ម៉ម សូណង់ណូ៖ វិទ្យុ​សំបុកឃ្មុំ នឹង​អាច​បិទ​ទ្វា​ដោយ​រង​សម្ពាធ​ពី​ក្រសួង​ព័ត៌មាន

ស្ថានីយវិទ្យុសំបុកឃ្មុំ ដែលជាវិទ្យុឯករាជ្យមួយនៅប្រទេសកម្ពុជា កំពុងជួបប្រទះបញ្ហាថវិការ ហើយអាច​នឹង​ឈានដល់ដំណាក់កាល បិទទ្វារមិនដំណើរការនៅចុងឆ្នាំ២០១៣នេះ ប្រសិនបើក្រសួងព័ត៌មាននៅតែបន្តរឹតបន្តឹង​ក្នុង​ការផ្សាយពាណិជ្ជកម្ម។ នេះបើយោងទៅតាមការអះអាងរបស់លោក ម៉ម សូណង់ដូ នាយកវិទ្យុនេះ និងជា​ប្រធាន​សមាគមន៍អ្នកប្រជាធិបតេយ្យ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: June 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ស្ថានីយវិទ្យុសំបុកឃ្មុំ ដែលជាវិទ្យុឯករាជ្យមួយនៅប្រទេសកម្ពុជា កំពុងជួបប្រទះបញ្ហាថវិការ ហើយអាច​នឹង​ឈានដល់ដំណាក់កាល បិទទ្វារមិនដំណើរការនៅចុងឆ្នាំ២០១៣នេះ ប្រសិនបើក្រសួងព័ត៌មាននៅតែបន្តរឹតបន្តឹង​ក្នុង​ការផ្សាយពាណិជ្ជកម្ម។ នេះបើយោងទៅតាមការអះអាងរបស់លោក ម៉ម សូណង់ដូ នាយកវិទ្យុនេះ និងជា​ប្រធាន​សមាគមន៍អ្នកប្រជាធិបតេយ្យ។


លោកម៉ម សូណង់ដូ នៅពីមុខមីក្រូថតសម្លេងរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក នាទីក្រុងវ៉ាស៊ីនតោន។ (រូបថត Im Sothearith / VOA Khmer)

ថ្លែងចេញពីទឹកដីសហរដ្ឋអាមេរិក តាមរយៈទូរស័ព្ទ លោកម៉ម សូណង់ដូ ដែលធ្លាប់ជាប់ពន្ធនាគារចំនួនបីដង ដោយ​លើកទី១ ក្រោមការចោទប្រកាន់ពីបទ កុបកម្មប្រឆាំងថៃឈានដល់ការដុតស្ថានទូតថៃ លើកទី២ នៅក្នុងឆ្នាំ ២០០៥ ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម និង ផ្ដួចផ្ដើមគំនិតប្រឆាំងអ្នក​រាជការសាធារណៈបង្កើតតំបន់អពបគមន៍ បានថ្លែងឲ្យដឹ​ងថា វិទ្យុរបស់លោកកំពុងជូបប្រទះ​បញ្ហាថវិកាបណ្ដាល​មក​ពី​ក្រសួងព័ត៌មាន បានរឹតបន្តឹងការផ្សាយពាណិជ្ជកម្ម និងបដិសេធសំណើសុំសាងសង់ស្ថានីយផ្សាយ​បន្តរបស់វិទ្យុ​សំបុក​ឃ្មុំ ដែលបានធ្វើឲ្យប្រាក់ចំណូលបានមកពីការផ្សាយពាណិជ្ជកម្មធ្លាក់ចុះ: លោកបានថ្លែងឲ្យដឹងទៀតថា ៖ «វិទ្យុ​របស់​ខ្ញុំអាចនឹងបាត់បង់ប្រសិនបើជាក្រសួងព័ត៌មានយកច្បាប់មកអនុវត្តន៍តែលើវិទ្យុសំបុកឃ្មុំ ហើយមិនអនុវត្តន៍​ទៅលើ​វិទ្យុផ្សេងៗទៀត»។

លោកបានថ្លែងឲ្យដឹងទៀតថា ក្រសួងព័ត៌មានបានធ្វើការនែនាំថា បើសិនវិទ្យុរបស់លោកក្ស័យធន់ មិនអាចយកអាជ្ញា​ប័ណ្ណទៅលក់រឺក៏ទៅជួលបានទេ គឺត្រូវយកអាជ្ញាប័ណ្ណទៅជូនក្រសួងព័ត៌មានដោយឥតលក្ខខណ្ឌ ប៉ុន្តែវិទ្យុមួយ​ចំនួន​ធំ​សុទ្ធសឹងជាវិទ្យុជួល។ លោកបានឲ្យដឹងទៀតថា ៖«តើហេតុអីបានជាវិទ្យុផ្សេងគេធ្វើបាន រឺមួយក៏ការនៃនាំនេះ ធ្វើដើម្បី​បំបាត់តែសម្លេងរបស់វិទ្យុសំបុកឃ្មុំ»។

