Posts tagged as "Cinéma"

តារា​ភាពយន្ដ​ហូលីវូដ រ៉ូប៊ីន វីល្លៀម ​ធ្វើ​អត្តឃាត​ស្លាប់​ បើ​តាម​អាជ្ញាធរ

តារា​ភាពយន្ដ​ហូលីវូដ រ៉ូប៊ីន វីល្លៀម ​ធ្វើ​អត្តឃាត​ស្លាប់​ បើ​តាម​អាជ្ញាធរ

តារាភាពយន្ដដ៏ល្បី លោក រ៉ូប៊ីន វីល្លៀម (Robin Williams) ត្រូវបានគេរកឃើញស្លាប់ ក្នុងអាយុ៦៣ឆ្នាំ នៅក្នុង​លំនៅ​ដ្ឋាន​របស់លោក ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក កាលពីពាក់រសៀលថ្ងៃចន្ទទី១១ ខែសីហាម្សិលម៉ិញ។ បើតាម​ការ​កត់សម្គាល់នៅនឹងកន្លែង ដោយអាជ្ញាធរបានឲ្យដឹងថា នេះជាករណីធ្វើអត្តឃាត ដោយការអត់ដង្ហើម។


តារាភាពយន្ដដ៏ល្បី លោក រ៉ូប៊ីន វីល្លៀម នៅហូលីវូដ។

តារាភាពយន្ដ - នគរបាលប្រចាំតំបន់បានប្រកាស នៅក្នុងសេចក្ដីថ្លែងព័ត៌មានមួយថា៖ «ករណីមរណភាពដ៏​តក់​ស្លុត​មួយ ត្រូវបានប្រកាសឲ្យដឹង នៅម៉ោង១២និង២នាទី ហើយត្រូវបានកំណត់អត្តសញ្ញាណបាន ជាតារាភាពយន្ដ លោក រ៉ូប៊ីន វីល្លៀម អាយុ៦៣ឆ្នាំ ក្នុងលំនៅដ្ឋាននាក្រុង ទៀប៊ូរ៉ុង [...]

ចិន៖ ម៉ៅ​​រោង​​កុន​​ចំនួន​​បួន​​ទុកឲ្យ​​ខ្លួន​​ឯង ព្រោះ​​«ឈឺ​​ចិត្ត​​ត្បិត​​ពាក្យ​​ស្រី»

ចិន៖ ម៉ៅ​​រោង​​កុន​​ចំនួន​​បួន​​ទុកឲ្យ​​ខ្លួន​​ឯង ព្រោះ​​«ឈឺ​​ចិត្ត​​ត្បិត​​ពាក្យ​​ស្រី»

កាលពី៧ឆ្នាំមុន ជនជាតិចិនរូបនេះ ត្រូវបានសង្សារបស់ខ្លួន «ទាត់ចោល» ហើយរងនឹងពាក្យសម្ដីយ៉ាងជូរចត់ ដោយ​សារតែនៅពេលនោះ នាយគ្មានសមត្ថភាព នឹងទិញសំបុត្រភាពយន្ដសូម្បីតែមួយសន្លឹក ឲ្យនាងចូលទស្សនានោះ។ ពាក្យសម្ដីដ៏ជូចត់នោះ មានជាអាថ៌ថា៖ «បងឯងគ្មានថ្ងៃងើបក្បាលរួចទេ»!


រូបជំនួស បង្ហាញពីបណ្ដាជនចិនផ្អើលចង់ទៅទស្សនាភាពយន្ដចេញថ្មី។ (រូបថត KEYSTONE)

ជីវិត - បុរសពាណិជ្ជករជនជាតិចិន រូបនេះ ដែលសព្វថ្ងៃក្លាយ ជាអ្នកមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភនោះ បានទិញ​«ម៉ៅ»យកកៅអីរោងភាពយន្ដ ចំនួន៤ នៅក្នុងរដ្ឋធានីប៉េកាំង នៅក្នុងឱកាសនៃការចេញបញ្ចាំង​ភាពយន្ដអាមេរិក​ដ៏​ល្បី នៃរឿង «ម៉ាស៊ីនបំលែងខ្លួន (Transformers) វគ្គ៤» នៅថ្ងៃសុក្រម្សិលម៉ិញនេះ។ [...]

