កាត់លិង្គរបស់យុវជនម្នាក់ ព្រោះសង្ស័យថាប៉ះពាល់កូនប្រុសខ្លួន
រងទារុណកម្មបីម៉ោង និងទីបំផុតទៅ លិង្គរបស់ខ្លួនត្រូវបានកាត់ផ្ដាច់ នឹងកាំបិតរូតមួយ ដោយស្ត្រីវ័យ៣២ឆ្នាំ ឈ្មោះ បូនីតា វេឡា (Bonita Vela)។ នេះជាអ្វី ដែលបានកើតឡើង ចំពោះយុវជនវ័យ១៨ឆ្នាំមួយរូប ដែលនៅមុនកើតហេតុ យុវជនគ្រាន់តែបានមកលេងនឹងមិត្តស្រីរបស់ខ្លួន កូនស្រីរបស់អ្នកស្រី បូនីតា ប៉ុណ្ណោះ។ ហេតុការណ៍ដ៏ឈឺចាប់ បានកើតឡើងតាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ ក្នុងរដ្ឋ អ៊ិនឌីយ៉ាណា (Indiana - ភាគកណ្ដាលខាងកើតសហរដ្ឋអាមេរិក) តែសវនាការកាត់ទោស ទើបនឹងបញ្ចប់ទៅរួចរាល់ ក្នុងពេលថ្មីៗនេះប៉ុណ្ណោះ។
ជម្រើសដែលបានផ្ដាច់លិង្គដល់ត្រឹមគល់!
ហេតុអ្វី បានជាយុវជននេះ បានរងទារុណកម្ម និងរងការកាត់ផ្ដាច់លិង្គរបស់ខ្លួនបែបនេះ? ព្រោះការសង្ស័យមួយបានកើតឡើង៖ យុវជននេះបានប៉ះពាល់ ផ្លូវភេទកុមារាមួយរូប អាយុ២ឆ្នាំ [...]