Posts tagged as "Cinéma"

កុំ​ស្មាន​បង​ភ្លេច៖ ភាពយន្ដ​ឯកសារ ស្ដី​ពី​«ខ្មែរ​បាត់​បង់​តន្ត្រី​រ៉ុក»

«កុំស្មានបងភ្លេច» ឬ«Don’t Think I’ve Forgotten» ជាភាពយន្ដឯកសារ ដែលនឹងនាំយើង ឲ្យទៅកាន់ពិភពមួយ ដែល​យើងបានភ្លេច នៅក្រោយរយៈពេល ដ៏ខ្លោចផ្សារមួយ៖ នោះគឺឈុតឆាកសម្ដែង នៃតន្ត្រីខ្មែរ នៅចុងទសវត្សន៍ឆ្នាំ៥០ រហូត​មកដល់ របបអាវខ្មៅ បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ ដ៏រន្ធត់ខ្លោចផ្សារ នៃទសវត្សន៍ឆ្នាំ៧០។ ភាពយន្ដឯកសារ ដែលផលិត​ឡើង​​ដោយ ផលិតករជាតិអាមេរិក លោក ចន ភីរ៉ូហ្សី (John Pirozzi)  នេះ ជាការរំលឹកឡើងវិញ នូវប្រវត្តិដ៏​ស្រងេះ​ស្រងោច នៃតន្ត្រីសម័យខ្មែរ ដែលបានអង្រួនរាជធានីភ្នំពេញ អស់ជាច្រើនទសវត្សន៍ មុននឹងសិល្បតន្ត្រីខ្មែរ ត្រូវបាន​ផ្ដាច់​ឫសគល់ទាំងស្រុង រាប់ទាំងអ្នកចម្រៀង តន្ត្រីករ អ្នកនិពន្ធ... ដោយក្រុមខ្មែរក្រហមកុម្មុយនីស។

លោក ភីរ៉ូហ្សី បាននាំមកបង្ហាញ នូវសាក្សីរស់ និងសំណល់ឯកសារជាច្រើន ក្រោយការផុតរលត់ នៃរបបអាណានិគម​បារាំង និងពីអ្វីដែលជាសោភ័ណ្ឌភាព ក៏ដូចជាក្ដីសុបិន្ដ របស់ក្រុមយុវវ័យខ្មែរ នាសម័យនោះ។ [...]

រក​ឃើញ​សព​តារា​ស្រី​ម៉ិចស៊ិច​ម្នាក់ ក្នុង​ធុង​ផ្ទុក​ទឹក​ផឹក ក្រោយ​ពី​បាត់​ខ្លួន​ជិត​មួយ​ឆ្នាំ

រក​ឃើញ​សព​តារា​ស្រី​ម៉ិចស៊ិច​ម្នាក់ ក្នុង​ធុង​ផ្ទុក​ទឹក​ផឹក ក្រោយ​ពី​បាត់​ខ្លួន​ជិត​មួយ​ឆ្នាំ

តារា​សម្តែង​ម៉ិចស៊ិចកូ ដែល​គេ​ទើប​នឹង​ប្រទះ​ឃើញ​សាក​សព​នៅ​ក្នុង​ទឹក មាន​ឈ្មោះ​ថា កាមិន យ៉ារីរ៉ា ណូរីកា អេស្ពាហ្សា (Carmen Yarira Noriega Esparza) អាយុ ២៧ ឆ្នាំ។ នាង​បាន​បាត់​ខ្លួន​ចុង​ក្រោយ​នៅ​ខែ​កុម្ភៈ កាល​ពី​ឆ្នាំ​មុន។ នាង អេស្ពាហ្សា ធ្លាប់​ជា​និស្សិត ដែល​បាន​​បញ្ចប់​ការ​សិក្សា​ផ្នែក​ចិត្ត​វិទ្យា​រួច​ហើយ។

