ម៉ម សូណង់ដូ៖ អាជ្ញាធរមិនដោះស្រាយ-គោរពសន្យា តែអាងវាយតប់
«មិនចាំបាច់រាយរ៉ាប់អ្នកក្រីក្រពេញមួយស្រុកខ្មែរទេ ប៉ុន្តែនេះជាតួនាទីអ្នកគ្រប់គ្រង។ (...) អ្នកគ្រប់គ្រងត្រូវតែ គោរព និងទទួលខុសត្រូវលើតួនាទីរបស់ខ្លួន លើការចុះហត្ថលេខារបស់ខ្លួន»។ នេះជាការលើកឡើងរបស់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ នៅមុខសាលារាជធានីភ្នំពេញនាថ្ងៃទី២៥ ខែធ្នូនេះ។
លោក ម៉ម សូណង់ដូ នៅមុខសាលារាជធានី។ (រូបថត MONOROOM.info/ O.Vary)
ហិង្សានិងច្បាប់ - បន្ទាប់ពីស្ងប់ស្ងាត់ មិនសូវលឺនៅតាមបណ្ដាញផ្សព្វផ្សាយមួយរយៈមក លោក ម៉ម សូណង់ដូ បានប្រតិកម្មតបត នៅថ្ងៃទី២៥ខែធ្នូនេះ ទៅនឹងការប្រើប្រាស់កម្លាំងប្រដាប់អាវុធជាបន្តរបន្ទាប់ ដើម្បីបង្ក្រាបលើក្រុមបាតុកម្មអហិង្សា។ ក្រុមបាតុករទាំងនោះ ដែលតែងតែធ្វើការស្វែងរកនូវការដោះស្រាយ [...]