Posts tagged as "Media"

អ្នក​កាសែត​មួយ​រូប ស្នើ​ក្លឹប​អ្នក​កាសែត​កម្ពុជា «កុំ​ចេញ​តែ​សេចក្ដី​ថ្លែង​ការណ៍»

អ្នក​កាសែត​មួយ​រូប ស្នើ​ក្លឹប​អ្នក​កាសែត​កម្ពុជា «កុំ​ចេញ​តែ​សេចក្ដី​ថ្លែង​ការណ៍»

លោក ស្រ៊ុន ទិត្យ អ្នក​សារព័ត៌មាន​ប្រចាំ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បាន​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័​ន្ធ ជា​ពិសេស​ក្លឹប​អ្នក​កាសែត​កម្ពុជា ក្រសួង​ព័ត៌មាន និង​ក្រសួង​មហាផ្ទៃ ឲ្យ​ជម្រុញ​វិធាន​ការ​«ក្តៅ» ប្រឆាំង​នឹង​ការ​ប្រើ​អំពើ​ហិង្សា គម្រាម​កំហែង ឬ​ប៉ង​សម្លាប់​ មក​លើ​អ្នក​សារព័ត៌មាន និង​ដាក់​ទោស​លើ​ជន​ដៃ​ដល់​តាម​ច្បាប់​ជា​ធរមាន។

អ្នកសារព័ត៌មានរូបនោះ បាន​ចង្អុល​ចំៗ​ទៅ​ក្លឹប​អ្នក​កាសែត ថា​មិន​គួរចេញ​តែ​សេចក្តី​ថ្លែង​ការណ៍ ដើម្បី​ឲ្យ​តែ​រួច​ខ្លួន និង​សង្ងំ​សុខ​តែ​ឯង​នោះ​ទេ។ លោក​បាន​ស្នើ​ថា ក្នុង​នាម​ខ្លួន​ជា​ម្តាយ (ក្លឹប​​អ្នក​ការសែត) ត្រូវ​តែ​សហការ​ជា​មួយ​ខាង​ឪពុក (ក្រសួង​ព័ត៌មាន) ដើម្បី​មាន​ជំនួប​ពិភាក្សា ជា​មួយ​ក្រសួង​មហាផ្ទៃ ក្នុង​ការ​លប់​បំបាត់​បញ្ហា​នីទណ្ឌភាព មក​លើ​កូន​របស់​ខ្លួន​ទៀត (អ្នក​សារ​ព័ត៌មាន) ហើយ​ត្រូវ​បង្កើត​ឲ្យ​មាន​សេចក្តី​សម្រេច​រួម​មួយ [...]

ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ជិត​ចេញ​ហើយ... បី​ឆ្នាំ​ទៀត!

ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ជិត​ចេញ​ហើយ... បី​ឆ្នាំ​ទៀត!

រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ត្រូវ​បាន​លើក​យក​មក​ពិភាក្សា ដោយ​ភាគី​រដ្ឋាភិបាល គណបក្ស​នយោបាយ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហគមន៍ ប៉ុន្តែ​មិន​ទទួល​បាន​ផ្លែផ្កា​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ។ មិន​ទទួល​បាន​លទ្ធផល​ជា​ផ្លែ​ផ្កា ដោយ​សារ​តែ​ច្បាប់​នេះ មិន​ទាន់​ទទួល​បាន​នូវ​សិទ្ធិ​អាទិភាព នៅ​ក្នុងឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល ទើប​ច្បាប់​មួយ​នេះ​ត្រូវ​បាន​ពន្យា​ពេល។ នេះ​ជា​ការ​លើក​ឡើង របស់​នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ លោក ណែប ស៊ិនថៃ នៅ​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ​មួយ ស្តី​ពី​«សិទ្ធិ​ទទួល​ព័ត៌មាន»។

នៅក្នុងសិក្ខាសាលា ថ្ងៃ​ទី១៨ ខែ​ធ្នូ ក្នុង​សណ្ឋាគារ​សាន់វ៉េ​នេះ មន្ត្រី​មេ​ដឹក​នាំ​វិទ្យាស្ថាន លោក ស៊ិនថៃ បាន​និយាយ​ថា ទើប​តែ​ដល់​ឆ្នាំ​២០១៣​នេះ ទើប​រដ្ឋាភិបាល​បាន​គិត​គូរ កំណត់​ឱ្យ​មាន​ការ​តាក់​តែង​ច្បាប់​នេះ​ឡើង​វិញ។ [...]

