ផ្ទាំងថ្មអាវកាសមួយដុំធំ នឹងហោះមកជិតផែនដី នៅថ្ងៃនេះ
នៅវេលាយប់ម៉ោង៧ល្ងាច ម៉ោងនៅបារាំង ត្រូវជាម៉ោង១២ រំលងអាធ្រាតនៅកម្ពុជា ផ្ទាំងថ្មអាវកាសនោះ នឹងហោះនៅចម្ងាយប្រមាណជា ៤០ ពាន់គីឡូម៉ែត្រប៉ុណ្ណោះពីផែនដី ឬបើប្រៀបទៅនឹងចម្ងាយរវាងផែនដី និងភពព្រះចន្ទ មានចម្ងាយលើសគ្នាប្រមាណជា១០ដង។ បើគិតពីទីតាំងនៅពេលវាហោះ មកកៀកនឹងផែនដីជាងគេ ផ្ទាំងដុំថ្មនេះ នឹងហោះមកដល់ពេលយប់ នៅពីលើប្រទេស ញ៉ូហ្សេឡេន នៅយប់ថ្ងៃអាទិត្យនេះ ដែលត្រូវនឹងវេលាថ្ងៃត្រង់ នៅប្រទេសកម្ពុជា។
អ្នកវិទ្យាសាស្ត្របានហៅដុំថ្មអាវកាសនោះថា 2014 RC តែគេបានហៅឈ្មោះវាជាទូទៅ ថាជា «ភិតប៊ូល (Pitbull)»។ នៅអំឡុងពេលវាមកជិតផែនដីនេះ យើងនឹងមិនអាចមើលវាឃើញ ដោយប្រើភ្នែកផ្ទាល់នោះឡើយ។ ផ្ទុយទៅវិញ ដោយសារតែផ្ទាំងដុំថ្ម មានទំហំធំគួរសម (11,5គីឡូម៉ែត្រ ជាអង្កត់ផ្ចិត) អ្នកដែលមានកែវយិតវិទ្យាសាស្ត្រធុនមធ្យម នឹងអាចមើលដុំថ្មនេះបាន មិនពិបាកអ្វីទេ។
ដូចជាផ្ទាំងដុំថ្មអាវកាសផ្សេងទៀតដែរ ដុំថ្មអាវកាស 2014 RC [...]