Posts tagged as "Mam Sonando"

ម៉ម សូណង់ដូ៖ រដ្ឋាភិបាល​រំលោភ​រដ្ឋធម្មនុញ្ញ មិន​មែន​ពលរដ្ឋ​ទេ

ម៉ម សូណង់ដូ៖ រដ្ឋាភិបាល​រំលោភ​រដ្ឋធម្មនុញ្ញ មិន​មែន​ពលរដ្ឋ​ទេ

ប្រធានវិទ្យុសំបុកឃ្មុំលោក ម៉ម សូណង់ដូ បានរិះគន់ដោយឥតសំចៃមាត់ថា រដ្ឋាភិបាលគ្រប់គ្រង​ដោយគណបក្ស​ប្រជាជនកម្ពុជា គឺជាអ្នករំលោភរដ្ឋធម្មនុញ្ញ យ៉ាងពិតប្រាកដ ចំណែកឯពលរដ្ឋកម្ពុជាមិន​បានរំលោភ​រដ្ឋធម្មនុញ្ញ​នោះទេ តែពួកគេគឺជាជនរងគ្រោះ ពីការរំលោភដោយរដ្ឋាភិបាល។


លោក ម៉ម សូណង់ដូ នៅមុខសាលារាជធានី។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិសង្គម - ក្នុងពិធីហែញត្តិដាក់តាមស្ថានទូតនានា ទាមទារឲ្យដោះលែងលោក វន់ ពៅ និងជន២២នាក់​ផ្សេង​ទៀត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ នេះ លោក ម៉ម សូណង់ដូ ជាប្រធានវិទ្យុសំបុកឃ្មុំ បានអត្ថាធិប្បាយ​ទៅកាន់​អ្នកសារព័ត៌មានថា អ្វីដែលពលរដ្ឋ និងអង្គការសង្គមស៊ីវិលបានធ្វើ គឺដើម្បីទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌ ដែល​មានចែងក្នុងរដ្ឋធម្មនុញ្ញ។ [...]

ជន​​ចម្ពាម​កៅស៊ូ​នៅ​ស្ពាន​នាគ និង​ជន​វាយ​ក្បាល សុខ នី ជា​ជន​តែ​មួយ?

ជន​​ចម្ពាម​កៅស៊ូ​នៅ​ស្ពាន​នាគ និង​ជន​វាយ​ក្បាល សុខ នី ជា​ជន​តែ​មួយ?

ប្រភពច្បាស់ការណ៍មួយបានបង្ហើបថា បុរសម្នាក់ក្នុងឯកសណ្ឋានជាសន្តិសុខ ដែលបានលោតវាយក្បាល លោក សុខ នី អ្នករត់ម៉ូតូឌុប នៅមុខក្រសួងព័ត៌មានថ្ងៃទី២៧ ខែមករានោះ ជាមនុស្សតែ«មួយ»នឹងជនប្រដាប់ដោយ ចម្ពាមកៅស៊ូគ្រាប់ដែក ដែលត្រូវបានប្រជាពលរដ្ឋ និងតំណាងសហជីពកម្មករឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមករា ជិតក្បាលនាគលើផ្លូវនរោត្តម។ ជនសង្ស័យដែលស្ថិតនៅក្នុងក្រុមពិសេស ជួលនិងគ្រប់គ្រងបញ្ជាដោយសាលា​រាជធានីភ្នំពេញ។


លោក ហាំ ហ៊ុត ជនសង្ស័យប្រដាប់ដោយជំពាមកៅស៊ូគ្រាប់ដែក និងស្នាប់ដៃ នៅពេលត្រូវក្រុមពលរដ្ឋ និងកម្មករ ចាប់ឃាត់ខ្លួន នៅស្ពាននាគថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិសង្គម - ព្រឹត្តិការណ៍ថ្ងៃទី២៧ ខែមករា [...]

ក្លឹប​អ្នក​ការសែត​កម្ពុជា៖ គ្រប់​ភាគី​ត្រូវ​ជួយ​ការពារ​អ្នក​ការសែត

ក្លឹប​អ្នក​ការសែត​កម្ពុជា៖ គ្រប់​ភាគី​ត្រូវ​ជួយ​ការពារ​អ្នក​ការសែត

បន្ទាប់ពីមានអ្នកការសែតមួយចំនួនបានទទួលរងរបួស និងខូចខាតសម្ភារៈ ក្នុងពេលសមត្ថកិច្ចចុះបង្រ្កាបបាតុកម្ម​របស់​លោក ម៉ម សូណង់ដូ ក្លឹបអ្នកការសែតកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ អំពាវនាវដល់គ្រប់ភាគីទាំងអស់ គម្បីជៀងវៀងការប៉ះពាល់​ដល់​អ្នកការសែត និងត្រូវរួមចំណែកផ្តល់សុវត្ថិភាពដល់អ្នកការសែត ក្នុងពេល​ដែល​ពួក​គេចុះបំពេញបេសកកម្មការងារ។


