Posts tagged as "Khieu Kanharith"

វិភាគ៖ បង្ខំ​ឲ្យ​ហៅ​«សម្ដេច» គឺ​​បង្ខំ​ឲ្យ​សារព័ត៌មាន​«លំអៀង»

វិភាគ៖ បង្ខំ​ឲ្យ​ហៅ​«សម្ដេច» គឺ​​បង្ខំ​ឲ្យ​សារព័ត៌មាន​«លំអៀង»

នៅក្នុងរបបប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយ (រាប់ទាំងសារព័ត៌មាន) ត្រូវបានគេចាត់ទុក ថាជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិបញ្ញត្តិ (សភា) នីតិប្រតិបត្តិ (រដ្ឋាភិបាល) និងនីតិតុលាការ។ ហើយអំណាចទាំងបួននេះ ត្រូវ​ចែក​ឲ្យដាច់ពីគ្នា និងត្រូវគោរពគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌនៃច្បាប់។ ជាពិសេសត្រូវគោរពសិទ្ធិ នៃ​ការ​យក​ព័ត៌មាន និងការបញ្ជូនព័ត៌មាន របស់សារព័ត៌មាន។ សារព័ត៌មានមានសិទ្ធិ ធ្វើព័ត៌មានពីអ្វីមួយ ទៅ​តាម​វិជ្ជាជីវៈ ដែលខ្លួនយល់ពីភាពចាំបាច់ ដើម្បីបញ្ជូនប្រាប់បន្តឲ្យទៅមហាជន ដោយគ្មានការលូកដៃលូកជើង ពី​នរណា​ផ្សេង ឬពីអាជ្ញាធរឡើយ។

ដូច្នេះរវាងរដ្ឋាភិបាល (នីតិប្រតិបត្តិ) ដែលត្រូវបម្រើពលរដ្ឋ និងសារព័ត៌មាន (ដែលមិនមែនជាសារព័ត៌មាន បែប​កុម្មុយនីស) ដែលត្រូវបម្រើអ្នកអាន អ្នកទស្សនា (ឬនិយាយឲ្យចំ បម្រើពលរដ្ឋដូចគ្នា) មិនមានភាពចាំបាច់​ត្រូវ​មាន​ម្ខាង មក«បង្គាប់»ម្ខាងទៀត ឲ្យលើសពីអ្វី ដែលគេហៅថា [...]

គោរមងារ​«សម្ដេច»៖ ក្រសួង​ព័ត៌មាន​បង្ខំ តែ ហ៊ុន សែន ថា​«ទេ»

គោរមងារ​«សម្ដេច»៖ ក្រសួង​ព័ត៌មាន​បង្ខំ តែ ហ៊ុន សែន ថា​«ទេ»

តើករណីនេះ វាជាការសម្ដែងល្ខោនជាថ្មីទៀតឬ? ដោយម្នាក់ធ្វើជាតួកាច ខណៈម្នាក់ទៀត​ចេញមក​តាម​ក្រោយ ធ្វើជាតួស្លូត ដើម្បីសង្គ្រោះ​អស់អ្នកសារព័ត៌មាន ដ៏កំសត់ទាំងឡាយ ពីការចាប់បង្ខំឲ្យសរសេរ ឬ​​ហៅ នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន តាមគោរមងារ«សម្ដេច» របស់មេដឹកនាំឬ?

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្ដីការគណរដ្ឋមន្ត្រី បានសរសេរឲ្យដឹង នៅមុននេះ​បន្តិច នៅលើទំព័រហ្វេសប៊ុករបស់លោក ពី​លទ្ធផល​ត្រួសៗ នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០១៦​នេះថា លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​«ទាត់ចោល» នូវសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ស្តីពីការ​ប្រើ​ប្រាស់​គោរមងារ​«សម្តេច» ចុះ​ថ្ងៃ​ទី០៦ ខែ​កក្កដា ឆ្នាំ២០១៦។

កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ក្រសួង​ព័ត៌មានកម្ពុជា បាន​ចេញ​សេចក្ដី​ព្រមានជាថ្មី និង​ជា​លើក​ចុង​ក្រោយ បន្ទាប់​ពី​សេចក្ដី​ព្រមានម្ដងជាពីរដង ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ទាំងឡាយ [...]

ខៀវ កាញារីទ្ធ ព្រមាន​ដក​ហូត​អាជ្ញាប័ណ្ណ បើ​មិន​ហៅ​«សម្ដេច»

ខៀវ កាញារីទ្ធ ព្រមាន​ដក​ហូត​អាជ្ញាប័ណ្ណ បើ​មិន​ហៅ​«សម្ដេច»

គោរមងារ«សម្ដេច» មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មេដឹកនាំកម្ពុជា ដែលចាំបាច់បង្ខំ​ឲ្យគ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬសារព័ត៌មាន ត្រូវតែសរសេរ ឬហៅតាម។ នេះ បើទោះជាគ្មានច្បាប់​ណាបាន​ចែង​ជា​ធរមានថា ប្រព័ន្ធផ្សព្វផ្សាយ​ត្រូវសរសេរ ​ឬហៅ«សម្ដេច» នៅក្នុងអត្ថបទព័ត៌មាន ឬការផ្សាយ​របស់ខ្លួននោះក៏ដោយ។

