ខឹងប្តីចោទថាមានប្រុសថ្មី លោតពីលើផ្ទះជាន់ទីពីរសម្លាប់ខ្លួន
ស្រ្តីរងគ្រោះ ត្រូវបាគេស្គាល់ថា ឈ្មោះ ឃិន រដ្ឋា អាយុ២៥ឆ្នាំ បច្ចុប្បន្នជាបុគ្គលិក នៅក្រុមហ៊ុនផែស្ងួតមួយឈ្មោះ ភេង ឡាយ ផ្នែកជំនួយការ។ ស្រ្តីរងគ្រោះ រស់នៅបន្ទប់ជួល ជាមួយស្វាមី ផ្ទះលេខ១២១ ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមសម្តីអ្នករស់នៅបន្ទប់ជួលជាប់គ្នានេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញប្តីប្រពន្ធមួយគូខាងលើ ឈ្លោះប្រកែកគ្នាខ្លាំងៗ លឺដល់អ្នកជិតខាង។
អ្នកជិតខាងបន្ថែមទៀតថា លឺសម្លេងភាគីស្វាមី ឈ្មោះ ថារី អាយុ៣០ឆ្នាំ ស្រែកខ្លាំងថាឲ្យប្រពន្ធ ចោទប្រកាន់ថា នាងមានអ្នកផ្សេង ក្រៅពីខ្លួន។ ស្រ្តីរងគ្រោះជាប្រពន្ធ បានអះអាងបដិសេធថា នាងមិនបានធ្វើអ្វី ដូចដែលស្វាមីចោទប្រកាន់នោះទេ។ ជម្លោះគ្រួសារនេះ ត្រូវបានអ្នកជិតខាងលឺ តាំងពីម៉ោង១៩ល្ងាច ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ រហូតដល់ម៉ោង ២៣យប់ថ្ងៃដដែល ទើបស្ងាត់។
ក្រោយពីស្ងាត់ជម្លោះ អ្នកជិតខាងគិតថា [...]