Posts tagged as "CPP"

សុខ ទូច ប្រតិកម្ម​តប អ៊ុំ ដារ៉ាវុធ រឿង​ព្រះរាជា​និង​អាជីវកម្ម​នយោបាយ

សុខ ទូច ប្រតិកម្ម​តប អ៊ុំ ដារ៉ាវុធ រឿង​ព្រះរាជា​និង​អាជីវកម្ម​នយោបាយ

«បញ្ញាវន្តជាង២០០នាក់នេះ ប្រហែលជាស្គាល់ប្រវត្តិសាស្រ្តមិនចាញ់លោក អ៊ុំ ដារ៉ាវុធ ប៉ុន្មានទេ បញ្ញាវន្តក៍មិនដែល​យកអ្នកនយោបាយ មកធ្វើអាជីវកម្មទេ មានតែអ្នកនយោបាយទេ ដែលយកបញ្ញាវ័ន្តទៅធ្វើអាជីវកម្ម​នយោបាយ​របស់ខ្លួន» នេះជាការលើកឡើងរបស់លោក សុខ ទូច ដើម្បីប្រតិកម្មដោយផ្ទាល់ទៅ លោក អ៊ុំ ដារ៉ាវុធ មន្ត្រី​ព្រះ​បរម​រាជវាំង​បន្ទាប់ពីមន្ត្រីរូបនេះ ថ្លែងថាកុំត្រូវយកព្រះរាជាឡូកឡំក្នុងរឿងនយោបាយ កាលពីថ្ងៃទី២០ ខែមករាកន្លងមក។


រូបថតអនុស្សាវរីយ៍នៃការបើកនិតិកាលថ្មីនៃរដ្ឋសភាដែលមានអ្នកតំណាងរាស្ត្រចូលរួមតែពីគណបក្សមួយ នៅកម្ពុជាថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.vary)

នយោបាយកម្ពុជា - លើទំព័រហ្វេសប៊ុកផ្លូវការ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ [...]

មន្ត្រី​វាំង​ថា កុំ​យក​ព្រះ​រាជា​ឡូក​ឡំ​ក្នុង​នយោបាយ ខណៈ​រាស្ត្រ​ស្លាប់​របួស

មន្ត្រី​វាំង​ថា កុំ​យក​ព្រះ​រាជា​ឡូក​ឡំ​ក្នុង​នយោបាយ ខណៈ​រាស្ត្រ​ស្លាប់​របួស

អ្នកនយោបាយ បញ្ញវន្ត អង្គការសង្គមស៊ីវិល មួយចំនួន មិនត្រូវយកព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេច​ម៉ែ​មុនីនាថ សីហនុ មកធ្វើអាជីវកម្មនយោបាយនោះទេ ព្រោះព្រះមហាក្សត្រគឺជាទីសក្ការៈរបស់ជាតិ។ នេះជាការ​លើក​ឡើងរបស់លោក អ៊ុំ ដារ៉ាវុធ មន្ត្រីព្រះបរមរាជវាំងមួយរូប ហើយចេញផ្សាយនៅក្នុងប្រព័ន្ធសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤។


ព្រះមហាក្សត្រ នរោត្ថម សីហមុនី ត្រូវបានក្រុមអ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជាថ្វាយបង្គុំ។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ការលើកឡើងរបស់ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋាន របស់សម្តេច​ព្រះមហាក្សត្រី មុនីនាថ សីហនុ ដែលមានឈ្មោះថា លោក អ៊ុំ ដារ៉ាវុធ បានឲ្យដឹងថា អ្នកនយោបាយចូលនិវត្តន៍មួយចំនួន [...]

