«Major Cineplex» រោងភាពយន្ត 4DX ចាប់ផ្តើមបើកទ្វានៅកម្ពុជា
«Major Cineplex» ជារោងភាពយន្តមួយ ដែលទើបនឹងតម្លើងរួចរាល់ និងទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា បានបើកដំណើរហើយ នៅក្នុងផ្សារទំនើបរបស់ជប៉ុន អ៊ីអនម៉ល ដែលកន្លងមក ទាល់តែតាមបណ្ដាប្រទេស ដែលមានវិស័យភាពយន្តរីកចម្រើនខ្លាំង ទើបគេឃើញមានរោងកុន ដែលមានកម្រិតស្ដង់ដារបែបនេះ។
នេះជារូបបង្ហាញ ពីបច្ចេកវិទ្យា 4DX នៃការបញ្ចាំងភាពយន្ដ។ (រូបថត ឯកសារ)
ភាពយន្ត - រោងភាពយន្តបំពេញដោយបច្ចេកវិទ្យាទំនើប ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ត្រូវបានបើកឲ្យដំណើរការហើយ។ រោងភាពយន្ត ដែលទើបមានលើកដំបូងនៅកម្ពុជានេះ មានឈ្មោះថា«Major Cineplex» ដែលធ្វើអោយកម្ពុជា ក្លាយជាប្រទេសមានរោងកុនទំនើបលំដាប់ទី ២ ប្រចាំតំបន់ បន្ទាប់ពីប្រទេសថៃ ។
[...]