិ​នៅ​តែ​ទាមទារ

ហ៊ុន សែន នៅ​តែ​ថា​«មិន​ចុះ​ចេញ» តែ​បក្ស​សង្រ្គោះ​ជាតិ​នៅ​តែ​ទាមទារ

បុរសខ្លាំងកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានគ្រប់គ្រងអំណាច អស់រយៈពេលជិត៣០ឆ្នាំ​មកហើយ​នោះ បានអះអាងជាថី្ម ថាលោកមិនចុះចេញពីតំណែងដាច់ខាត ហើយលោកនឹងនៅតែបន្តធ្វើ​ ជានាយករដ្ឋមន្រ្តី​ស្របច្បាប់ ៥ឆ្នាំទៅមុខទៀត ដោយគ្មាននរណា អាចមកទម្លាក់លោកបាននោះទេ។ តែសម្រាប់គណបក្ស​សង្រ្គោះ​ជាតិ ដែលជាគណបក្សជំទាស់ នៅតែរក្សាការទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង និងត្រៀមរៀបចំ​ការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ។


លោក ហ៊ុន សែន នៅមន្ទីររដ្ឋសភាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ នេះ ក្នុងពិធីបើកការដ្ឋាន​គម្រោង​សាងសង់​ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិញ ក្នុង​ស្រុក​កោះធំ ខេត្តកណ្តាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...