«Major Cineplex» រោង​ភាពយន្ត 4DX ចាប់​ផ្តើម​បើក​ទ្វា​នៅ​កម្ពុជា

«Major Cineplex» ជារោងភាពយន្តមួយ ដែលទើបនឹងតម្លើងរួចរាល់ និងទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា បាន​បើកដំណើរហើយ នៅក្នុងផ្សារទំនើបរបស់ជប៉ុន អ៊ីអនម៉ល ដែលកន្លងមក ទាល់តែតាមបណ្ដាប្រទេស ដែល​មាន​វិស័យភាពយន្តរីកចម្រើនខ្លាំង ទើបគេឃើញមានរោងកុន ដែលមានកម្រិតស្ដង់ដារបែបនេះ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ កក្តដា ២០១៤
  • កែប្រែចុងក្រោយ: July 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«Major Cineplex» ជារោងភាពយន្តមួយ ដែលទើបនឹងតម្លើងរួចរាល់ និងទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា បាន​បើកដំណើរហើយ នៅក្នុងផ្សារទំនើបរបស់ជប៉ុន អ៊ីអនម៉ល ដែលកន្លងមក ទាល់តែតាមបណ្ដាប្រទេស ដែល​មាន​វិស័យភាពយន្តរីកចម្រើនខ្លាំង ទើបគេឃើញមានរោងកុន ដែលមានកម្រិតស្ដង់ដារបែបនេះ។


នេះជារូបបង្ហាញ ពីបច្ចេកវិទ្យា 4DX នៃការបញ្ចាំងភាពយន្ដ។ (រូបថត ឯកសារ)

ភាពយន្ត - រោងភាពយន្តបំពេញដោយបច្ចេកវិទ្យាទំនើប ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ត្រូវបានបើក​ឲ្យ​ដំណើរការ​ហើយ។ រោងភាពយន្ត ដែលទើបមានលើកដំបូងនៅកម្ពុជានេះ មានឈ្មោះថា«Major Cineplex» ដែល​ធ្វើអោយកម្ពុជា ក្លាយជាប្រទេសមានរោងកុនទំនើបលំដាប់ទី ២ ប្រចាំតំបន់ បន្ទាប់ពីប្រទេសថៃ ។

ចំណាយប្រាក់វិនិយោគប្រមាណ៥លានដុល្លារ និងស្ថិតក្រោមកិច្ចសហការរវាង Platinum Cineplex កម្ពុជា និង Cineplex Group ប្រទេសថៃនោះ រោងភាពយន្តនឹងចាប់ផ្ដើមបើកទ្វារបស់ខ្លួន ជាមួយនឹងភាពយន្ដថ្មីមួយ របស់​អាមេរិក រឿង «Transformer 4» ដោយប្រើបច្ចេកវិទ្យាបញ្ចាំង 4DX ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត បង្កើតឡើងដោយប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗកន្លងមក។ បច្ចេកវិទ្យានេះ នឹងជួយឱ្យអ្នកទស្សនា មាន​អារម្មណ៍ដូចបាន​ប៉ះ​ដោយផ្ទាល់ និងដឹងដោយញាណ នូវអ្វីដែលពួកគេបានឃើញនៅក្នុងអេក្រង់។

គេជឿជាក់ថា វត្តមានរបស់ Major Cineplex នេះ នឹងអាចធ្វើឱ្យវិស័យភាពយន្ត នៅក្នុងប្រទេសប្រទេសកម្ពុជា​កាន់​តែមានភាពរីកចម្រើនជាងមុន ដើម្បីតម្រូវការ​ក្នុងការចាក់បញ្ចាំង និងបំរើអារម្មណ៍ទស្សនិកជន។

រោងភាពយន្ត Major Cineplex នេះស្ថិតនៅជាន់ទី២ ក្នុងផ្សារទំនើប អ៊ីអនម៉ល។  រោងភាពយន្តនេះ មាន៧បន្ទប់ ធំតូចខុសៗគ្នា ដោយបន្ទប់VIPផ្ទុកមនុស្សបាន៤០នាក់ និងបន្ទប់ខ្លះទៀត ដាក់អ្នកទស្សនាបានជាង៣០០នាក់។ សរុបចំនួនអ្នកទស្សនាទាំង៧បន្ទប់ គឺ១៦០០នាក់។

បើតាមលោក ជី សិលា អគ្គនាយកក្រុមហ៊ុនសប្បាយ និងជាម្ចាស់ភាគហ៊ុនប្រចាំរោងកុន Major Cineplex ប្រាប់​ក្រុមអ្នកសារព័ត៌មានថា នៅលើពិភពលោក មានរោងភាពយន្តទំនើបបែបនេះ តែប្រមាណជា២០ប្រទេសប៉ុណ្ណោះ។ លោកបន្តថា ភាពអស្ចារ្យរបស់វា គឺមានក្លិន និងធ្វើឱ្យអ្នកទស្សនាប៉ះដោយផ្ទាល់ នូវស្ថានភាពទាំងឡាយដូចជាខ្យល់ ភ្លៀង សរសៃសក់វ័ធ និងលក្ខណៈផ្សេងៗទៀត ដែលនៅលើអេក្រង់បានបង្ហាញ។ លោកបន្តថា តម្លៃសំបុត្រទស្សនា​មានតម្លៃពី៤ទៅ១២ដុល្លារ អាស្រ័យតាមប្រភេទរឿង និងតាមការជម្រើសបន្ទប់ធម្មតា ឬVIP តែលោកយល់ថា រោង​ភាពយន្តនឹងមានការចាប់អារម្មណ៍ច្រើនដដែល ពីភ្ញៀវក្នុងស្រុក បើទោះជាតម្លៃនោះខ្ពស់គួរសម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...