ការរក​ឃើញ​សាក​សព​របស់​នាង អេស្ពាហ្សា បាន​ធ្វើ​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​របស់​នាង មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​កន្លង​មក​ទាំង​មិត្ត​ភក្តិ ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​នាង មាន​ការ​បារម្ភ​និង​ភ័យ​ខ្លាច​ថា នាង​ត្រូវ​បាន​គេ​ចាប់​ជំរិត ដោយ​ក្រុម​ឈ្មួញ​ជួញ​ដូរ​មនុស្ស យក​នាង​ទៅ​លក់ ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ ហើយ​ពួក​គេ​តែង​តែ​ធ្វើការ​ប្រកាស​រក​នាង។

មិនមែនមានតែញាតិមិត្តរបស់តារាស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែការភ្ញាក់ផ្អើល ក៏បានកើតមានយ៉ាងខ្លាំងដែរ [...]

ភាពយន្ដ​«ពេល​ត្រូវ​សារភាព» ចេញ​ផ្សាយ​ស្ពត​ពាណិជ្ជកម្ម​ខ្លី

ភាពយន្ដ​«ពេល​ត្រូវ​សារភាព» ចេញ​ផ្សាយ​ស្ពត​ពាណិជ្ជកម្ម​ខ្លី

សមិទ្ធិករជាតិបារាំង លោក រ៉េហ្សី វ៉ានីញ៉េ (Régis Wargnier) នឹង​បង្ហាញ​ស្នាដៃ​របស់​លោក នៅ​លើ​ផ្ទាំង​សំពត់​ស នា​ចុង​ឆ្នាំ​នេះ (ចេញ​បញ្ចាំង នៅ​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៤) នូវ​ខ្សែ​ភាពយន្ដ​ដ៏​រំជួល​ចិត្ត​មួយ ដែល​ជា​ប្រវត្តិ​រឿង​ដ៏​ខ្លោចផ្សារ នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ទស្សវត្តន៍​ឆ្នាំ៧០ ជា​ពិសេស​នៅ​ក្នុង​អំឡុង​នៃ​ការ​ក្ដោប​ក្ដាប់​កាន់​អំណាច របស់​ក្រុម​អាវ​ខ្មៅ​ខ្មែរ​ក្រហម ក្នុង​តំបន់​ស្រុក​ស្រែ​ចំការ ចាប់​ពី​ឆ្នាំ១៩៧១​មក។

ដកស្រង់ និង​កែ​សម្រួល ចេញ​ពី​ប្រលោមលោក របស់​លោក ហ្វ្រង់ស៊័រ ប៊ីហ្សូ (François Bizot) ដែល​បាន​សរសេរ​ពី​ជីវប្រវត្តិ​ផ្ទាល់​ខ្លួន​លោក​នោះ ភាពយន្ដ​រឿង «ពេល​ត្រូវ​សារភាព ឬ Le Temps des aveux» បាន​ថត​ឡើង​វិញ ពី​ជីវិត​ដ៏​រន្ធត់​ស្លុត​ឱរ៉ា របស់​ជនជាតិ​បារាំង​មួយ​រូប ដែល​នៅ​សល់​ចុង​ក្រោយ ក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា​នា​សម័យ​នោះ [...]

តើ​អាពាហ៍ពិពាហ៍​របស់​តារា​ហូលីវូដ ហ្សក ឃ្លូនី នៅ​ក្រុង វើនីស អស់​តម្លែ​ប៉ុន្មាន?

តើ​អាពាហ៍ពិពាហ៍​របស់​តារា​ហូលីវូដ ហ្សក ឃ្លូនី នៅ​ក្រុង វើនីស អស់​តម្លែ​ប៉ុន្មាន?

