Posts tagged as "Facebook"

ចក់ សុភាព៖ ការ​រិត​ត្បិត​ព័ត៌មាន ជំរុញ​ឲ្យ​ពលរដ្ឋ​ប្រើ​ហ្វេសប៊ុក​ច្រើន

ចក់ សុភាព៖ ការ​រិត​ត្បិត​ព័ត៌មាន ជំរុញ​ឲ្យ​ពលរដ្ឋ​ប្រើ​ហ្វេសប៊ុក​ច្រើន

រដ្ឋាភិបាលកម្ពុជា បានបង្ហាញគោលជំហរជាថ្មីថា នឹងបន្តអនុញ្ញាត និងគាំទ្រឲ្យបណ្តាញសង្គម (ហ្វេសប៊ុក) បន្ត​ប្រើប្រាស់ជាធម្មតា បើទោះអ្នកប្រើហ្វេសប៊ុកមួយចំនួន បានបង្កបញ្ហាខ្លះៗ ដែលប៉ះពាល់ដល់តម្លៃសង្គមក៏ដោយ។ ជាគោលជំហរដែលទទួលបានការស្វាគមន៍ ពីក្រុមអង្គការសមាគម ដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស តែមតិ​មួយ​ចំនួនបានរិះគន់ថា ការជំរុញឲ្យពលរដ្ឋប្រើងាកមកប្រើ បណ្ដាញសង្គមហ្វេសប៊ុកច្រើននោះ គឺដោយសារតែ​ប្រទេស​កម្ពុជា នៅមានការរិតត្បិតខាងព័ត៌មាននៅឡើយ។


ទំព័រហ្វេសប៊ុក របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារិទ្។ (រូបថតផ្ដិតពីហ្វេសប៊ុក)

សិទ្ធិ - នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព [...]

Peypey dy ហែក​កេរ្ត៍ ពេជ្រ សោភា ថា​«ពូកែ​និយាយ​ដើម​គេ» (vdo)

Peypey dy ហែក​កេរ្ត៍ ពេជ្រ សោភា ថា​«ពូកែ​និយាយ​ដើម​គេ» (vdo)

ពាក្យមួយឃ្លា «មកជ្រកក្រោមផ្ទះខ្ញុំ កុំសម្តីខ្លាំងដាក់ម្ចាស់ផ្ទះ» ជាពាក្យសម្តីរបស់តារាហ្វេសប៊ុកល្បីល្បាញមួយរូប ថ្លែង​នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា Peypey dy ដោយបានចោទប្រកាន់ថា នេះជាពាក្យសម្តីរបស់​តារា​ចម្រៀង​​ស្រីល្បីមួយរូប របស់ផលិតកម្មហង្សមាស។ ដោយសារតែពាក្យ«និយាយដើម»នេះហើយ  ដែលធ្វើឲ្យ Peypey dy ដកខ្លួនចេញពីផ្ទះរបស់ កញ្ញា ពេជ្រ សោភា។ នេះបើតាមវីដេអូមួយ ដែលដាក់បង្ហោះតាមហ្វេសប៊ុក ហើយបង្ហាញ​សារធារណជនឲ្យ​ដឹង​នាថ្ងៃ២៧ ខែមីនាឆ្នាំ២០១៤នេះ។


តារាហ្វេសប៊ុក Peypey dy និងតារាចម្រៀងល្បី ពេជ្រ សោភា។ (រូបថត ហ្វេសប៊ុក)

តារា - Peypey Dy និយាយថា៖ «បងនិយាយដើមខ្ញុំហើយ ថែមទាំងគម្រាមគេកុំឲ្យប្រាប់ខ្ញុំ [...]

ហ្វេសប៊ុក ហ៊ុន សែន ចោទ​​បក្ស​ប្រឆាំង ថា​មាន​«និន្នាការ​ក្រហម»

ហ្វេសប៊ុក ហ៊ុន សែន ចោទ​​បក្ស​ប្រឆាំង ថា​មាន​«និន្នាការ​ក្រហម»

ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ នេះ ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister បានសរសេរនៅក្នុងទំព័ររបស់ខ្លួន ដែលក្នុងន័យចោទប្រកាន់ ទៅលើគណបក្សប្រឆាំង ក្នុងពេលធ្វើបាតុកម្ម​កន្លង​មក ថាជានយោបាយដែលនាំឲ្យខ្មែរបែកបាក់ ហើយថានោះជានយោបាយដែលមាន«និន្នាកាក្រហម»។


រូបភាពអមដោយសំណេរ ដែលរិះគន់គណបក្សប្រឆាំង ថាធ្វើនយោបាយមាន«និន្នាកាក្រហម»។ (រូបថតផ្ដិត​ពី​ហ្វេសប៊ុក)

នយោបាយកម្ពុជា - ក្នុងទំព័រហ្វេសប៊ុកមួយ ដែលមានអ្នកតាមដាន និងចូលចិត្តប្រមាណ ពីរសែននាក់  និងដែល​គេជឿជាក់ថា ទំព័ររបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននោះ បានសរសេររាយរ៉ាប់នៅលើ«ជញ្ជាំង»របស់ខ្លួនថា ចាប់តាំងពីមុនការបោះឆ្នោតមកទល់ពេលនេះ [...]