បែក​ធ្លាយ​នគរបាល​ចរាចរណ៍​រវល់​មក​រារាំង​អ្នក​ការសែត ទុក​ឲ្យ​ជន​ល្មើស​«រត់​បាត់» (vdo)

បើដឹង​ត្រឹម​តែ​ច្បាប់​ចរាចរណ៍​មួយ វា​មិន​គ្រប់​គ្រាន់ នឹង​ដើម្បី​ក្លាយ​ជា​មន្ត្រី​អនុវត្តន៍​ច្បាប់​របស់​អាជ្ញាធរ​ឡើយ បើ​ទោះ​ជា​មន្ត្រី​រូប​នោះ មាន​តួនាទី​ត្រឹម​ជា​តម្រួត​ចរាចរណ៍​ក៏​ដោយ។ នេះ​ជា​ហេតុការណ៍​មួយ ដែល​បាន​កើត​ឡើង​នៅ​ទី​សាធារណៈ ត្រង់​ចំណុច​កែង ភ្លើង​ស្តុប​អូ​បែក​ក្អម មុខ​ក្រុមហ៊ុន​ណូគៀ កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ម្សិល​ម៉ិញ​នេះ ដើម្បី​បញ្ជាក់​ថា ការ​ស្វែង​យល់​ពី​ច្បាប់​និង​សិទ្ធិ​ផ្សេងៗ សម្រាប់​មន្ត្រី​អាជ្ញាធរ មាន​សារៈសំខាន់​ប៉ុណ្ណា។

មន្ត្រីនគរបាល នៅ​ប្រចាំ​គោល​ដៅ​នោះ បាន​ឃាត់​ម៉ូតូ​មួយ​គ្រឿង ដែល​បើក​បរ​លើ​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ដោយ​បត់​ស្តាំ​តាម​ផ្លូវ​២៧១។ ពេល​មក​ដល់​ត្រង់​ចំណុច​កែង ម៉ូតូ​មួយ​គ្រឿង​នេះ​ដែល​ជិះ​តែ​ម្នាក់​ឯង និង​ដឹក​អីវ៉ាន់​ពី​ក្រោយ​ផង​នោះ ត្រូវ​បាន​មន្ត្រី​សមត្ថកិច្ច​ប្រចាំ​គោល​ដៅ ធ្វើការ​«ឃាត់»​ជា​បន្ទាន់​ក្នុង​គោល​បំណង​សួរ​នាំ។ [...]

ឈាង វុន ថា​នឹង​ហៅ ខៀវ កាញារីទ្ធ មក​សួរ​រឿង​ផ្សាយ​គ្រឿង​ស្រវឹង (vdo)

មន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាជាតិ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ កិច្ចការ​បរទេស សហ​ប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា លោក ឈាង វុន នឹង​អញ្ជើញ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មក​បំភ្លឺ​ជុំ​វិញ​បញ្ហា​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅ​តាម​ទូរទស្សន៍ និង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេងៗ។

សន្និសីទព័ត៌មាន នា​វិមាន​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី១១ ខែ​ធ្នូ ម្សិល​ម៉ិញ​នេះ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស នៃ​រដ្ឋសភា​ជាតិ បាន​លើក​ឡើង​ថា លោក ខៀវ កាញារីទ្ធ គួរ​ពិចារណា​ឡើង​វិញ ពី​ការ​អនុញ្ញាតិ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​យ៉ាង​ច្រើន តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​ជា​វិទ្យុ និង​ទូរទស្សន៍ ជា​ដើម​នោះ។

យ៉ាងណាក៏ដោយ ការហៅរដ្ឋមន្ត្រីក្រសួងព័ត៌មានមកសួរនាំនេះ នៅមិនទាន់ បញ្ជាក់ពេលវេលា​ច្បាស់​លាស់​នោះទេ [...]

អ្នក​ការសែត និង​ពលរដ្ឋ​សោក​ស្តាយ​ចំពោះ​ការ​ស្លាប់​របស់ ចាន់ សុវ៉េត

អ្នក​ការសែត និង​ពលរដ្ឋ​សោក​ស្តាយ​ចំពោះ​ការ​ស្លាប់​របស់ ចាន់ សុវ៉េត

ដំណឹងនៃការទទួល​មរណៈភាព ​របស់​សកម្មជន​ការពារ​សិទ្ធិ លោក ចាន់ សុវ៉េត ពិត​ជា​រន្ធត់​ខ្លាំង​ណាស់ ចំពោះ​ប្រជា​ពលរដ្ឋ អ្នក​សារព័ត៌មាន ជា​ពិសេស​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ ពី​ការ​រំលោភ​ដី​ធ្លី។ លោក ចាន់ សុវ៉េត ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​សកម្មជន​សិទ្ធិ​មនុស្ស មួយ​រូប​ដែល​ហ៊ាន​រិះ​គន់​រដ្ឋាភិបាល​ចំៗ អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ តាម​ប្រពន្ធ​ផ្សព្វផ្សាយ​កន្លង​ទៅ​នេះ។

លោក ចាន់ សូវ៉េត ដែល​ធ្លាប់​តែ​ចេញ​មុខ​ការពារ​សិទ្ធិ​ពលរដ្ឋ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នោះ បាន​ទទួល​មរណៈភាព​ចំ​ថ្ងៃ​ ដែល​ពិភព​លោក​ប្រារព្ធ​ទិវា សិទ្ធិ​មនុស្ស អន្តរជាតិ​ខួប​លើក​ទី ៦៦ ។

ស្ត្រីអ្នកសារព័ត៌មានមួយរូប និយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា មុនដំបូងពេល​ដែលលឺ​ដំណឹងនេះ នាងស្ទើតែមិនជឿនោះទេ។ កញ្ញាបន្តថា ដំណឹងនៃការស្លាប់របស់លោក ចាន់ សុវ៉េត ពិតជា​ដំណឹង​គួឱ្យរន្ធត់ និងសោកស្ដាយជាទីបំផុត។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...