នៅក្នុងស្បោងអំណោយ ដែល​សាមី​ដើម​ការ បាន​ផ្ដល់​ទៅ​ឲ្យ​ភ្ញៀវ​ចូលរួម​ជា​កិត្តិយស មាន​ក្រដាស​មួយ​សន្លឹក បាន​សរសេរ​ជា​អាថ៌​ថា៖ «យើង​ខ្ញុំ​ទាំង​ពីរ​នាក់ មាន​សេចក្ដី​ត្រេកអរ សប្បាយ​រីករាយ​ណាស់ នឹង​វត្តមាន​របស់​លោក​អ្នក នៅ​ទីនេះ។ លោក​អ្នក​បាន​ធ្វើដំណើរ​មក​ពី​ចំងាយ ហើយ​យើង​ចង់​តបស្នង នូវ​ទឹក​ចិត្ត​នេះ​របស់​លោក​អ្នក។»

លោក ហ្សក ឃ្លូនី (George Clooney) និងនាង អាម៉ាល់ អាឡាមូឌីន (Amal Alamuddin ជាជនជាតិលីបង់) បាន​ដឹក​ដៃគ្នា​ប្រកាសរួមរស់ជាផ្លូវការ ក្នុង​អាពាហ៍ពិពាហ៍​ដ៏​អធិក​អធម​មួយ កាលពីចុងសប្ដាហ៍កន្លងទៅ នា​ទីក្រុង​វើនីស ដែល​​ជាទីក្រុងបណ្ដែតទឹកដ៏ល្បី របស់ប្រទេសអ៊ីតាលី។​ ជាមួយនឹងការរៀបចំ សម្រាប់​រយៈ​ពេល​៤ថ្ងៃ ប្រកប​ដោយ​ភាពមនោរម្យ​ និងមានការចូលរួម ដោយក្រុមតារា វរៈជនល្បីៗ ផងនោះ សំនួរ​ជា​ច្រើន​បាន​ចោទ​ឡើង ចង់​ដឹង​ថា តើកម្មវិធីបែបនេះ ត្រូវចំណាយអស់ទ្រព្យធនប៉ុន្មាន។

សារព័ត៌មាន [...]

តារា​«ធ្មេញ​ដែក» ក្នុង​ភាពយន្ដ​«០០៧» បាន​លា​ចាក​លោក ក្នុង​អាយុ​៧៤​ឆ្នាំ (vdo)

តារា​«ធ្មេញ​ដែក» ក្នុង​ភាពយន្ដ​«០០៧» បាន​លា​ចាក​លោក ក្នុង​អាយុ​៧៤​ឆ្នាំ (vdo)

ពិភពភាពយន្ដ បានស្គាល់តារាភាពយន្ដរូបនេះ តាមរយៈទម្រង់មុខរបស់លោក ដែលមានលក្ខណៈ​ដូច​«ត្រី​ឆ្លាម» ហើយអាចឲ្យគេសម្គាល់បាន តាមរយៈការសម្ដែង ជាតួចិត្តអាក្រក់ជាច្រើន។ តួអង្គដែលបានធ្វើ​ឲ្យ​លោក​ល្បី​ខ្លាំង រហូតជាប់ចំណាត់ថ្នាក់ពិភពលោកនោះ នៅក្នុងការសម្ដែងជាតួ«ធ្មេញដែក» ក្នុងភាពយន្ដ​ហូលីវូដ ០០៧។ លោកមានឈ្មោះថា រីឆាដ ឃែល (Richard Kiel)។

លោក ឃែល បានលាចាកលោក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤នេះ ក្នុងអាយុ៧៤ឆ្នាំ ក្នុងមន្ទីរពេទ្យ ស៊ាំង​អាញ៉ែស (Saint-Agnes) នៃទីក្រុង ហ្វ្រេណូ (Fresno) ផ្នែកកណ្ដាលនៃរដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក។

មានកំណើតនៅក្នុងក្រុង ឌីទ្រ័រ (Detroit) រដ្ឋមឈឺហ្គែន (Michigan) តារាភាពយន្ដ រីឆាដ ឃែល មាន​កំពស់​ខ្ពស់ដាច់គេ រហូតដល់ទៅ ២,១៨ម៉ែត្រ។ ដោយសារតែហេតុនេះហើយ ទើបសមិទ្ធិករភាពយន្ដជាច្រើន តែង​តែនឹក​ឃើញ​ដល់លោក នៅពេលដែលគេចង់រកតួសម្ដែងណាមួយ ដែលមានលក្ខណៈពិសេស ឬយកមក​ធ្វើជាតួចិត្តអាក្រក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...