ដាណឺម៉ាក៖ បុរសមានលិង្គតូចជាងគេ នឹងឈ្នះអាយហ្វូនមួយ

សំរាប់អ្នកចូលរួមក្នុងការប្រលងប្រណាំង នៅក្នុងគេហទំព័រនោះ គេមិនសូវជាគេគិតចាប់អារម្មណ៍ប៉ុន្មាននោះទេ ទៅលើទំហំរបស់ប្រដាប់ភេទបុរស តែគេដូចជាអោយសារះសំខាន់ទៅលើ ប្រវែងរបស់វាទៅវិញ។ ហើយលើកនេះ ការប្រលងជ្រើសរើស គឺសំដៅលើបុរសណាក៏ដោយ អោយតែមានប្រដាប់ភេទនេះតូច នឹងអាចផ្ញើររូបថតចូលប្រលង ដើម្បីឈ្នះរង្វាន់ ទូរស័ព្ទអាយហ្វូនដ៏ទំនើបមួយគ្រឿង !
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: October 13, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានរៀបចំការប្រលង ប្រកួតបុរសអ្នកមានលិង្គ ដែលស្អាតសង្ហាជាងគេបង្អស់នោះមក ឥឡូវនេះគេហទំព័រ សិចសាស្រ្តដដែលនេះ នៅក្នុងប្រទេសដាណឺម៉ាក បានរៀបចំការប្រកួតមួយទៀត ដើម្បីរកអ្នកឈ្នះជាបុរសណាមួយ ប្រសិនបើបុរសនោះមានប្រដាប់ភេទតូចជាងគេ។ រង្វាន់ដែលទទួលបាន មានទូរស័ព្ទអាយហ្វូនមួយគ្រឿង និងក្ដាបញ្ជា អេឡិចត្រូនិកជាច្រើនផ្សេងទៀត។

សំរាប់អ្នកចូលរួមក្នុងការប្រលងប្រណាំង នៅក្នុងគេហទំព័រនោះ គេមិនសូវជាគេគិតចាប់អារម្មណ៍ប៉ុន្មាននោះទេ ទៅលើ ទំហំរបស់ប្រដាប់ភេទបុរស  តែគេដូចជាអោយសារះសំខាន់ទៅលើ ប្រវែងរបស់វាច្រើនជាង។ ហើយលើកនេះ ការប្រលង ជ្រើសរើស គឺសំដៅលើបុរសណាក៏ដោយ អោយតែមានប្រដាប់ភេទនេះតូច នឹងអាចផ្ញើររូបថតចូលប្រលង ដើម្បីឈ្នះរង្វាន់ ទូរស័ព្ទអាយហ្វូនដ៏ទំនើបមួយគ្រឿង !

ម្ចាស់គេហទំព័រលោក ម័រទេន ហ្វាប្រីស៊ុស (Morten Fabricius) អាយុ ៤៥ឆ្នាំ បានប្រកាសថា «ជាការប្រកួតដ៏ចំលែកមួយ តែគួរអោយចង់សើច និងដូចជាជ្រុលបន្ដិចផង។»​ លោកបានបន្ថែមថា «វាបានចូលទៅទន្ទ្រានអារម្មណ៍ សោកសៅរបស់ បុរស។ ព្រោះបុរសច្រើនណាស់ ដែលពិបាកចិត្ត នឹងធម្មជាតិរបស់ខ្លួន ហើយគិតថាគេគួរតែបានប្រដាប់ភេទធំ។ តែវា មិនមែន សុទ្ធតែត្រូវទាំងអស់នោះទេ។»

ជាមួយនឹងការប្រកាសនេះ លោកសង្ឃឹមថា នឹងជួយអោយបុរសៗ ម្ចាស់«ប្រដាប់ភេទតូចៗ» មានកំលាំងចិត្ត នឹងផ្ញើរ រូបថតមកគេហទំព័ររបស់លោក។

លក្ខខន្តិកៈចូលរួម មានលក្ខណៈសមញ្ញ៖ បុរសទាំងអស់ ត្រូវផ្ញើររូបថត ដែលថតប្រដាប់ភេទរបស់ខ្លួន ពេលឡើងរឹង ហើយដាក់ប្រដាប់វាស់នៅជិតនោះផង។ ម្ចាស់គេហទំព័របានបញ្ជាក់ថា «អ្នកឈ្នះរង្វាន់ធំទីមួយ នឹងមានពីរនាក់។ អ្នកឈ្នះទីមួយ គឺបុរសដែលមានលិង្គតូចជាងគេ​ ដែលវាស់នឹង ប្រដាប់វាស់នោះ។ ហើយម្នាក់ទៀត នឹងឈ្នះដោយ ការបោះឆ្នោតរបស់សមាជិកជាស្រ្តីៗ របស់គេហទំព័រយើង។ រីឯអ្នកឈ្នះរង្វាន់ទី២ និងទី៣ នឹងទទួលបានក្ដាបញ្ជា អាយផេដ៣។ ថ្ងៃចុងក្រោយ នៃការផ្ញើររូបថតមក គឺថ្ងៃទី៣១ខែមករាខាងមុខ។ ក្នុងពេលបច្ចុប្បន្ន យើងទទួលរូបថត ខ្លះៗហើយ តែយើងកំពុងតែពិនិត្យលើរូបថតទាំងនោះ ថាវាមិនមែនត្រូវបានលួចតាមបណ្ដាញអាំងធើណែតនោះទេ។»

សិចវិទូជនជាតិដាណឺម៉ាកម្នាក់ អ្នកស្រី វីវី ហូលាអង់ដឺរ បានលើកបញ្ជាក់ថា បុរសតែងតែមានកង្វល់ពីប្រវែង និងទំហំ ប្រដាប់ភេទរបស់ខ្លួន ព្រោះវាអាចប៉ះពាល់នឹងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ តាមបទពិសោធន៍របស់អ្នកស្រី  លិង្គបុរសដែល តូចជាងគេ មានប្រវែង១,៥សម នៅពេលវាងើបឡើងរឹង។

យើងមិនដឹងថា តើការប្រលងប្រណាំងប្រជែង អ្នកមានលិង្គតូចនេះ នឹងបើកទូលាយទៅដល់ ប្រទេសក្នុងតំបន់អាស៊ី ឬ យ៉ាងណានោះទេ តែបុរសនៅអ៊ឺរ៉ប មើលទៅទំនងជាមិនអាចបំបែកឯគ្គទកម្មរបស់បុរសនៅអាស៊ីបានទេ បើនិយាយ ពីរឿង«អាប្អូនប្រុសតូច»នេះ៕

---------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...