Posts tagged as "Sam Rainsy"

សាលា​ដំបូង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន សម រង្ស៊ី មេបក្ស CNRP

សាលា​ដំបូង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន សម រង្ស៊ី មេបក្ស CNRP

ដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ី វណ្ណនី ចុះថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានធ្វើការចោទប្រកាន់ ទៅលើលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍សាធារណៈ និង​ញុះ​ញង់​ឲ្យមានការរើសអើង ទៅលើលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​២០០៨ នៅរាជធានីភ្នំពេញ។

តាមដីកានោះ បានបង្ហាញថា ការសម្រេចចាប់ខ្លួនលោកសមរង្ស៊ី ត្រូវបានធ្វើឡើងតាមអំណាចសាលដីកា ជាស្ថាព​រ របស់សាលាឧទ្ធរណ៍ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីលោកព្រះរាជអាជ្ញារង លោក ស៊ី វណ្ណនី ជុំវិញការ​ចេញ​ដីកានេះបានឡើយ ព្រោះមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែតាមដីកាបង្គាប់ ឲ្យចាប់ខ្លួននេះ លោកបាន​បង្ហាញ ការយល់ឃើញរបស់លោក ជុំវិញការចេញដីកាឲ្យចាប់ខ្លួន ដោយយោង «តាមអំណាចសាលក្រម និង​សាល​ដីកា​ស្ថាពរខាងលើ បានចូលជាស្ថាពរ [...]

មន្រ្តី CNRP ថា​តុលាការ​ចេញ​ដីកា​«ផ្កា​ននោង» ឲ្យ​ចាប់ សម រង្ស៊ី

មន្រ្តី CNRP ថា​តុលាការ​ចេញ​ដីកា​«ផ្កា​ននោង» ឲ្យ​ចាប់ សម រង្ស៊ី

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានទេ ជុំវិញ​ដីកាបង្គាប់ឲ្យចាប់ខ្លួន សម រង្ស៊ី ក្នុងបទល្មើសដែលបានចប់ តាំងពីឆ្នាំ២០០៣។ តែក្នុងកិច្ចសម្ភាស​ជា​មួយ​មន្រ្តីជាន់ខ្ពស់ម្នាក់ នៃគណបក្សសង្គ្រោះជាតិ បាន​ចាត់​ទុក​ដីកា ដែលចេញដោយបុគ្គល នៃព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ថាជាដីកា«ផ្កា ននោង»។

លោក រស់ សួរ មន្រ្តីបច្ចេកទេសជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានបង្ហាញការហួសចិត្ត ចំពោះ​ដីកា​នោះ​ប្រាប់ទស្សនាវដ្តីថា «សម័យនេះហើយ តុលាការនៅតែចេញដីការ ផ្កាននោង ទៀត»។ លោកបាន​ពន្យល់​ថា ដីកានោះ គ្រាន់តែជាការបន្លាចគេឯង គ្រាន់តែលំអរ ឬបំភាន់ភ្នែក អ្នកមិនដឹងប៉ុណ្ណោះ។ លោក​បាន​ថ្លែងឲ្យដឹងថា៖ «របស់ឆើត ដូចផ្កាននោង ដាក់ទៅកង្កែបវាស៊ី តែគ្មានរស់ជាតិទេ។ (...) បានគ្រាន់​ល្អ​មើល កង្កែបវាអាចស៊ី... តែសម្រាប់មនុស្សគេមិនស៊ីទេ។»

[...]
សួន សេរីរដ្ឋា ថា សម រង្ស៊ី «ឈ្លើយ» មិន​ឆ្លើយ​តប​លិខិត

សួន សេរីរដ្ឋា ថា សម រង្ស៊ី «ឈ្លើយ» មិន​ឆ្លើយ​តប​លិខិត

លោក សួន សេរីរដ្ឋា ថាគណបក្សរបស់លោក បានព្យាយាមអញ្ជើញលោក សម រង្ស៊ី មេដឹកនាំគណបក្ស​សង្គ្រោះជាតិ មកផ្តល់ជាបទពិសោធ និងបង្ហាញពីភាពជា ជាអ្នកដឹកនាំដល់យុវជន។ លោកបន្តថា តែមេ​គណបក្សធំមួយនេះ ហាក់ដូចជាមិនអើពើ និងយកចិត្តទុកដាក់មើលលិខិត នៃការអញ្ជើញនោះឡើយ។

លោក សួន សេរីរដ្ឋា បានលើកឡើងថា៖ «យើងអញ្ជើញមេដឹកនាំ គណបក្សសង្គ្រោះជាតិ អញ្ជើញលោក សម រង្ស៊ី ឲ្យគាត់ធ្វើជាវាគ្មិនមួយ ក្នុងកម្មវិធីភាពជាអ្នកដឹកនាំ។ (...) យើងព្យាយាមបោះដៃទៅ តែគេមិន​លើក​ដៃចាប់មកវិញ។ (...) បើឆ្លើយថា “yes” យើងសប្បាយចិត្ត បើឆ្លើយថា “No” គួតែមានមូលហេតុ ហេតុអ្វីបាន​ជា No។»