«សំផឹង​អស់​សាច់» ក៏​ជា​មនុស្ស!

«សំផឹង​អស់​សាច់» ក៏​ជា​មនុស្ស!

សីលធម៌សង្គម - រាជាណាចក្រអច្ឆរិយៈដ៏ស្លូតបូត មានរាស្ត្រម្ចាស់នគរ សុទ្ធសឹងជាពូជអ្នកជា តែបែរជាបាន​ឈាន​មកដល់របត់ថ្មីមួយ ដែលត្រូវបានគេមើលឃើញថា កំពុងរងគ្រោះនឹងការធ្លាក់ចុះនៃសីលធម៌សង្គម សឹង​តែ​និយាយ​ហៅលែងលឺ ជាពិសេសនៅក្នុងអំឡុងពេល និងនៅក្រោយពេលនៃការបោះឆ្នោតសកល ឆ្នាំ​២០១៣។ នោះ គឺការ​ជេរប្រទេស ផ្ដាសា និងការលាបពណ៌គ្នាយ៉ាងសម្បើមដៃ ពីសំណាក់អ្នកគាំទ្រគណបក្ស​នយោបាយម្ខាងៗ។ ម្ខាង​ថាម្ខាងទៀត ជាឆ្កែយួន ឬខ្ញុំកញ្ជះយួន រីឯម្ខាងទៀតចោទម្ខាងខាងនោះថា ជាក្រុម​បង្ក​អសន្ដិសុខ ញុះញង់។ល។និង​។ល។

ធ្ងន់ធ្ងរជាងនេះ ការលាបពណ៌ដែលមិនមានសីលធម៌ក្នុងខ្លួនសោះតែម្ដង ពីសំណាក់ក្រុមអ្នកគាំទ្រម្ខាងៗ គឺ​ការ​ហៅ​ក្រុមអ្នកគាំទ្រស្រីៗ របស់គណបក្សមួយទៀត ជាស្រី«សំផឹង» ស្រី«លក់ខ្លួន» ស្រី«របស់តា» ស្រី«ប្រុស​រាប់​ភ្លេច» ឬស្រី«អស់សាច់»។ល។

ការលាបពណ៌ដែលគ្មានសីលធម៌នេះ [...]

ទំព័រហ្វេសប៊ុក ហ៊ុន សែន ថា​មាន​ជប៉ុន​មក​រក​ស៊ី​ច្រើន​នៅ​កម្ពុជា មែន​ឬ?

ទំព័រហ្វេសប៊ុក ហ៊ុន សែន ថា​មាន​ជប៉ុន​មក​រក​ស៊ី​ច្រើន​នៅ​កម្ពុជា មែន​ឬ?

ក្នុងទំព័រហ្វេសប៊ុក ដែលត្រូវបានគេស្គាល់ថាជារបស់នាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា ជប៉ុនកំពុងចាប់យក​ឱកាសវិនិយោគនៅកម្ពុជា ដោយប្រទេសមួយនេះ ចាត់ទុកថាប្រទេសកម្ពុជាជាទិសដៅវិនិយោគដ៏សំខាន់បំផុត ហើយក៏យុត្តិសាស្រ្តរបស់រដ្ឋភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ នៅអាណត្តិទី៥នេះដែរ។ ប៉ុន្តែវាជាការអះអាង ដែលដូចជា«មិនសូវពិត»។


មជ្ឈមណ្ឌលពាណិជ្ជកម្ម អាអេអុន របស់ជប៉ុន នៅរាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)

វិនិយោគ - ទំព័រហ្វេសប៊ុកមួយដែលគេជឿថា ជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន បានសរសេរអួតអាង​នៅ​ថ្ងៃសៅរ៍ទី២២ ខែកុម្ភៈនេះ ទាក់ទងនឹងការវិនិយោគរបស់ប្រទេសជប៉ុន នៅក្នុងប្រទេសកម្ពុជា ដោយយោងលើ​មូលហេតុដ៏សំខាន់ នៃកិច្ច«សហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសជប៉ុន និងកម្ពុជា»។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...