អ្នក​កាសែត​ម្នាក់​ រត់​ចូល​ក្នុង​«សំពត់»​តារា នៅ​មហោស្រព​ភាពយន្ដ​កាន

អ្នក​កាសែត​ម្នាក់​ រត់​ចូល​ក្នុង​«សំពត់»​តារា នៅ​មហោស្រព​ភាពយន្ដ​កាន

នៅមហោស្រពភាពយន្ដអន្តរជាតិ នៃទីក្រុង កាន (Cannes) នាតំបន់ឆ្នេរសមុទ្រប៉ែកខាងត្បូងប្រទេសបារាំង អ្នក​ការសែតមួយ​រូបជាតិអ៊ុយក្រែន អាយុ២៦ឆ្នាំ បានហក់ឆ្លងកាត់របាំង ចូលទៅក្រាបក្រោមសំពត់រ៉ូបអូសដី ដើម្បីចាប់​ជើង​របស់​តារាភាពយន្ដ​អាមេរិកាំង នាង អាមេរីខើ ហ្វេរ៉េរ៉ា (America Ferrera)។


យុវជនចង់ល្បី រត់ត្បុលចូលក្នុងសំពត់របស់តារា។ (រូបថត Getty Images)

-------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៦ ឧសភា ២០១៤
-------------------------------

មហោស្រពភាពយន្ដ - ល្ងាចថ្ងៃសុក្រទី១៦ ខែឧសភានេះ នៅពេលដែលតារាល្បីៗ [...]

យក​កូន​ឲ្យ​ដើរ​តួ​ក្នុង​ឈុត​ឆាក កាត់​ត​ដូច​ភាពយន្ដ​មែន​ទែន (vdo)

យក​កូន​ឲ្យ​ដើរ​តួ​ក្នុង​ឈុត​ឆាក កាត់​ត​ដូច​ភាពយន្ដ​មែន​ទែន (vdo)

ឈុតឆាកអេហ្វេ - បន្ទាប់ពីលោកបានធ្វើឲ្យគេនិយាយពីលោក កាលពីខែមីនាកន្លងមកនោះ អ្នកជំនាញខាង​ដាក់​រូបភាពពិសេសៗ របស់ផលិតកម្ម ឌ្រីមវើក ដ៏ល្បីល្បាញរបស់ហូលីវូដ បានបង្ហាញវីដេអូរបស់លោកមកជាថ្មី ជាមួយ​នឹងឈុតឆាក ដែលដាក់ឈ្មោះថា «ឈុតសម្ដែងរបស់កុមារ (Action Movie Kid)»។

វីដេអូខាងក្រោមនេះ ត្រូវបានបង្ហោះនៅថ្ងៃទី១៩ ខែមេសា ដោយយកឈុតឆាកមួយ នៃការចាកចេញទៅរៀន​របស់​កូនរបសលោក ... តែផ្ទុយទៅវិញ បន្ទាប់ពីបានបើកទ្វាចេញទៅ កូនរបស់លោកបែរជាហោះទៅក្នុង​លំហរទទេរ​មួយ​ទៅវិញ។

ផូល វ័កឃ័រ តារា​ភាពយន្ដ​ល្បី​ក្នុង​«Fast and Furious» ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្ដ

ផូល វ័កឃ័រ តារា​ភាពយន្ដ​ល្បី​ក្នុង​«Fast and Furious» ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្ដ

ដំណឹងដែលធ្វើឲ្យពិភពភាពយន្ដរន្ធត់ នៅថ្ងៃអាទិត្យទី០១ខែធ្នូនេះ បានធ្លាក់ឲ្យដឹងពីមរណភាព​របស់តារាភាពយន្ដ​មួយរូប ដែលធ្លាប់សម្ដែង និងមានឈ្មោះបោះសម្លេងនៅលើផ្ទាំងសំពត់ស នៃកម្រងរឿង «Fast and Furious (ល្បឿន​និងកំហឹង)»។ លោក ផូល វ័កឃ័រ (Paul Walker) តារាភាពយន្ដរបស់អាមេរិក អាយុ ៤០ឆ្នាំ ត្រូវបានគេ​ឃើញស្លាប់ នៅក្នុង​គ្រោះថ្នាក់រថយន្ដដ៏សោកសៅមួយ នៅក្បែរក្រុងឡូអេនជឺឡេស សហរដ្ឋអាមេរិក។


លោក ផូល វ័កឃ័រ តារាភាពយន្ដរបស់អាេមរិក អាយុ ៤០ឆ្នាំ បានស្លាប់នៅក្នុងគ្រោះថ្នាក់រថយន្ដ។ (រូបថត Ferdaus Shamim/WireImage)

តារាភាពយន្ដ - ភ្នាក់ងាររបស់តារាភាពយន្ដ បានសរសេរនៅលើទំព័រផ្លូវការ ហ្វេសប៊ុកនិងទ្វីសធើរ របស់តារា​យ៉ាង​ដូច្នេះថា «ជារឿងមួយដ៏សោកសៅជាទីបំផុត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...