កុំស្មានបងភ្លេច៖ ភាពយន្ដឯកសារ ស្ដីពី«ខ្មែរបាត់បង់តន្ត្រីរ៉ុក»
«កុំស្មានបងភ្លេច» ឬ«Don’t Think I’ve Forgotten» ជាភាពយន្ដឯកសារ ដែលនឹងនាំយើង ឲ្យទៅកាន់ពិភពមួយ ដែលយើងបានភ្លេច នៅក្រោយរយៈពេល ដ៏ខ្លោចផ្សារមួយ៖ នោះគឺឈុតឆាកសម្ដែង នៃតន្ត្រីខ្មែរ នៅចុងទសវត្សន៍ឆ្នាំ៥០ រហូតមកដល់ របបអាវខ្មៅ បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ ដ៏រន្ធត់ខ្លោចផ្សារ នៃទសវត្សន៍ឆ្នាំ៧០។ ភាពយន្ដឯកសារ ដែលផលិតឡើងដោយ ផលិតករជាតិអាមេរិក លោក ចន ភីរ៉ូហ្សី (John Pirozzi) នេះ ជាការរំលឹកឡើងវិញ នូវប្រវត្តិដ៏ស្រងេះស្រងោច នៃតន្ត្រីសម័យខ្មែរ ដែលបានអង្រួនរាជធានីភ្នំពេញ អស់ជាច្រើនទសវត្សន៍ មុននឹងសិល្បតន្ត្រីខ្មែរ ត្រូវបានផ្ដាច់ឫសគល់ទាំងស្រុង រាប់ទាំងអ្នកចម្រៀង តន្ត្រីករ អ្នកនិពន្ធ... ដោយក្រុមខ្មែរក្រហមកុម្មុយនីស។
លោក ភីរ៉ូហ្សី បាននាំមកបង្ហាញ នូវសាក្សីរស់ និងសំណល់ឯកសារជាច្រើន ក្រោយការផុតរលត់ នៃរបបអាណានិគមបារាំង និងពីអ្វីដែលជាសោភ័ណ្ឌភាព ក៏ដូចជាក្ដីសុបិន្ដ របស់ក្រុមយុវវ័យខ្មែរ នាសម័យនោះ។ [...]