ភាពយន្ដ«ពេលត្រូវសារភាព» ចេញផ្សាយស្ពតពាណិជ្ជកម្មខ្លី
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១១ តុលា ២០១៤
- កែប្រែចុងក្រោយ: October 11, 2014
- ប្រធានបទ: សំពត់ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សមិទ្ធិករជាតិបារាំង លោក រ៉េហ្សី វ៉ានីញ៉េ (Régis Wargnier) នឹងបង្ហាញស្នាដៃរបស់លោក នៅលើផ្ទាំងសំពត់ស នាចុងឆ្នាំនេះ (ចេញបញ្ចាំង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤) នូវខ្សែភាពយន្ដដ៏រំជួលចិត្តមួយ ដែលជាប្រវត្តិរឿងដ៏ខ្លោចផ្សារ នៅក្នុងប្រទេសកម្ពុជា នៅក្នុងទស្សវត្តន៍ឆ្នាំ៧០ ជាពិសេសនៅក្នុងអំឡុងនៃការក្ដោបក្ដាប់កាន់អំណាច របស់ក្រុមអាវខ្មៅខ្មែរក្រហម ក្នុងតំបន់ស្រុកស្រែចំការ ចាប់ពីឆ្នាំ១៩៧១មក។
ដកស្រង់ និងកែសម្រួល ចេញពីប្រលោមលោក របស់លោក ហ្វ្រង់ស៊័រ ប៊ីហ្សូ (François Bizot) ដែលបានសរសេរពីជីវប្រវត្តិផ្ទាល់ខ្លួនលោកនោះ ភាពយន្ដរឿង «ពេលត្រូវសារភាព ឬ Le Temps des aveux» បានថតឡើងវិញ ពីជីវិតដ៏រន្ធត់ស្លុតឱរ៉ា របស់ជនជាតិបារាំងមួយរូប ដែលនៅសល់ចុងក្រោយ ក្នុងតំបន់ជនបទនៃប្រទេសកម្ពុជានាសម័យនោះ និងបានរងការចោទប្រកាន់ថា ជារនុកក្នុងនៃភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA របស់អាមេរិក។
សម្ដែងដោយតារាភាពយន្ដបារាំង លោក រ៉ាហ្វាអែល ប៉េសូណាស្ស (Raphaël Personnaz) តួអង្គក្នុងរឿងត្រូវបានក្រុមខ្មែរក្រហម ចាប់ទៅឃុំឃាំង ហើយធ្វើទារុណកម្មនោះផងទៀត។ ភាពយន្ដថ្មីរបស់បារាំងមួយនេះ មានលក្ខណៈសោកសៅមិនខុសគ្នាប៉ុន្មាន ពីភាពយន្ដ«វាលពិឃាត» របស់សមិទ្ធិករជាតិបារាំង-អង់គ្លេស លោក រ៉ូឡង់ ចូហ្វេ (Roland Joffé) ក្នុងផលិតកម្មហូលីវូដ កាលពីជិត៣០ឆ្នាំកន្លងទៅឡើយ។ សូមអញ្ជើញទស្សនាភាពយន្ដនេះ ដែលមានត្រឹមតែជាស្ពតផ្សាយពាណិជ្ជកម្មខ្លី ដូចខាងក្រោម៕