សារព័ត៌មានដែលចេញផ្សាយនៅក្នុងស្រុក។

សេរីភាពសារព័ត៌មាន - លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នេះថា ក្លឹបអ្នកការសែតកម្ពុជានឹងចេញសេចក្តីថ្លែងការណ៍ អំពាវនាវដល់គ្រប់ភាគីទាំងអស់ រួមទាំង​សមត្ថកិច្ច អង្គការសង្គមស៊ីវិល និងបាតុករប្រឆាំងរដ្ឋាភិបាល [...]

អ្នក​គាំទ្រ​បក្ស​ប្រឆាំងថា ម៉ម សូណង់ដូ ខ្លាំង​ជាង​ សម រង្ស៊ី និងកឹម សុខា

អ្នក​គាំទ្រ​បក្ស​ប្រឆាំងថា ម៉ម សូណង់ដូ ខ្លាំង​ជាង​ សម រង្ស៊ី និងកឹម សុខា

អាជ្ញាធររដ្ឋាភិបាលកាលពីថ្ងៃចន្ទម្សិលមិញ បានបើកយុទ្ធនាការបង្ក្រាប ទៅលើក្រុមតវ៉ារបស់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំយ៉ាងចាស់ដៃ ខណៈដែលលោក ម៉ម សូណង់ដូ កំពុងដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មនៅខាងមុខ បរិវេណក្រសួងព័ត៌មាន ដើម្បីទាមទារតម្លើងហ្វ្រេកង់វិទ្យុ និងទូរទស្សន៍។ នៅក្នុងការបង្រ្កាបរបស់អាជ្ញាធរនោះ លោក ម៉ម សូណង់ដូ ត្រូវបានគេមើលឃើញថា មិនមានការភ័យខ្លាចបន្តិចនោះទេ។


លោក ម៉ម សូណង់ដូ ក្នុងពេលដែលក្រុមអ្នកគាំទ្រលោក គ្រាហ៍ចេញពីការបង្ក្រាបរបស់កងកម្លាំងថ្ងៃទី២៧ ខែមករា ឆ្នាំ២៩១៤។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួន ដែលចូលរួមឃ្លាំមើលសកម្មភាពតវ៉ា និង​សកម្មភាពបង្រ្កាបយ៉ាងចាស់ដៃ [...]

ឈា ឌី បុរស​ពិការ​ជើង ទោះ​រង​ការ​បង្រ្កាប​ក៏​មិន​ចុះ​ចាញ់

ឈា ឌី បុរស​ពិការ​ជើង ទោះ​រង​ការ​បង្រ្កាប​ក៏​មិន​ចុះ​ចាញ់

«ខ្ញុំនៅតស៊ូរហូត ខ្ញុំត្រូវតែទាមទារ លុះត្រាតែបានសម្រេចទើបឈប់» នេះជាការអះអាងរបស់ លោក ឈា ឌី ជាជន​ពិការជើងម្នាក់ ដែលលោកបានចូលរួមបាតុកម្មតវ៉ាជាមួយ លោកម៉ម សូណង់ដូ បើទោះបីជាលោកបានរង​នូវការ​បង្រ្កាបយ៉ាងខ្លាំងក្លា របស់សមត្ថកិច្ចក៏ដោយ ក៏លោកនៅតស៊ូទាមទារអោយបានសម្រេច។


លោក ឈា ឌី ពលរដ្ឋម្នាក់មកពីខេត្តក្រចេះ មកចូលរួមធ្វើបាតុកម្មជាមួយលោក ម៉ម សូណង់ដូ។ (រូបថត MONOROOM.info/ O.Vary)

ជីវិត - កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ម្សិលមិញនេះ សមត្ថកិច្ចបានធ្វើការវាយបង្ក្រាបយ៉ាងហិង្សា ទៅលើ​បាតុករ ដែលមកចូលរួមបាតុកម្មជាមួយលោកម៉ម សូណង់ដូប្រធានវិទ្យុសំបុកឃ្មុំ ដើម្បីទាមទារឲ្យក្រសួងព័ត៌មាន ផ្តល់ការអនុញ្ញាត ឲ្យលោក តម្លើងកម្លាំងផ្សាយវិទ្យុបន្ត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...