អ្នក​គាំទ្រ​បក្ស​ប្រឆាំងថា ម៉ម សូណង់ដូ ខ្លាំង​ជាង​ សម រង្ស៊ី និងកឹម សុខា

អាជ្ញាធររដ្ឋាភិបាលកាលពីថ្ងៃចន្ទម្សិលមិញ បានបើកយុទ្ធនាការបង្ក្រាប ទៅលើក្រុមតវ៉ារបស់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំយ៉ាងចាស់ដៃ ខណៈដែលលោក ម៉ម សូណង់ដូ កំពុងដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មនៅខាងមុខ បរិវេណក្រសួងព័ត៌មាន ដើម្បីទាមទារតម្លើងហ្វ្រេកង់វិទ្យុ និងទូរទស្សន៍។ នៅក្នុងការបង្រ្កាបរបស់អាជ្ញាធរនោះ លោក ម៉ម សូណង់ដូ ត្រូវបានគេមើលឃើញថា មិនមានការភ័យខ្លាចបន្តិចនោះទេ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: January 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាជ្ញាធររដ្ឋាភិបាលកាលពីថ្ងៃចន្ទម្សិលមិញ បានបើកយុទ្ធនាការបង្ក្រាប ទៅលើក្រុមតវ៉ារបស់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំយ៉ាងចាស់ដៃ ខណៈដែលលោក ម៉ម សូណង់ដូ កំពុងដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មនៅខាងមុខ បរិវេណក្រសួងព័ត៌មាន ដើម្បីទាមទារតម្លើងហ្វ្រេកង់វិទ្យុ និងទូរទស្សន៍។ នៅក្នុងការបង្រ្កាបរបស់អាជ្ញាធរនោះ លោក ម៉ម សូណង់ដូ ត្រូវបានគេមើលឃើញថា មិនមានការភ័យខ្លាចបន្តិចនោះទេ។


លោក ម៉ម សូណង់ដូ ក្នុងពេលដែលក្រុមអ្នកគាំទ្រលោក គ្រាហ៍ចេញពីការបង្ក្រាបរបស់កងកម្លាំងថ្ងៃទី២៧ ខែមករា ឆ្នាំ២៩១៤។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួន ដែលចូលរួមឃ្លាំមើលសកម្មភាពតវ៉ា និង​សកម្មភាពបង្រ្កាបយ៉ាងចាស់ដៃ របស់កងកម្លាំងប្រដាប់អាវុធកម្ពុជា មកលើ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និងអ្នកគាំទ្រ នៅខាងមុខក្រសួងព័ត៌មានកាលពីថ្ងៃចន្ទម្សិលមិញ បានសម្តែងការកោតសរសើរ​មិន​ដាច់ពីមាត់​ចំពោះវីរៈភាពរបស់លោក ម៉ម សូណង់ដូ ថា គ្មានអ្នកអាចប្រៀបបានឡើយ ពោលគឺចិត្តរបស់លោកក្លាហាន​ជាង​ដែកថែបទៅទៀត។

លោក រតនា ជាស្សិតនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និង វិទ្យាសាស្រ្ដសេដ្ឋកិច្ច (RULE) និងជាអ្នក​គាំទ្រ​គណបក្សសង្គ្រោះជាតិ ហើយបានឃ្លាំមើល​សកម្មភាពតវ៉ារបស់លោក ម៉ម សូណង់ដូ ពេញមួយព្រឹក បាន​ពណ៌នា​ឡើងវិញថា លោកមិនដែលឃើញអ្នកនយោបាយ ឬអ្នកតវ៉ាណា ក្លាហានដូចជាលោក ម៉ម សូណង់ដូ សោះឡើយ ដោយហោចទៅសូម្បីតែជីវិត​ខ្លួនឯងក៏មិន​សោក​ស្តាយដែរ។ លោក រតនា បានសម្តែងការអាណិតផង សរសើរ​ផង ចំពោះការតស៊ូដ៏ជាគម្រូរបស់លោក ម៉ម សូណង់ដូ។

ជាអ្នកជួយលើក លោក ម៉ម សូណង់ដូ រត់គេចពីការបង្រ្កាបរបស់អាជ្ញាធរផងនោះ លោក រតនា បានរៀបរាប់​ពី​ទិដ្ឋភាពបង្រ្កាប និងចិត្តក្លាហានរបស់លោក សូណង់ដូ យ៉ាងដូច្នេះថា «នៅពេលដែលកងកម្លាំង​ធ្វើការ​បង្រ្កាបមក​លើក្រុមអ្នកតវ៉ា មានការរុងច្រានគ្នា ដោយបាញ់គ្រាប់បែកផ្សែង និងស្នូកាំភ្លើងផ្ទុះស្ទើររញ្ជួយដី ដើម្បីសម្លត់​ក្រុម​បាតុករឲ្យចាកចេញពីមុខក្រសួងព័ត៌មាន។ ខ្ញុំឃើញក្រុមអ្នកគាំទ្រលោក ម៉ម សូណង់ដូ ​នាំគ្នារត់គេចអស់រលីង​សល់តែបួនដប់នាក់ ចំណែកឯកលោក ម៉ម សូណង់ដូ នៅដដែលគ្មានរត់ទៅណាទេ រហូតដល់អាជ្ញាធររុញច្រាន​ជាន់ពីលើ ដែលបណ្តាឲ្យលោកមានរបួសជើង។ ប៉ុណ្ណឹងហើយ លោក ម៉ម សូណង់ដូ មិនរត់គេចទៀត បើទោះបី​ជា​អ្នកគាំទ្រអង្វរឲ្យរត់គេចខ្លួនយ៉ាងណាក៏ដោយ អស្ចារ្យណាស់លោក ម៉ម សូណង់ដូ។»

និស្សិតរូបនេះ ដែលនៅក្នុងហេតុការណ៍បង្ក្រាបដ៏អាក្រក់ បានបញ្ជាក់ថា ដោយមើលឃើញ​ស្ថានភាពគ្រោះថ្នាក់​បែបនេះ រូបលោក បានប្រមូលអ្នកគាំទ្រនៅសល់សែងលោកម៉ម សូណង់ដូ រត់គេចខ្លួនតែម្តង។ ពេលនោះលោក ម៉ម សូណង់ដូ នៅស្រែកថា «មិនអីទេ ដាក់ពូចុះ ពូមិនទៅណានោះទេ ខ្លាចអី​ប៉ុណ្ណឹង»។

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយរូបទៀត គឺលោកតា សុន អាយុ ៧២ ឆ្នាំ ដែលបានឃើញហេតុការណ៍​បង្កា្រប​លោក ម៉ម សូណង់ដូ នោះដែរ បានចាត់ទុកលោក ម៉ម សូណង់ដូ គឺជាវីរៈជននៅក្នុងសម័យនេះ ក្នុងបុព្វហេតុសិទ្ធិ សេរីភាព របស់ប្រជាពលរដ្ឋខ្មែរ ។ លោកតាបន្តថាលោក ម៉ម សូណង់ដូ មិនខ្លាចស្លាប់បន្តិចសោះ គឺស្មារតីរបស់​គាត់នៅរឹងប៉ឹង ហើយមើលទៅដូចជាមិនស្តាយជីវិតទាល់តែសោះ។ បុរសវ័យចំណាស់រូបនេះ បានសរសើរ​ពីភាព​ក្លាហានរបស់លោក ម៉ម សូណង់ដូ ថា ខ្លាំងជើងលោក កឹម សុខា និងលោក សម រង្ស៊ី នៅ«ឆ្ងាយ»ណាស់៕

-------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...