ប្រធានវិទ្យុរូបនេះបាននិយាយថា មិនតែប៉ុណ្ណោះក្រសួងក៏បាននែនាំទៀត ពីរាល់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងក្នុង​ប្រទេសក្រៅប្រទេស ត្រូវសុំការអនុញ្ញាតិពីក្រសួងព័ត៌មាន ដូច្នេះវិទ្យុរបស់លោករស់យ៉ាងម៉េចកើត បើមិនមានការជួល​ឲ្យគេផ្សាយព័ត៌មាន។ ហើយវិទ្យុរបស់លោកមិនមែនមានតែវិទ្យុសំបុកឃ្មុំនោះទេ គឺមានវិទ្យុអាស៊ីសេរី វិទ្យុ សម្លេង​សហរដ្ឋអាមេរិក និង អង្គការក្រៅរដ្ឋាភិបាលបានជួលម៉ោងផ្សាយ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «អនាគត់របស់វិទ្យុ​សំបុកឃ្មុំវាខ្មៅងងិតនៅថ្ងៃខាងមុខ ដោយសារតែក្រសួងព័ត៌មានបានអនុញ្ញាត្តិ ឲ្យវិទ្យុសំបុកឃ្មុំធ្វើការ​សាងសង់ស្ថានីយ៍​ផ្សាយបន្តរបស់វិទ្យុសំបុកឃ្មុំ។ ស្រុកខ្មែរយើងនេះគឺពិបាកនឹងថា ប្រទេសមួយដែលមានសេរីភាព ការបញ្ចេញមតិ និង​ទទួលព័ត៌មានណាស់»។

លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានពុំអាចធ្វើការទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេនៅថ្ងៃនេះ។

លោក មឿន ឈានណារិទ្ធិ នាយកវិទ្យាស្ថានសិក្សាផ្នែកសារព័ត៌មាន បានថ្លែងឲ្យដឹងថា ប្រសិនបើវិទ្យុ​សំបុកឃ្មុំ​ត្រូវ​បានបិទ ដោយសារតែការរងនូវសំពាធមិនអាចមានថវិការបន្តទៀតបាននោះ គឺជាការបាត់បង់ដ៏ធំមួយ ពីព្រោះវិទ្យុនេះ បានដើរតួរយ៉ាងសំខាន់ ក្នុងតំណើរការប្រជាធិបតេយ្យ ដែលបានផ្តល់នូវទស្សនៈសាព័ត៌មាន ដល់ពលរដ្ឋអ្នក​ស្តាប់​ដែលវិទ្យុផ្សេងៗ មិនអាចធ្វើបាន។ លោកបានឲ្យដឹងទៀតថា ៖ «វិទ្យុនេះគឺជាវិទ្យុឯករាជ្យ ដែលនៅក្នុងប្រទេស​កម្ពុជា​យើងដែលមានតិចតួច ហើយប្រសិនបើវិទ្យុនេះ បិទដោយសារតែបានទទួលរងនូវសំពាធនោះ គឺជាការរំលោភ​សិទ្ធិ​សេរីភាពសារព័ត៌មាន ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៅក្នុងមាត្រាទី៣១និង ៤១»។

រីឯលោក អំ សំអាត មន្ត្រី ស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូបានថ្លែងឲ្យដឹងថា លោកមានការ​ព្រួយបារម្ភ ប្រសិនបើវិទ្យុឯករាជ្យមួយនេះនឹងត្រូវបិទទ្វារ ពីព្រោះវិទ្យុមួយនេះមិនត្រឹមតែ​ផ្សព្វផ្សាយ​នូវព័ត៌មានរបស់​វិទ្យុខ្លួននោះទេ ក៏បានជួលម៉ោងផ្សាយឲ្យវិទ្យុឯករាជ្យចំនួនពីរផ្សេងទៀតផង ដែលបានផ្សាយនូវរាល់ព័ត៌មាន និងគ្រប់​គណបក្សនយោបាយទៅដល់អ្នកស្តាប់។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ក្រសួងព័ត៌មានគួរតែមានការបើកទូលាយ ទៅដល់គ្រប់ស្ថានីយ៍វិទ្យុទាំងអស់ ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ប្រសិនបើវិទ្យុមួយនេះ ឈានដល់ដំណាក់កាល​បិទ​ទ្វារមែននោះ គឺវាប៉ះពាល់យ៉ាងធំបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលតែងតែចង់ដឹង និងចង់ទទួល​បាននូវ​ព័ត៌មាន​ពិត»៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...