លោកបានចាត់ទុកភាពស្ងៀមស្ងាត់ នៃការឆ្លើយលិខិតរបស់លោក ពីមេបក្សប្រឆាំងរូបនេះថា ជាភាព​ឈ្លើយ​មួយ។ លោកថា លោក សម រង្ស៊ី បាននឹងកំពុងធ្វើការបំបែកផ្លូវ របស់អ្នកស្នេហាជាតិ តាមរយៈការមិន​ចាប់​ដៃ និយាយរកគ្នា ក្នងនាមបក្ស ក្រៅរដ្ឋាភិបាលដូចគ្នានោះ។ លោកបន្ថែមថា៖ [...]

ប្រសិន​បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត នៅ​កម្ពុជា​ដូច​​នៅ​ភូមា...

ប្រសិន​បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត នៅ​កម្ពុជា​ដូច​​នៅ​ភូមា...

ចំពោះភាពជោគជ័យ នៃការបោះឆ្នោតរបស់គណបក្សប្រឆាំង នៅប្រទេសភូមានេះ លោក សម រង្ស៊ី មេ​បក្ស​ប្រឆាំងនៅកម្ពុជា ក៏បានសរសេរសារមួយយ៉ាងខ្ លីក្នុងទំព័រហ្វេសប៊ូករបស់លោកថា ជ័យជំនះ នៃ​គណបក្ស​សម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៃប្រទេសភូមា ជាដំណឹងវិជ្ជមានមួយ សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ ទូទាំងពិភពលោក ជាពិសេសសម្រាប់ប្រទេសកម្ពុជា។

កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកនេះ គណបក្សកាន់អំណាច នៃប្រទេសភូមា បានបង្ហាញ និង​ទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតជាសាកល ជាលើកដំបូង ក្នុងរយៈកាលជាង២៥ឆ្នាំមកនេះ។ លោក ហតៃ អូ (Htay Oo) ប្រធានស្ដីទីគណបក្សកាន់អំណាច នៃប្រទេសភូមា តាមរយៈទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ថា៖ «យើងចាញ់ហើយ។ ការរាប់សន្លឹកឆ្នោត គឺកំពុងបន្ដនៅឡើយ ហើយលទ្ធផលជាផ្លូវការ ក៏មិនទាន់​ប្រកាស​ដែរ។ ប៉ុន្ដែបើតាមលទ្ធផលបណ្ណោះអាសន្ន បានឲ្យដឹងថា គណបក្សអ្នកស្រី អ៊ុងសាន ស៊ូជី បាន​នាំ​មុខ [...]

ច្បាស់​ឬ​ព្រាល៖ សារ​នយោបាយ​របស់ ហ៊ុន សែន នា​ដើម​ខែ​វិច្ឆិកា

ច្បាស់​ឬ​ព្រាល៖ សារ​នយោបាយ​របស់ ហ៊ុន សែន នា​ដើម​ខែ​វិច្ឆិកា

ព្រហើន ល្ងង់ខ្លៅ សុំទោស ឬវប្បធម៌សន្ទនា... សុទ្ធសឹងជាពាក្យម៉ាត់ៗ របស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅក្នុងសារនយោបាយមួយ ដែលលោកបានថ្លែងជាសាធារណណៈ កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ក្នុងពិធី​បើក​សម្ពោធគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ នៅទីតាំងសួនច្បារមុខវត្តបទុមវតី រាជធានី​ភ្នំពេញ។ តើសារនយោបាយនោះ មានសច្ចៈភាពបានប៉ុន្មានចំណុច? ដើម្បីឆ្លើយនឹងសំនួរនេះ លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ មកពីប្រទេសកម្ពុជា និងជាអ្នកវិភាគ ឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹង​ពន្យល់​ជម្រាបជូន ដូចខាងក្រោម។

ការផ្អាកពីធីបុណ្យអុំទូក...

លោកនាយករដ្ឋមន្ត្រីកម្ពុជា បានប្រតិកម្មមុនគេ ទៅនឹង«ការធ្វើអត្ថាធិប្បាយរបស់អ្នកវិភាគ និងតំណាង​រាស្រ្ត»​មួយចំនួន មកពីគណបក្សប្រឆាំង ថាកំពុងម៉ាក់ងាយ និងប្រមាថដល់រដ្ឋាភិបាល របស់លោក។ លោក ហ៊ុន សែន បានហៅអ្នកវិភាគ និង​តំណាងរាស្រ្តទាំងនោះថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...