សេង សូណា អស់​ប្រជាប្រិយ​ក្នុង​ស្រុក ព្រោះ​ដើម​ទ្រូង​ដ៏​ទ្រលុក​ទ្រលន់?

ជាមួយភាពស៊ិចស៊ី និងដើមទ្រូងដ៏ទ្រលុកទ្រលន់ កញ្ញា សេង សូណា ហាក់ឡើងកូដខ្លាំងជាងមុន បើទោះជាមាន​ការរិះគន់ ពីសំណាក់មហាជនខ្មែរក៏ដោយ។ ក៏ប៉ុន្តែភាពយន្ត ដែលនាងបានឆក់ឱកាស បានចូលរួមសម្តែងនោះ មាន​តែក្នុងផលិតកម្មក្រៅស្រុកប៉ុណ្ណោះ ចំណែកទីផ្សារក្នុងស្រុក មិនសូវឃើញវត្តមានសម្តែងរបស់នាងឡើយ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាមួយភាពស៊ិចស៊ី និងដើមទ្រូងដ៏ទ្រលុកទ្រលន់ កញ្ញា សេង សូណា ហាក់ឡើងកូដខ្លាំងជាងមុន បើទោះជាមាន​ការរិះគន់ ពីសំណាក់មហាជនខ្មែរក៏ដោយ។ ក៏ប៉ុន្តែភាពយន្ត ដែលនាងបានឆក់ឱកាស បានចូលរួមសម្តែងនោះ មាន​តែក្នុងផលិតកម្មក្រៅស្រុកប៉ុណ្ណោះ ចំណែកទីផ្សារក្នុងស្រុក មិនសូវឃើញវត្តមានសម្តែងរបស់នាងឡើយ។


រូបថតបង្ហាញគល់សុដន់ របស់កញ្ញា សេង សូណា នៅតាមបណ្ដាញសង្គម។

តារា - ថ្មីៗនេះ តារាសម្តែងស្រីល្បីឈ្មោះ ខាងបញ្ចេញស្ទីលស៊ិចស៊ី កញ្ញា សេង សូណា ទើបតែផលិតកម្មមកពី​ក្រៅ​ប្រទេសមួយ ផ្តល់ឱកាសឱ្យនាងបានចូលរួមសម្តែង ក្នុងរឿង«ហនុមាន» ក្នុងតំណែងជាតារាស្រីស៊ិចស៊ីម្នាក់ បន្ទាប់ពី​នាងទើបតែថតបញ្ចប់ ឱ្យផលិតកម្មបរទេសមួយដែរនោះ គឺរឿង«ឆ្នាំវក»។ ក្រៅពីនេះ ចុងឆ្នាំ២០១៤ ខាងមុននេះ នាង​គ្រោងក៏នឹងចេញទៅច្រៀងរាំ លើកទី១របស់ខ្លួន នៅលើទឹកដីសហរដ្ឋអាមេរិកផងដែរ។

មួយរយៈចុងក្រោយនេះ ក្រោយពីនាងលេចមុខចេញសារជាថ្មី ជាមួយនឹងភាព​ស៊ិចស៊ី​លេចលើ​លេចក្រោម កញ្ញា សេង សូណា ហាក់ទទួលបានការចាប់អារម្មណ៍ពីបណ្តាម្ចាស់ផលិតកម្ម ប៉ុន្តែមានតែទីផ្សារភាពយន្ត​របស់បរទេស​ប៉ុណ្ណោះ ដែលអញ្ចើញឱ្យនាងទៅសម្តែង។ រីទីផ្សារក្នុងស្រុកវិញ កញ្ញាស្ទើតែបាត់មុខបាត់មាត់ទាំងស្រុងតែម្តង។ តើមូលហេតុ ដែលកញ្ញាមិនមានវត្តមានសម្តែងភាពយន្ត ឬការ៉ាអូខេក្នុងប្រទេស ដោយសារតែកញ្ញាក្លាហានពេក ក្នុងការបញ្ចេញគល់សុដន់ដោយមិនញញើត និងកាយវិការឈុតស្នេហារោលរាល ទើបធ្វើឱ្យម្ចាស់​ផលិតកម្មស្រុក សាញមិនហ៊ានហៅថតសម្តែង?

អាចដែរ ព្រោះអីម្ចាស់ផលិតក្នុងស្រុកមួយចំនួន គេបារម្ភថា នៅពេលដែលរឿងចាក់បញ្ចាំងហើយ ព្រោះតែ​ភាព​ស៊ិចស៊ីបញ្ចេញគល់សុដន់ដ៏ធំសម្បើមរបស់នាង ធ្វើឱ្យទស្សនិកជនរិះគន់ មិនទស្សនា ហើយអ្វីដែលគេបារម្ភ​ជាង​នេះទៅទៀតនោះ គឺខ្លាចក្រសួងវប្បធម៌ហាមមិនឱ្យចាក់ផ្សាយ ដែលធ្វើឱ្យគេមានការខាតបង់។

មតិយល់ឃើញមួយចំនួន របស់ទស្សនិកជនបានលើកឡើងដែរថា ការដែរកញ្ញា មិនមានវត្តមាន​សម្តែងភាពយន្ត​ក្នុងស្រុក ព្រោះតែកញ្ញាចូលចិត្តសម្ញែងដើមទ្រូងដ៏មូលក្លំខ្លាំងពេក ដោយមិនញញើតភ្នែកទស្សនិកជន និងមិន​គិត​ពីវប្បធម៌ស្រគត់ស្រគំរបស់ខ្មែរ។

ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ និងទំនងជាបានទទួលការរិះគន់មិនសំចៃមាត់ពីមហាជន និងអ្នកអភិរក្សច្រើន​ពេកនោះ តារាយ៉េៗរូបនេះបានកែប្រែការបង្ហាញខ្លួនជាសាធារណៈ ដោយមានការស្លៀកពាក់ជិតជាងមុន ហើយ​បានប្រកែកជាច្រើនដង នូវទង្វើរបស់ខ្លួន ថាមិនប៉ះពាល់ដល់វប្បធម៌របស់ខ្មែរនោះទេ។ តែទោះជាយ៉ាងនេះក្តី ទី​ផ្សារ​សម្តែងក្នុងស្រុករបស់នាង នៅតែមិនទាន់លេចលឺថា ត្រូវបានតារារូបស្រស់ ឈោងចាប់អោបក្រសោបបាន​នៅ​ឡើយ៕

រូបជាច្រើនទៀត របស់កញ្ញា សេង សូណា ដែលផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក ព្រោងព្រាត៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...