សំនុំរឿងវ៉ាលីយ៉េជាករណី«ឃាតកម្ម»ដ៏រន្ធត់? (បទយកការណ៍ស៊ើបអង្កេត ភាគ២)
អត្ថបទផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣
---------------------------------------------
បទយកការណ៍ភាគទីមួយ មាននៅលើ ខ្សែរភ្ជាប់នៅទីនេះ។
ជនរងគ្រោះឪពុក កូនទាំងប្រាំនាក់ ត្រូវបានគេរកឃើញ ជាប់នៅក្នុងរថយន្ដ៤X៤របស់ខ្លួន ចតត្រាំក្នុងទឹកត្រពាំង ក្នុងបរិវេណដីផ្ទះរបស់គាត់ ប្រមាណជាមួយខែក្រោយពេលបាត់ខ្លួន។ ជាមួយនឹងពាក្យបណ្ដឹង របស់គ្រួសាររបស់លោក ឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) នៅតំបន់ អូត-ពីរ៉េណេ (Hautes-Pyrénées) ក្នុងប្រទេសបារាំង ចៅក្រមស៊ើបអង្កេតមួយរូប ដែលត្រូវបានតែងតាំងអោយទទួលបន្ទុក ក្នុងកិច្ចការនេះ បានចុះទៅប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីបើកកកាយសំនុំរឿងនេះឡើងវិញ។ សមត្ថកិច្ចនគរបាលកម្ពុជា ដែលទំនងជាចង់បិតសំនុំរឿង ក្នុងដំណាក់កាលស៊ើបអង្កេតដំបូងរបស់ខ្លួននោះ [...]