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ កាលពីម្សិលម្ងៃ ជាថ្ងៃចុងក្រោយនៃឱសានវាទ ដាក់ដោយ​ក្រសួង​ព័ត៌មាន​កម្ពុជា ដែលប្រាប់ឲ្យបណ្ដាញផ្សព្វផ្សាយ ដែលមានមូលដ្ឋាន​នៅក្នុងប្រទេសកម្ពុជា ឲ្យហៅបណ្ដា​មេដឹកនាំ​«កំពូល» ទៅតាមគោរមងារ​«សម្ដេច»។ ប៉ុន្តែ មកដល់ពេលនេះ នៅមានប្រព័ន្ធផ្សព្វផ្សាយធំៗ ជា​ច្រើន​ហាក់​មិន​ខ្វល់​ពី​ការ​«ណែនាំ»នេះឡើយ។ នៅចំពោះករណី ដែលក្រសួងព័ត៌មានចាត់ទុកថា ជា​ការ​«រឹងរូស»របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មានបានថ្លែងព្រមានថា នឹង​ដក​ហូត​អាជ្ញាប័ណ្ណ មិន​ឲ្យ​​ផ្សាយ​​ត​ទៅ​ទៀត។

[...]
នៅ​ពេល​ដែល ខៀវ កាញារីទ្ធ បង្ហោះ​ឯកសារ​«ក្លែងក្លាយ»...

នៅ​ពេល​ដែល ខៀវ កាញារីទ្ធ បង្ហោះ​ឯកសារ​«ក្លែងក្លាយ»...

នរណាក៏អាចភ័ន្ដច្រឡំ ហើយនរណាក៏អាចមិនយល់ និងមានសិទ្ធិសេរីភាព ក្នុងការសាកសួរទៅ​កាន់​អ្នក​ផ្សេង​ ដើម្បី​ពន្យល់​ប្រាប់​មក​ខ្លួន​វិញ នូវរឿងរ៉ាវខ្លះដែលមានលក្ខណៈចម្លែកៗ​នោះដែរ។ តែការបង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម នូវ​ឯកសារ​ក្លែងក្លាយ ឫ​ឯកសាររសើប (ដូចយ៉ាងផែនទីព្រំដែនជាដើម) ដែលក្រុមមន្ត្រីអ្នកទទួល​ខុស​ត្រូវ ​មក​ពី​គណបក្ស​ប្រឆាំង ​បាន​ធ្វើ​ក្នុង​ពេល​កន្លង​មក ទោះស្ថិតក្នុងទិដ្ឋភាព​បែបណា​ក៏ដោយ តែងត្រូវ​បាន​ចាប់​កំហុស​ កោះ​ហៅ​ទៅ​សាកសួរ ឬបើមិនដូច្នេះទេ ការបង្ហោះទាំងនោះ ត្រូវបានលប់ចេញទៅវិញ​ភ្លាមៗ នៅ​ពេល​បន្ទាប់​មក។

ផ្ទុយទៅវិញ ការបង្ហោះកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា នូវសេចក្ដីប្រកាសព័ត៌មាន​​ក្លែងក្លាយ​មួយ នៅ​លើ​​បណ្ដាញ​​សង្គម​ ដោយ​​គណនី​របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅ​តែ​បន្ត​មាន​វត្តមាន រហូត​មក​ដល់​​​ម៉ោង​​នេះ (មាន​រយៈពេល​៨ម៉ោង​ហើយ ក្រោយការបង្ហោះ) [...]

ខៀវ កាញារីទ្ធ ដេញ​អ្នក​ដែល​ពូកែ​ជេរ ពូកែ​ច្រណែន ឲ្យ​ចេញ​ពី​ផ្ទះ

ខៀវ កាញារីទ្ធ ដេញ​អ្នក​ដែល​ពូកែ​ជេរ ពូកែ​ច្រណែន ឲ្យ​ចេញ​ពី​ផ្ទះ

ជាប្រតិកម្មបែបធម្មតា និងបែបវាហី របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន តបទៅនឹងក្រុម​អ្នក​រិះគន់​ នៅ​លើ​គណនីហ្វេសប៊ុករបស់លោក។ ប៉ុន្តែប្រតិកម្មនោះ មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ និងអាចធ្វើឲ្យផ្ទុះ​សំណើច​​សើចសប្បាយ។

លោករដ្ឋមន្ត្រី បានចាប់ផ្ដើមនូវឃ្លាដំបូងថា៖ «Facebook របស់ខ្ញុំសំរាប់រាប់អាន ចែករំលែក​ចំណេះ​ដឹង និង​គំនិត​ថ្មី ឬ​ក៏​ចែក​រឿង​កំប្លែង​សើចលេង ក្នុងរង្វង់មិត្តនឹងមិត្ត»។

បន្ទាប់មកលោក បានបញ្ជូនសារបណ្ដេញក្រុមអ្នករិះគន់ ឲ្យផុតពីមុខពីមាត់ដូច្នេះថា៖ «ហេតុ​នេះ បើ​អស់​លោក​ណា​មក​ខ្ចីផ្ទះខ្ញុំ ដើម្បីបង្ហាញថា លោកពូកែជេរ ពូកែច្រណែន សូមអញ្ជើញទៅសហគមន៍ជេរ និង​សហគមន៍​ច្រណែន​ណ្នុងទៅ»។

និងនៅទីបញ្ចប់ លោកថា៖ «ខ្ញុំមិនស្វាគមន៍មនុស្ស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...