បក្ស​សង្រ្គោះ​ជាតិ​ទទូច​ឲ្យ​បក្ស​ប្រជាជន​ឈប់​ប្រើ​អំពើ​ហិង្សា

បក្ស​សង្រ្គោះ​ជាតិ​ទទូច​ឲ្យ​បក្ស​ប្រជាជន​ឈប់​ប្រើ​អំពើ​ហិង្សា

ភាពជាប់គាំងផ្នែកនយោបាយ ចាប់ពីក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីខែក្កដាឆ្នាំ២០១៣ បាន​ជម្រុញឲ្យមានការប៉ះទង្គិចគ្នាយ៉ាងហិង្សា រវាងបាតុករគាំទ្រគណបក្សសង្រ្គោះជាតិ និងកម្លាំងសមត្ថកិច្ច​គ្រប់​គ្រង​ដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលបណ្តាលឲ្យមានអ្នកស្លាប់ រងរបួស និងត្រូវឃាត់ខ្លួនជាបន្តបន្ទាប់។ ក្នុងករណីនេះ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់បានទម្លាក់​ការទទួលខុសត្រូវទៅលើ គណបក្ស​ប្រជាជនកម្ពុជា ហើយបានទទូចដល់គណបក្សគ្រប់គ្រងអំណាចនេះឈប់ប្រើអំពើហិង្សាលើប្រជាពលរដ្ឋខ្មែរ។


លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា [...]

ស៊ូប៊ែឌី៖ ៧ចំណុចដែល​កម្ពុជា​អាច​ទម្លាយ​ភាព​ជាប់គាំង​ផ្នែក​នយោបាយ

ស៊ូប៊ែឌី៖ ៧ចំណុចដែល​កម្ពុជា​អាច​ទម្លាយ​ភាព​ជាប់គាំង​ផ្នែក​នយោបាយ

«កម្ពុជាឈរលើផ្លូវបំបែកមួយដ៏សំខាន់។ ខ្ញុំមានសិទិដ្ឋិនិយម និងមានបំណងចង់ឃើញការផ្លាស់ប្តូរមួយ​ នៅក្នុង​ប្រទេសនេះ ដែលគេអាចធ្វើបាន ប្រសិនជាមានការកំណត់យកការធ្វើកំណែទម្រង់ទូលំទូលាយ និងយ៉ាងម៉ឺងម៉ាត់​នៅស្ថាប័នរដ្ឋ។» នេះជាការលើកឡើង លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ មុនបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា។


លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា។

នយោបាយកម្ពុជា - ការបញ្ចប់បេសកកម្ម ជាមួយនឹងរបាយការណ៍ប្រាំពីចំណុច អ្នករាយការណ៍ពិសេសរូបនេះ បានធ្វើការផ្តោតសំខាន់ ទៅលើបញ្ហាប្រឈមផ្នែកនយោបាយរវាងគណបក្សធំៗពីរនៅកម្ពុជា [...]

កម្ពុជា៖ ឯកភាព​​ជាតិ​​ប្រេះ​ឆារ​ក្រោយ​ការ​ប្ដេជ្ញា កឹម សុខា - ហ៊ុន សែន

កម្ពុជា៖ ឯកភាព​​ជាតិ​​ប្រេះ​ឆារ​ក្រោយ​ការ​ប្ដេជ្ញា កឹម សុខា - ហ៊ុន សែន

ពាក្យ«បង្រួបបង្រួមជាតិ និងឯកភាពជាតិ» ដែលអតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ធ្លាប់មាន ព្រះរាជបន្ទូល កំពុងប្រឈមនឹងការបំពារបំពាន គួរឲ្យព្រួយបារម្ភ ក្នុងកាលៈទេសៈនៃការជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតដ៏ប្រទាំងប្រទើស ព្រោះគណបក្សប្រជាជនកម្ពុជា និងគណសង្រ្គោះជាតិ ចុងក្រោយនេះ បាន​ប្រើប្រាស់វិធីការពារអំណាច និងទាមទារអំណាច ផ្ទុយពីលិទ្ធិប្រជាធិបតេយ្យ​នដែលជាសញ្ញាបង្ហាញថា​«ឯកភាព​ជាតិខ្មែរ» អាចនឹងត្រូវបែកបាក់។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - ឆ្លើយតបនឹងការអំពាវនាវរបស់គណបក្សង្រ្គោះជាតិ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...